បក្សប្រជាធិបតេយ្យជម្នះប្រវត្តិសាស្រ្តដោយគ្រប់គ្រងព្រឹទ្ធសភាឡើងវិញក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
«រលកក្រហម» ដែលត្រូវបានព្យាករណ៍ឡើងសម្រាប់សមាជិកគណបក្សសាធារណរដ្ឋចូលកាន់អំណាចភ្លូកទឹកភ្លូកដីនិងកាន់កាប់សភាទាំងពីរថ្នាក់ បានបរាជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីឆ្នាំនេះ។ ការរាប់សន្លឹកឆ្នោតចុងក្រោយបង្អស់បង្ហាញថា សមាជិកគណបក្សប្រជាធិបតេយ្យនឹងកាន់កាប់អាសនៈយ៉ាងហោចណាស់ ៥០ នៅក្នុងព្រឹទ្ធសភា ដែលនឹងចូលជាធរមាននាឆ្នាំ ២០២៣។ សមាជិកគណបក្សសាធារណរដ្ឋជិតនឹងឈ្នះអាសនៈគ្រប់គ្រងរដ្ឋសភា ប៉ុន្តែការប្រជែងខ្លះនៅតែមិនទាន់រកឃើញអ្នកឈ្នះពិតប្រាកដនៅឡើយ។ លោក Arash Arabasadi រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលដូចតទៅ៕