ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗ​ជុំវិញ​​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​អាមេរិក​ ៨ វិច្ឆិកា ២០២២

នៅ​ថ្ងៃ​អង្គារ ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ សហរដ្ឋ​អាមេរិក​នឹង​រៀបចំ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី ដែល​ជ្រើស​រើស​សមាជិក​រដ្ឋសភា​ទាំង​អស់​ និង​សមាជិក​ព្រឹទ្ធសភា​ប្រមាណ​ ១ភាគ៣ និង​តំណែង​អភិបាល​រដ្ឋ​ និង​មន្ត្រី​ថ្នាក់​រដ្ឋ​ជា​ច្រើន​ផង​ដែរ។

09:47 11.11.2022

លទ្ធផល​នៃ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាមេរិក​មិនទាន់​ច្បាស់​លាស់

09:41 11.11.2022

លទ្ធផល​ឆ្នោត​បឋម​នៃ​ការ​បោះឆ្នោត​ក្នុង​ទីក្រុង Livermore​ រដ្ឋ​ California ​(កាលីហ្វ័រញ៉ា) កាល​ពី​ថ្ងៃ​អង្គារ​ទី​៨​ ខែ​វិច្ឆិកា​បាន​បង្ហាញ​ថា​ លោក​ Mony Nop ​បេក្ខជន​ខ្មែរ​អាមេរិកាំង​កំពុង​នាំ​មុខ​គូ​ប្រជែង​របស់​លោក​បន្តិច​បន្តួច​សម្រាប់​តំណែង​ជា​ចៅហ្វាយ​ក្រុង។

លោក​ Mony Nop បេក្ខជន​ខ្មែរ​អាមេរិកាំង​សម្រាប់​តំណែង​ជា​ចៅហ្វាយ​ក្រុង​ Livermore​ រដ្ឋ​ California ថ្លែង​ក្នុង​អំឡុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​។ (Mony Nop Campaign)
លោក​ Mony Nop បេក្ខជន​ខ្មែរ​អាមេរិកាំង​សម្រាប់​តំណែង​ជា​ចៅហ្វាយ​ក្រុង​ Livermore​ រដ្ឋ​ California ថ្លែង​ក្នុង​អំឡុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​។ (Mony Nop Campaign)

08:29 10.11.2022

នៅ​ក្នុង​ការ​ថ្លែង​ដំបូង​របស់​លោក​ក្រោយ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ លោក​ប្រធានាធិបតី Joe Biden កាល​ពី​រសៀល​ថ្ងៃ​ពុធ បាន​អះអាង​ពី​ធូរស្រាល​ នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី ដោយ​លោក​ថា ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ទទួល​បាន​«លទ្ធផល​ល្អ​នៅ​យប់​ថ្ងៃ​បោះឆ្នោត» និង​ថា ​លោក​នឹង​មិន​មាន​គម្រោង​កែប្រែ​គោលនយោបាយ​ណា​ទេ​របស់​លោក ថ្វី​បើ​លោក​ទំនង​ជា​នឹង​ប្រឈម​នឹងអំណាច​រដ្ឋាភិបាល​ដែល​បែកបាក់​ជាង​មុន​ក្រោយ​ការបោះឆ្នោត​នេះ​ក្តី។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP

នៅ​មុន​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា អ្នក​តាមដាន​នានា​បាន​រំពឹង​ថា​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​គណបក្ស​ប្រឆាំង​អាច​នឹង​ទទួល​ជ័យជម្នះ​យ៉ាង​ខ្លាំង ក្នុង​អ្វី​ដែល​គេហៅ​ថា «រលក​ពណ៌​ក្រហម‍» (Red Wave)ប៉ុន្តែ​រឿង​នេះ​មិន​បាន​កើត​ឡើង​ទេ

លោក​ប្រធានាធិបតី Joe Biden ញញឹម​ខណៈ​លោក​ឆ្លើយ​សំណួរ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃក្រោយ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។

23:07 9.11.2022

​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ម៉ោង​នៅ​សហរដ្ឋ​អាមេរិក គេ​នៅ​មិន​ទាន់​ដឹងពី​លទ្ធផលសំខាន់​បំផុត​នៃ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ដែល​នឹង​កំណត់​ថា​តើ​គណបក្ស​មួយ​ណា​ជា​អ្នក​គ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក។ ក៏​ប៉ុន្តែ​អ្វី​ដែល​គេ​បាន​ដឹង​គឺ​ ក្តី​ដី​សង្ឃឹម​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​ឈ្នះ​ឱ្យ​បាន​ទាំងស្រុង​លើ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក​លើក​នេះ​បាន​បរាជ័យ​នៅ​ក្នុង​ការធ្វើ​ឱ្យ​លេច​ចេញ​ជា​រូបរាង​ឡើង។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភាលោក Kevin McCarthy គ្រវី​ដៃ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២។
មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភាលោក Kevin McCarthy គ្រវី​ដៃ​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG