ក្រុមនាយទុនរបស់ប្រទេសចិនបានជាប់ឈ្មោះក្នុងលំដាប់អ្នកមានបំផុតលើពិភពលោករួចទៅហើយ និងកំពុងផ្តល់ជំនួយលើកកម្ពស់មនុស្សជាតិ និងបង្កើតមូលនិធិឯកជនដើម្បីជួយដល់កិច្ចការសប្បុរសធម៌។
គេរំពឹងថា ប្រទេសចិននឹងបង្កើនការវិនិយោគលើវិស័យយោធានៅក្នុងសមុទ្រចិនខាងត្បូង និងបង្កើនថវិកាសម្រាប់ការការពារប្រទេសរបស់ខ្លួនយ៉ាងច្រើន ដើម្បីអះអាងការទាមទាររបស់ខ្លួនទៅលើតំបន់មួយនេះ។
យោងតាមការស្ទង់មតិដោយសភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសចិន ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនបានធ្វើឲ្យទីភ្នាក់ងាររដ្ឋាភិបាលព្យាយាមការពារក្រុមហ៊ុនក្នុងស្រុកតាមរយៈការបង្កើតជាឧបសគ្គបន្ថែមទៅកាន់អ្នកវិនិយោគទុនបរទេស។
ក្រុមហ៊ុនធ្យូងថ្មមួយរបស់រដ្ឋាភិបាលចិន ទើបតែបានប្រកាសកាត់បន្ថយកម្មករចំនួន១០ម៉ឺននាក់ក្នុងរយៈពេលបីខែខាងមុខ ដែលជាការកាត់បន្ថយការងារដ៏ធំជាងគេបំផុតនៅក្នុងប្រទេសចិន។
មន្ត្រីកំពូលមួយរូបរបស់អង្គការសហប្រជាជាតិសម្តែងក្តីកង្វល់ ថាតើគម្រោងអភិវឌ្ឍន៍ទាំងឡាយដែលគាំទ្រដោយប្រទេសចិននៅឯបរទេស អាចមានការការពារសិទ្ធិមនុស្សគ្រប់គ្រាន់ដែរឬទេ។
ប្រទេសចិនបានចាប់ផ្តើមគម្រោងមួយដើម្បីប្រមូលសហគ្រាសរដ្ឋខ្នាតធំចំនួន១១២ ហើយដាក់បញ្ចូលគ្នាទៅជាក្រុមហ៊ុនចំនួន៤០ ដើម្បីប្រកួតប្រជែងកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។