នៅក្នុងប្រទេសបារាំង ការស្រងាកចិត្តរបស់សាធារណជនជាមួយរដ្ឋាភិបាលកើនឡើងនៅពេលយុទ្ធនាការចាក់ថ្នាំប្រឆាំងនឹងវីរុសកូរ៉ូណាចាប់ផ្តើមធ្វើឡើងយឺតៗ។ ជាការឆ្លើយតប ពួកមន្ត្រីនិយាយថា ពួកគេនឹងពន្លឿនយុទ្ធនាការនេះ ហើយបញ្ចេញវ៉ាក់សាំងឱ្យបានច្រើនជាងមុន។
ប្រទេសបារាំង បានថ្កោលទោសអំពើហិង្សាកាលពីថ្ងៃពុធ ទី៦ ខែមករា នៅវិមានសភាស.រ.អា.ថា ជា«ការរំលោភធ្ងន់ធ្ងរមួយប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ»។
កាលពីថ្ងៃពុធទី១៦ ខែធ្នូ តុលាការមួយក្នុងប្រទេសបារាំងបានកាត់ទោសមនុស្ស១៤នាក់ដែលបានជួយពួកអ្នកវាយប្រហារឥស្លាមនិយមនៅក្នុងការវាយប្រហាររបស់ពួកគេកាលពីខែមករាឆ្នាំ២០១៥ ប្រឆាំងនឹងទស្សនាវដ្តី Charlie Hebdo និងផ្សារទំនើបជ្វីសមួយ។
ក្រុមហ៊ុន Google, Amazon, Facebook និង Apple ជាក្រុមហ៊ុនបួនត្រូវដាក់ឈ្មោះថា GAFA នៅក្នុងប្រទេសបារាំងដោយក្រុមជនដែលរិះគន់អ្វីពួកគេថាជាការចៀសវាងមិនបង់ពន្ធដារអឺរ៉ុបដោយក្រុមហ៊ុនពហុជាតិ។
លោក Issoufou Baoua ជាអ្នកជំនាញធ្វើការនៅអង្គការគណៈកម្មាធិការអន្តររដ្ឋអចិន្ត្រៃយ៍សម្រាប់ការគ្រប់គ្រងការរាំងស្ងួតនៅក្នុងតំបន់ Sahel។ លោកព្រមានថាមនុស្ស៥០លាននាក់កំពុងមាន «ការថប់អារម្មណ៍» និងអាចមានហានិភ័យធ្លាក់ទៅក្នុងវិបត្តិនេះ។
ទ្វីបអាហ្វ្រិកបានក្លាយជាទ្វីបដែលមានការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សបំផុតនៅក្នុងពិភពលោក។ អង្គការសហប្រជាជាតិទស្សន៍ទាយថា នៅក្នុងរយៈពេល១៥ឆ្នាំទៀត ទីក្រុងទាំង១០ដែលមានការរីកចម្រើនលឿនបំផុតគឺស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។
Refugee Camps Host Migrants From Troubled Areas