ប្រជាជនថៃបានបោះឆ្នោតឱ្យគណបក្ស Move Forward ដែលមានទស្សនៈវឌ្ឍនភាពដើម្បីដឹកនាំរដ្ឋាភិបាលបន្ទាប់របស់ពួកគេ។ ប៉ុន្តែ គូបដិបក្ខនយោបាយដ៏មានអំណាចកំពុងរារាំងការបោះជំហានទៅមុខរបស់គណបក្សនេះ និងបង្ខំឱ្យបន្ទន់ជំហរពាក់ព័ន្ធច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដ៏ចម្រូងចម្រាស។
ការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា នៅប្រទេសថៃនឹងមានការប្រកួតប្រជែងរវាងគណបក្សប្រឆាំងគាំទ្រលទ្ធិប្រជាធិបតេយ្យប្រឆាំងជាមួយនឹងក្រុមមេដឹកនាំយោធាអភិរក្សនិយមនិងសម្ព័ន្ធមិត្តពួកគេដែលដឹកនាំប្រទេសជិតមួយទសវត្សរ៍មកហើយ។
សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យវ័យក្មេងបានធ្វើឲ្យកក្រើកនយោបាយក្នុងប្រទេសថៃកាលពីឆ្នាំ ២០២០ ដោយបានធ្វើការអំពាវនាវដ៏ខ្លាំងក្លាឱ្យកងទ័ពលះបង់អំណាច ហើយឱ្យរបបរាជានិយមដំណើរការតាមរដ្ឋធម្មនុញ្ញ។
អ្នកស្រី Paetongtarn Shinawatra បានបញ្ជាក់ពីការឈរឈ្មោះជាបេក្ខជននាយករដ្ឋ មន្រ្តីកាលពីថ្ងៃទី៥ ខែមេសា ដោយប្តេជ្ញាបង្កើនប្រាក់ឈ្នួលប្រចាំថ្ងៃ និងផ្តល់ជាសាច់ ប្រាក់ទៅដល់ពលរដ្ឋថៃគ្រប់រូប ប្រសិនបើអ្នកស្រីជាប់ឆ្នោត
ប្រទេសថៃគ្រប់គ្រងដោយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប៉ុន្តែព្រះមហាក្សត្រ Maha Vajiralongkorn ដែលមានព្រះជន្ម ៧០ វស្សា មានឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ។
អ្នកជំនួញចិនរូបនេះបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងមន្ត្រីប៉ូលិសថៃម្នាក់ ហើយក្រោយមកក៏បានទទួលសញ្ជាតិថៃតាមរយៈប្រពន្ធរបស់គាត់នឹងបានដូរឈ្មោះទៅជាឈ្មោះថៃថាជា Chaiyanat Kornchayanant។
ប្រទេសចិនចង់បង្កើតសេវារថភ្លើងល្បឿនលឿនពីខេត្ត Yunnan របស់ខ្លួននៅភាគខាងត្បូងឆ្លងកាត់បណ្ដាប្រទេសតំបន់មេគង្គរហូតដល់ប្រទេសសិង្ហបុរី ដែលជាផ្នែកមួយនៃគម្រោងផ្តួចផ្តើមក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ខ្លួនក្នុងគោលបំណងបង្កើនលទ្ធភាពចូលទៅកាន់មហាសមុទ្រឥណ្ឌា។
ពលរដ្ឋថៃបានធ្វើពិធីបួងសួងសម្រាប់ម្ចាស់ក្សត្រី Bajrakitiyabha បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ ដែលកំពុងប្រឈួនជាទម្ងន់ បន្ទាប់ពីបានដួលសន្លប់ក្នុងពេលបង្ហាត់សត្វឆ្កែរបស់ព្រះនាងដើម្បីចូលរួមការប្រកួតមួយ។
ប្រទេសថៃកំពុងស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីរដ្ឋាភិបាលថៃទើបបានបង្កើតច្បាប់អនុញ្ញាតឱ្យដាំកញ្ឆា និងរក្សាកម្មសិទ្ធិកញ្ឆាដោយមានកម្រិត។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តរបស់សភាកាលពីថ្ងៃសៅរ៍ ទី៤ ខែកញ្ញា អំពីចំណាត់ការរបស់លោកក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្វើឲ្យសមាជិកនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យប្តេជ្ញាបង្កើនសកម្មភាពតវ៉ា។
ចលនាយុវជនដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសថៃកំពុងភ្ជាប់បណ្តាញជាមួយនឹងក្រុមទាហានជើងចាស់ «អាវក្រហម» ដែលជាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ និងធ្វើការតស៊ូខ្លាំងបំផុតនៅក្នុងប្រទេសថៃ។
ទោះបីជាមានបទបញ្ជាបន្ទាន់ក្នុងការគ្រប់គ្រងការរាតត្បាតជំងឺក៏ដោយ ការតវ៉ាធំៗនៅទូទាំងទីក្រុងបាងកកមានអ្នកចូលរួមតវ៉ាប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ រួមទាំងអ្នកមានទ្រព្យធនមួយចំនួនក្នុងទីក្រុងបាងកកផងដែរ។
ពួកបាតុករក្មេងៗរាប់ពាន់នាក់ដែលខឹងនឹងយុទ្ធនាការវាក់វ៉ាក់សាំងយឺតយ៉ាវរបស់រដ្ឋាភិបាលដែលបានចាក់វ៉ាក់សាំងពេញលេញឲ្យពលរដ្ឋថៃទើបតែបាន៦ភាគរយនោះ បានប៉ះទង្គិចកាលពីថ្ងៃសៅរ៍ជាមួយប៉ូលិសដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់កាំភ្លើងគ្រាប់ជ័រដាក់ពួកគេ។
ប្រទេសថៃ មានកំណត់ត្រាឆ្លងវីរុសកូរ៉ូណារហូតដល់១១.៣០៥ ករណី កាលពីថ្ងៃទី២០ខែកក្កដា និងបន្ថែមចំនួនអ្នកស្លាប់រាប់សិប ឡើងដល់៣.៤០៨ នាក់ ចាប់តាំងពីខែមេសាមក។ ប្រទេសថៃ ទទួលបានការសរសើរចំពោះការទប់ទល់ការរាតត្បាតនៃជំងឺកូវីដ១៩កាលពីពេលដំបូងឡើយ។
ប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតកាលពីថ្ងៃទី ១៣ ខែឧសភាកន្លងទៅនេះ បន្ទាប់ពីពន្ធនាគារមួយចំនួននៅក្នុងទីក្រុងបាងកកមានករណីឆ្លងជំងឺនេះ។
ប្រទេសថៃបានកត់ត្រាចំនួននៃការឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតកាលពីព្រហស្បតិ៍ បន្ទាប់ពីគេរកឃើញថា មានការឆ្លងរាតត្បាតពាសពេញពន្ធនាគារនានា នៅក្នុងទីក្រុងបាងកក ដែលអាចនាំឲ្យការបិទខ្ទប់ទីតាំងខ្លះជាបន្ត នៅក្នុងប្រទេសដែលកំពុងមានវិបត្តិសេដ្ឋកិច្ចស្រាប់ហើយនោះ។
ដោយសារក្តីស្រឡាញ់ឥតលក្ខខណ្ឌចំពោះកូនៗរបស់ពួកគេ និងការខឹងសម្បាចំពោះរដ្ឋថៃ អ្នកម្តាយរបស់បាតុករទាំងនោះសុខចិត្តនៅកំដរកូនៗពួកគេនៅខាងក្រៅពន្ធនាគារ ទីកន្លែងដែលកូនៗជាទីស្រឡាញ់របស់ពួកគេត្រូវបានឃុំខ្លួន។
ទំនប់វារីអគ្គិសនីបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ដោយនំាឲ្យមានគ្រោះរាំងស្ងួតនៅរដូវវស្សា និងទឹកជំនន់នៅរដូវប្រាំង។ ករណីនេះបានផ្លាស់ប្ដូរជីវិតរស់នៅរបស់ពលរដ្ឋដែលតែងតែពឹងផ្អែកលើទន្លេនេះសម្រាប់ម្ហូបអាហារនិងការងារនៅភាគឦសានប្រទេសថៃ ដែលជាតំបន់ក្រីក្រមួយជាប់ព្រំដែនប្រទេសឡាវនិងកម្ពុជា។
ប្រទេសថៃកំពុងស្ថិតក្នុងជួរមុខដើម្បីបញ្ឈប់លំហូរថ្នាំញៀន។
ខណៈបាតុកម្មទ្រង់ទ្រាយធំកំពុងធ្វើឡើងនៅមីយ៉ាន់ម៉ាប្រឆាំងនឹងរដ្ឋប្រហារ ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅប្រទេសថៃ ដែលនៅជិតខាង ក៏បានបង្ហាញការខឹងសម្បាររបស់ខ្លួន ជុំវិញការចូលកាន់អំណាចដោយយោធានៅប្រទេសកំណើតរបស់ពួកគេផងដែរ។ អ្នកស្រី Vijitra Duangde រាយការណ៍ជូនលម្អិតពីរឿងនេះពីរាជធានីបាងកក ប្រទេសថៃ។
ព័ត៌មានផ្សេងទៀត