ប្រាំសប្តាហ៍បន្ទាប់ពីការកាត់ទោសនាង គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ដែលជាប់គាំងជាយូរមកហើយ ដែលនឹងដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់កម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដែលជាសញ្ញាបង្ហាញថាការបញ្ជូននាងទៅពន្ធនាគារអាចមានផលប៉ះពាល់សម្រាប់មេដឹកនាំកម្ពុជា។
លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា អំពីដំណើរទស្សនកិច្ចនៅខែកក្កដា និងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
កូដករណាហ្គាវើលដ៍វិញបញ្ជាក់ថា ស្ត្រីជាកូដករ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ ពួកគេក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។
លោក ជួង ជូងី មេធាវីក្តីតំណាងឱ្យលោក សុន ឆ័យ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា លោកនឹងពិភាក្សាជាមួយកូនក្តីទាក់ទងនឹងនីតិវិធីបន្តបន្ទាប់ទៀត។
លោក ផែង ហេង បានកត់សម្គាល់ថា ក្នុងសវនាការលើកទី៥១នេះមិនមានអ្វីវិវឌ្ឍទៅមុខទេ តែបែរជាមានការនិយាយឌឺដង លើលោក កឹម សុខា ដូចជាថា វាសនារបស់លោកកឹម សុខាត្រូវបានតម្រូវឱ្យមកឈរក្នុងក្រចកសេះជាដើម។
អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោកសាទរចំពោះចំណាត់ការនេះ ប៉ុន្តែពួកគេក៏បារម្ភពីការយល់ដឹងរបស់សាធារណជនអំពីកម្មវិធីថ្មីនេះ ដោយសារការជូនដំណឹងនេះ ហាក់មានភាពប្រញាប់ប្រញាល់។
ក្នុងជំនួបនោះ លោក ង្វៀន សួនហ្វុក បានបង្ហាញក្តីសង្ឃឹមថា ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នឹងរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃចំណងមិត្តភាពរវាងកម្ពុជានិងវៀតណាម នាឱកាសខួបនៃទំនាក់ទំនងការទូតទ្វេភាគីលើកទី ៥៥ របស់ប្រទេសទាំងពីរ នៅក្នុងឆ្នាំ ២០២២ នេះ។
មន្ត្រីសង្គមស៊ីវិលអះអាងថា យុវជនប្រមាណ ៨០% នៃយុវជនសរុបនៅកម្ពុជា បានដឹងអំពីបញ្ហាក្នុងសង្គម ប៉ុន្តែមានយុវជនតិចជាង ៣០% ប៉ុណ្ណោះ ហ៊ានចូលរួមធ្វើសកម្មភាពជំរុញឱ្យមានដំណោះស្រាយ។
ក្រុមសហជីពជាង ២០ ស្ថាប័ន ទាមទារឱ្យក្រសួងការងារបញ្ឈប់ការលាប ពណ៌ និងការចោទប្រកាន់លើសហជីព ពាក់ព័ន្ធនឹងកូដកម្មប្រឆាំងនឹងក្រុមហ៊ុន ណាហ្គាវើលដ៍ បន្ទាប់ពីក្រសួងការងារបានព្រមានចាត់វិធានការច្បាប់លើមេដឹកនាំសហជីពម្នាក់។
អគារជាច្រើនមិនទាន់សាងសង់រួច ក្រោយជនជាតិចិនបានសម្រុកចាកចេញពីខេត្តព្រះសីហនុ។ ការចាកចេញរបស់ជនជាតិចិន នាំឲ្យប៉ះពាល់ដល់ការងាររបស់កម្មករខ្មែរ និងអ្នកលក់ដូរក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
កសិករធ្វើស្រែនៅក្បែរព្រែកក្នុងខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា ត្អូញត្អែរអំពីកម្រិតទឹកសមុទ្រឡើង ហើយទឹកប្រៃបានជ្រៀតចូលស្រែរបស់ពួកគេ ដែលបណ្តាលឲ្យពួកគេមិនអាចធ្វើស្រែទទួលបានផល។
របាយការណ៍នេះ ធ្វើឡើងឡើងដោយមានការធ្វើបទសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធចំនួន ៥៤នាក់ ក្នុងខេត្តចំនួនបី គឺខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលពួកគេគឺជាជនរងគ្រោះ សាច់ញាតិជនរងគ្រោះ និងអាជ្ញាធរ។
ព័ត៌មានផ្សេងទៀត
No media source currently available