សភាលីបង់បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ដើម្បីជ្រើសរើសមេបញ្ជាការកងទ័ព លោក Joseph Aoun ឱ្យធ្វើជាប្រមុខរដ្ឋ ដែលនេះជាការបំពេញតួនាទីប្រធានាធិបតីដែលនៅទំនេរអស់រយៈពេលជាង២ឆ្នាំ។
ការបោះឆ្នោតធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយដែលផ្អាកជម្លោះរយៈពេល១៤ខែរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធលីបង់គឺពួក Hezbollah ហើយនៅពេលមួយដែលក្រុមមេដឹកនាំលីបង់កំពុងស្វែងរកជំនួយអន្តរជាតិដើម្បីការកសាងប្រទេសឡើងវិញ។
លោក Aoun ដែលមិនជាប់សាច់ញាតិជាមួយអតីតប្រធានាធិបតីលោក Michel Aoun ត្រូវបានគេមើលឃើញថាជាបេក្ខជនដែលអាមេរិកនិងអារ៉ាប៊ីសាអូឌីតពេញចិត្តជាង ដែលលីបង់នឹងត្រូវការជំនួយពីប្រទេសទាំងពីរនេះ ពេលលីបង់ចង់កសាងប្រទេសឡើងវិញ។
សម័យប្រជុំនេះគឺជាការប៉ុនប៉ងលើកទី១៣របស់សភាដើម្បីជ្រើសរើសអ្នកស្នងតំណែងលោក Michel Aoun ដែលចប់អាណត្តិកាលពីខែតុលា ឆ្នាំ២០២២៕
វេទិកាបញ្ចេញមតិ