អង្គការ UNESCO បានចាត់ថ្នាក់ភាសា Yakunte ជាភាសាដែលបានបាត់បង់ ប៉ុន្តែកុលសម្ព័ន្ធភាគតិច Yiaku នៅក្នុងព្រៃ Mukogodo និងនៅតំបន់ជុំវិញ ក្នុងស្រុក Laikipia នៅភាគកណ្ដាលផ្នែកខាងជើងប្រទេសកេនយ៉ា កំពុងប្រឹងប្រែងរក្សាភាសានេះមិនឲ្យវិនាសសាបសូន្យ។
នៅប្រទេសកេនយ៉ាកាលពីសប្ដាហ៍មុន មន្ត្រីជាន់ខ្ពស់ពីរនាក់ដែលពីមុនគេគិតថាមិនអាចប៉ះពាល់បាន ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ នៅក្នុងគម្រោងផ្លូវដែកសាងសង់ដោយចិនមួយ ដែលមានទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារ។ ការកាត់ទោសមន្ត្រីជាន់ខ្ពស់ទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Uhuru Kenyatta ដើម្បីបង្ហាញថា គ្មានមន្ត្រីរដ្ឋាភិបាលណាអាចរួចខ្លួនពីសង្គ្រាមកម្ចាត់អំពើពុករលួយរបស់ប្រទេសកេនយ៉ានោះទេ។ ប៉ុន្តែក្រុមអ្នកវិភាគចោទសួរថា តើការចោទប្រកាន់ទាំងនេះនឹងនាំឲ្យមានការផ្ដន្ទាទោស និងជាកេរដំណែលយូរអង្វែងសម្រាប់លោកប្រធានាធិបតី Kenyatta ឬក៏គ្រាន់តែជាល្ខោននយោបាយប៉ុណ្ណោះ។
ជាញឹកញាប់ ការមករដូវបានធ្វើឲ្យក្មេងស្រីជាច្រើននៅតាមតំបន់នានាក្នុងទ្វីបអាហ្វ្រិកមិនបានមករៀន។ ប៉ុន្តែតើរដ្ឋាភិបាលគួរតែផ្ដល់ផលិតផលអនាម័យឲ្យក្មេងស្រី ដែលមិនមានលទ្ធភាពទិញ ដើម្បីការពារកុំឲ្យពួកគេរៀនមិនទាន់ក្នុងថ្នាក់ដែរឬទេ?
ប្រធានាធិបតីប្រទេសកេនយ៉ា លោក Uhuru Kenyatta បានពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយប្រកាសថាមន្ត្រីសាធារណៈទាំងអស់ដាច់ខាត ត្រូវឆ្លងកាត់ការធ្វើសវនកម្មបែបផែនរស់នៅ ដើម្បីស្វែងយល់ពីប្រភពធនធានទ្រព្យសម្បត្តិរបស់ពួកគេ។ ការប្រកាសថ្មីបំផុតនេះ កើតឡើងបន្ទាប់ពីមានរឿងអាស្រូវហិរញ្ញវត្ថុ ដែលបានបើកកកាយថា ទឹកប្រាក់រាប់លានដុល្លារបានបាត់បង់នៅតាមស្ថាប័នរដ្ឋនានា ដោយសារអំពើពុករលួយពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល។
មកទល់នឹងពេលបច្ចុប្បន្ននេះ ស្ថានីយវិទ្យុ Mtaani បានដំណើរការអស់រយៈពេលបីឆ្នាំហើយ។ ស្ថានីយនេះជាស្ថានីយផ្សាយសំឡេងរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ Dagoretti នៃទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដោយមានអ្នកស្តាប់ប្រមាណ ៥ ពាន់នាក់។ រាប់ចាប់ពីការប្រកាសរកកុមារដែលបាត់ខ្លួន ការវែករកមុខចោរលូកហោប៉ៅ និងការបញ្ចុះបញ្ចូលអ្នកនយោបាយឲ្យគោរពតាមពាក្យសន្យារបស់ពួកគេ ស្ថានីយវិទ្យុនេះបានជះឥទ្ធិពលវិជ្ជមានដល់សហគមន៍មួយនេះ។
លទ្ធភាពទទួលបានសេវាកម្មចាំបាច់នៅតែជាបញ្ហាក្នុងរដ្ឋធានីដែលសេដ្ឋកិច្ចលូតលាស់យ៉ាងឆាប់រហ័សរបស់ប្រទេសកេនយ៉ា និងនៅតំបន់សំណង់អនាធិបតេយ្យជាច្រើននៅក្រៅរដ្ឋធានីណៃរ៉ូប៊ី។ អ្នកតាំងទីលំនៅទាំងនោះប្រថុយជីវិតរបស់ពួកគេដើម្បីទទួលបានថាមពលអគ្គិសនីខុសច្បាប់ដែលមានតម្លៃថោកមកប្រើប្រាស់។
ពីរឆ្នាំក្រោយការវាយប្រហារលើផ្សារទំនើប Westgate នៅរដ្ឋធានីណៃរ៉ូប៊ី ដែលមានមនុស្សស្លាប់៦៧នាក់ អ្នករួចផុតជីវិតជាច្រើននាក់កំពុងតស៊ូយ៉ាងលំបាកក្នុងការបន្តជីវិតរស់នៅ។
សហជីពឥណទានសន្សំ និងសហឥណទាន ដែលគេស្គាល់ជាទូទៅថា សាកូ (SACCOS) កំពុងតែមានភាពពេញនិយមកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកេនយ៉ា។
ខណៈពេលដែលនិយោជកមួយចំនួនមានការស្ទាក់ស្ទើរក្នុងការទទួលយកសារាចរថ្មីនេះ ស្ត្រីដែលនឹងទទួលបានអត្ថប្រយោជន៍យល់ឃើញថា វាជាពន្លឺនៃក្តីសង្ឃឹមមួយ។