សេចក្តីសង្ខេប (Summary)៖ យើងបានជួបសហការីរបស់អ្នកនាងអាណា (Anna) នៅឯThe Studio ដែលមាន អ្នកនាងអាណា លោក Jonathan អ្នកនាង Amelia លោក Kaveh និងអ្នកស្រី Penelope។ នៅក្នុងការិយាល័យ មានពាក្យចចាមអារ៉ាមថា នឹងមានការកាត់ថវិកា។ តើអ្នកណានឹងត្រូវបណ្តេញចេញពីការងារ?
នាងអាណា (Anna) ចូលរួមក្នុងកម្មវិធីសន្ទនាមួយ ដើម្បីប្រាប់ទស្សនិកជនអំពីការចាប់យកអាជីពថ្មី គឺការសម្តែងជាតួដើមឈើនៅក្នុងភាពយន្ត។
សេចក្តីសង្ខេប៖ អាណា (Anna) មានបំណងថ្មីមួយ គឺរត់ម៉ារ៉ាតុន។ មិត្តរបស់នាងឈ្មោះ អាស្ល្ហី (Ashley) ដឹងថា ការហ្វឹកហាត់តិចៗរាល់ថ្ងៃ គឺជាគំនិតប្រសើរមួយ។ តើ Anna នឹងអាចសម្រេចគោលបំណងនេះបានដែរ ឬ ទេ?
សេចក្តីសង្ខេប៖ នាងអាណា (Anna) ចង់ត្រឡប់ទៅរៀនវិញជាយូរមកហើយ។ នៅក្នុងមេរៀននេះ យើងទៅថ្នាក់រៀនជាមួយនាងនៅសាកលវិទ្យាល័យ Georgetown University។ នាងត្រៀមខ្លួនផ្តល់របាយការណ៍មួយនៅក្នុងថ្នាក់នេះ។ តើនាងយល់អំពីអ្វីដែលសាស្រ្តាចារ្យរបស់នាងចង់បានដែរ ឬ ទេ?
សេចក្តីសង្ខេប៖ អ្នកស្រី វីវឺរ (Weaver) សុំឲ្យនាងអាណា (Anna) ជួយក្នុងកិច្ចប្រតិបត្តិការស៊ើបការសម្ងាត់។ បេសកកម្មរបស់នាង គឺរៀនអ្វីៗទាំងអស់ដែលនាងអាចរៀនបានអំពីការស៊ើបការសម្ងាត់។
សេចក្តីសង្ខេប (Summary)៖ Anna helps a tourist find interesting museums in Washington, D.C. She gets some help herself, too. នាងអាណា (Anna) ជួយទេសចរណ៍ម្នាក់រកសារមន្ទីរដែលគួរឲ្យចាប់អារម្មណ៍នៅរដ្ឋធានីវ៉ាស៊ីនតោន។ នាងក៏បានទទួលជំនួយសម្រាប់ខ្លួនឯងដែរ៕
សេចក្តីសង្ខេប៖ ភីត (Pete) កំពុងជួសជុលឡានរបស់គាត់។ តើនាងអាណា (Anna) អាចជួយគាត់បានទេ? នាងជួសជុលឡាន ពេលនាងនៅជាក្មេងជំទង់។
សេចក្តីសង្ខេប៖ នាងអាណា (Anna) បានដឹងថា ជាថ្ងៃខួបកំណើតរបស់ម៉ាស្ហ៉ា (Marsha)។ នាងចង់ឲ្យអំណោយមួយទៅ Marsha តែនាង មិនមានលុយច្រើនទេ។ តើនាងត្រូវធ្វើយ៉ាងណា?
សេចក្តីសង្ខេប៖ នាងអាណា (Anna) និងម៉ាស្ហ៉ា (Marsha) នឹងធ្វើដំណើរជាមួយគ្នា! យើងនឹងតាមដានការធ្វើដំណើរទូទាំងសហរដ្ឋអាមេរិករបស់ពួកគេ។ តើនៅពេលបញ្ចប់ការធ្វើដំណើរនេះពួកគេ នឹងនៅតែជាមិត្តនឹងគ្នាទេ?
សេចក្តីសង្ខេប (Summary)៖ នាងអាណា (Anna) ឃ្លាន។ នាងបានទៅផ្សារទំនើប ហើយរកទិញម្ហូបដើម្បីបរិភោគ។ ក៏ប៉ុន្តែ នាងមានបញ្ហាមួយ។ ចិត្តមួយចង់ញ៉ាំ ម្ហូបដែលមិនផ្តល់សុខភាពល្អ តែចិត្តមួយទៀត ចង់ញ៉ាំម្ហូបអាហារដែលនាំឲ្យមានសុខភាពល្អ។ តើនាងនឹងសម្រេចយ៉ាងណា?
សេចក្តីសង្ខេប៖ នាងអាណា (Anna) បានបាត់កាបូបលុយ ហើយនាងត្រូវទៅថ្នាក់រៀន។ នាងបានទូរស័ព្ទហៅមិត្តរបស់នាងឲ្យមកជួយ។ តើអ្នកណានឹងជួយលុយនាង ដើម្បីជិះរថភ្លើង?
សេចក្តីសង្ខេប៖ នាងអាណា (Anna) បានឃើញឧក្រិដ្ឋកម្មមួយ ហើយចង់ជួយរកមុខចោរឆក់នោះ។ នាងបានរងរបួសដៃ។ អ្នកយកព័ត៌មានចង់ដឹងថា «តើនាងរងរបួសដៃនោះយ៉ាងម៉េច?»។
ព័ត៌មានផ្សេងទៀត