ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថៃ​ត្រូវ​លើក​ពេល​ម្តងទៀត ខណៈ​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ


ក្រុមអ្នកគាំទ្រគណបក្សឆ្ពោះទៅមុខ (Move Forward Party) ដុតរូបទីមោង ក្នុងពេលធ្វើបាតុកម្មនៅមុខទីស្នាក់ការបក្ស Pheu Thai នៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣។
ក្រុមអ្នកគាំទ្រគណបក្សឆ្ពោះទៅមុខ (Move Forward Party) ដុតរូបទីមោង ក្នុងពេលធ្វើបាតុកម្មនៅមុខទីស្នាក់ការបក្ស Pheu Thai នៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣។

ប្រទេស​ថៃ​បាន​រអិល​កាន់តែ​ជ្រៅ​ទៅរក​វិបត្តិ​នយោបាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពេល​ដែល​ការ​បោះឆ្នោត​លើក​ចុងក្រោយ​ដើម្បី​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​ម្នាក់​ត្រូវ​បាន​លើកពេល ដោយ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​នេះ​គ្មាន​មេដឹកនាំ​ឬ​រដ្ឋាភិបាល​ថ្មី មួយ​ថ្ងៃ​ក្រោយ​ពី​គណបក្ស​ឈ្នះ​ការ​បោះឆ្នោត​គឺ​ គណបក្ស​ឆ្ពោះទៅមុខ​ (Move Forward Party) ត្រូវ​បាន​ដក​ចេញ​ពី​សម្ព័ន្ធភាព​របស់​ខ្លួន​ផ្ទាល់ ដោយ​ញ៉ាំង​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​ជា​អំពើ​ក្បត់។

ការបោះឆ្នោត​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ ទី​ ៤ ​ខែ​សីហា​នេះ។

ភាពមិន​ប្រាកដប្រជា​ខាង​នយោបាយ​នេះ​កើតឡើង​ ៣ខែ ក្រោយ​ពី​គណបក្ស​ឆ្ពោះ​ទៅមុខ​បាន​ឈ្នះ​អាសនៈ​ច្រើន​ជាង​គេ​ ក្នុង​ការ​បោះឆ្នោត​ដែល​សាធារណជន​បាន​បដិសេធ​ដាច់​អហង្ការនូវ​រដ្ឋាភិបាល​ចងសម្ព័ន្ធ​ជាមួយ​យោធា​របស់​អតីត​ឧត្តមសេនីយ៍ Prayuth Chan-ocha។​

ពលរដ្ឋ​ថៃ​ជាង​ ១៤​ លាន​នាក់​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ឆ្ពោះ​ទៅមុខ​និង​គោលនយោបាយ​ដាច់ខាតរបស់​បក្ស​នេះ​ក្នុង​ការ​កាត់​ផ្តាច់ក្រុម​យោធា​ចេញ​ពី​អំណាច បំបែកការ​គ្រប់គ្រង​សេដ្ឋកិច្ច​ផ្តាច់មុខ និង​កែប្រែច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ដែល​ដាក់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការ​រិះគន់​រាជានិយម​ដ៏​មាន​អំណាច។

តែ​គណបក្ស​នេះ​បាន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ស្ថាប័ន​រាជវង្ស ដែល​បាន​រារាំង​មិន​ឲ្យ​បក្ស​នេះ​ឡើង​កាន់​អំណាច។

កាល​ពី​ពាក់កណ្តាល​ខែ​កក្កដា បេក្ខជន​នាយក​រដ្ឋមន្ត្រី​ពី​គណបក្ស​ឆ្ពោះ​ទៅមុខ​គឺ​លោក Pita Limjaroenrat ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ក្នុង​រដ្ឋសភា ដោយ​ព្រឹទ្ធសភា​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ក្រុមយោធា។ ក្រោយមក បេក្ខជន​រូប​នេះ​ក៏​ត្រូវ​បាន​បដិសេធ​មិនឲ្យ​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ម្តងទៀត។

ការណ៍​នេះ​បើក​ផ្លូវ​ឲ្យ​គណបក្ស​លំដាប់​លេខ​រៀងទី ២ ​គឺ​បក្ស​ Pheu Thai ដែលធ្លាប់​ជា​បក្ស​នយោបាយ​ដែល​មិន​អាច​ផ្តួល​បាន​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ Thaksin Shinawatra ដែល​បាន​និរទេស​ខ្លួន​ដោយខ្លួនឯង ដាក់​បេក្ខជន​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី ទោះបីជា​បក្ស​នេះ​ទទួល​បាន​លទ្ធផលឆ្នោត​អន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក៏ដោយ។

គណបក្ស​ Pheu Thai បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​នឹង​ដឹកនាំ​សម្ព័ន្ធភាព​មួយ​ដោយ​គ្មាន​គណបក្ស​ឆ្ពោះទៅមុខ ដែល​កាន់តែ​លែងរាក់ទាក់​ជាមួយ​អ្នក​មាន​អំណាច​ចាស់វស្សា​ដែលគ្រប​លើ​នយោបាយ​ថៃ។

ការណ៍​នេះបាន​បង្កើន​ភាព​ភ័យខ្លាច​ថា​ គណបក្ស​ Pheu Thai ដែល​ធ្លាប់​ជា​ជើង​ឯក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​មាន​សមាជិក​ «ក្រុម​អាវក្រហម»​ រាប់​សិបនាក់​បាន​ស្លាប់ ដើម្បី​ការពារ​រដ្ឋាភិបាល​ Shinawatra​ នោះ ឥឡូវ​នឹង​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​អភិរក្ស​និយម​វិញ​ដដែល ដែល​បាន​គ្រប់គ្រង​ប្រទេស​អស់​ ៩ ​ឆ្នាំ​មក​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG