ចាប់ពីពេលដែលលោកជាប់ក្នុងពន្ធនាគារនៅវៀតណាមរហូតដល់ជីវិតនិរទេសខ្លួននៅក្រុង Los Angeles ក្នុងសហរដ្ឋអាមេរិក លោក Nguyen Van Hai ដែលសរសេរប្លុកដោយដាក់ឈ្មោះថា Dieu Cay មិនព្រមឱ្យគេបិទមាត់នោះទេនៅក្នុងការតស៊ូរបស់លោកដើម្បីសេរីភាពសារព័ត៌មាន។
ការអះអាងនេះធ្វើឡើងក្រោយនិយតករទូរគមនាគមន៍កម្ពុជាបានស្នើឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតបិទខ្ទប់តំណភ្ជាប់របស់អង្គភាពសារព័ត៌មានមួយចំនួន ក្រោមហេតុផលថាសារព័ត៌មានទាំងនោះ«ធ្វើឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលដែលមិនបានបំពេញលក្ខខណ្ឌក្នុងការធ្វើអាជីវកម្មនៅក្រសួងព័ត៌មាន»។
សមាគមសារព័ត៌មានខេមបូចាបានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយលើកឡើងថា សេរីភាពសារព័ត៌មាននៅតែស្ថិតក្នុងក្តីព្រួយបារម្ភមួយ ដោយមានការរឹតត្បិត និងយាយីមកលើអ្នកសារព័ត៌មាន។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតក្នុងប្រទេសកម្ពុជារាំងខ្ទប់គេហទំព័រសារព័ត៌មានមួយចំនួន ក្នុងនោះមានសារព័ត៌មានអាស៊ីសេរី The Cambodia Daily និងគេហទំព័រកំណត់ត្រា ដែលជាបណ្តុំព័ត៌មានរបស់សារព័ត៌មានវីអូឌី ដែលត្រូវបានរដ្ឋាភិបាលបិទដំណើរការ។
អ្នកស្រី Abosch បាននិយាយថា មានហានិភ័យដែលថាការដាក់កំហិតចំពោះលទ្ធភាពចូលទៅស្រាវជ្រាវនៅក្នុងប្រទេសរុស្ស៊ីប្រហែលជាអាចរួមចំណែកដល់ការធ្វើឱ្យក្រុមបស្ចិមប្រទេសមិនអាចស្វែងយល់អំពីប្រទេសរុស្ស៊ីបាន។ ការឃោសនារបស់រុស្ស៊ីដែលតែងតែមានច្រើនប្រហែលជានឹងបំពេញចន្លោះខ្វះខាតនេះ។
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថាការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអព្យាក្រឹតនិងឥតលម្អៀង ចាំបាច់នៅប្រទេសកម្ពុជា ដើម្បីជំរុញឲ្យមានការប្រកួតប្រជែងខាងនយោបាយដែលមានកម្លាំងប្រហាក់ប្រហែលគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជាតិពិតប្រាកដ។
លោក Sebastien Lai កូនប្រុសរបស់អ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏សំខាន់និងជាមហាសេដ្ឋីខាងប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុងលោក Jimmy Lai កំពុងតែការពារឪពុករបស់លោក និងអំពាវនាវឱ្យអាជ្ញាធរដោះលែងលោកពីពន្ធនាគារ។
Bilan Media គឺជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយនៅក្នុងប្រទេសសូម៉ាលី ដែលមានបុគ្គលិកទាំងអស់ជាស្រ្តី។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកកាលពីសប្តាហ៍មុនដោយទាញចំណាប់អារម្មណ៍ទៅលើអ្នកយកព័ត៌មានកាសែត Wall Street Journal គឺលោក Evan Gershkovich ដែលកំពុងជាប់ឃុំឃាំងនៅរុស្ស៊ី។
អ្នកសារព័ត៌មាន៨នាក់មកពីប្រទេសកម្ពុជា ចិន វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី រៀបរ៉ាប់អំពីហេតុអ្វីបានជាសារព័ត៌មានសេរីមានសារៈសំខាន់នៅក្នុងប្រទេសរបស់ពួកគេ។
អ្នកសារព័ត៌មាន៨នាក់មកពីប្រទេសកម្ពុជា ចិន វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី រៀបរ៉ាប់អំពីប្រធានបទដែលសំខាន់បំផុតសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសរបស់ពួកគេ។
អង្គការអ្នកកាសែតគ្មានព្រំដែនទើបតែចេញផ្សាយសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកសម្រាប់ឆ្នាំ២០២៣ ហើយអង្គការនេះបានបង្ហាញថា អ្នកកាសែតនៅជុំវិញពិភពលោកប្រឈមនឹងបរិយាកាសដែលកាន់តែអាក្រក់។
ព័ត៌មានផ្សេងទៀត
No media source currently available