ជុំវិញពិភពលោក ស្រ្តីល្បីឈ្មោះជាច្រើនកំពុងចាកចេញពីការងាររបស់ខ្លួន ដើម្បីធ្វើអ្វីផ្សេង និងផ្តោតលើអាទិភាពសំខាន់ដទៃទៀត។
ពួកគេរំឭកថា របបផ្តាច់ការក្នុងប្រទេសទាំងបីនេះមានឥទ្ធិពលខ្លាំងក្លា ដូច្នេះកាលៈទេសៈជាក់លាក់មួយចំនួនត្រូវតែកើតមានឡើងជាបន្តបន្ទាប់ដើម្បីឲ្យមេដឹកនាំផ្តាច់ការទាំងនោះធ្លាក់ពីតំណែង។
សហរដ្ឋអាមេរិកកំពុងខ្វះប៉ូលិសដែលត្រូវបានគេគិតថាដោយសារមិនសូវមានមនុស្សរកការងារធ្វើ និងដោយសារការយល់ឃើញអវិជ្ជមានទៅលើការងារនេះ បន្ទាប់ពីមានឧប្បត្តិហេតុជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងមន្ត្រីប៉ូលិសសម្លាប់ពលរដ្ឋស្បែកខ្មៅដែលគ្មានអាវុធ។
សមាជិកគ្រួសារលោក Salman Rushdie ដែលជាអ្នកនិពន្ធរឿងប្រលោមលោក បាននិយាយថារបួសដែលលោក Rushdie បានរងពីការវាយប្រហារលើរូបលោក កាលពីថ្ងៃសុក្រ នឹងផ្លាស់ប្តូរជីវិតរបស់លោក ប៉ុន្តែថា លោក Rushdie អាចនិយាយបានហើយឥឡូវនេះ ហើយកំពុងឆ្ពោះទៅរកការជាសះស្បើយឡើងវិញ។
នៅក្នុងការព្យាយាមដើម្បីដាក់កំហិតផ្នែកហិរញ្ញវត្ថុលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បណ្ដាប្រទេសនៅជុំវិញពិភពលោកកំពុងរឹបអូសទ្រព្យសម្បត្តិមានតម្លៃរបស់មហាសេដ្ឋីរុស្ស៊ីមានឥទ្ធិពលនានា ដែលគេជឿថា មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោក Putin។ អ្នកស្រី Laurel Bowman រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ប្រែសម្រួល៕
ចំនួនមនុស្សដែលរងគ្រោះពីជំងឺបាក់ទឹកចិត្តនៅទូទាំងពិភពលោកបានកើនឡើង ២៨% នៅក្នុងឆ្នាំ២០២០ ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ ដោយកើនដល់ចំនួនប៉ាន់ស្មានប្រមាណ ២៤៦ លានករណី។ អ្នកដែលរងគ្រោះពីជំងឺថប់បារម្ភកើនឡើង ២៦%។
សេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក ឲ្យស្រ្តីមានសិទ្ធិរំលូតកូន ត្រូវបានប្រកាសនៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧៣។ ៤៩ ឆ្នាំក្រោយមក សេចក្តីសម្រចជាប្រវត្តិសាស្ត្រមួយនេះ ក៏ដូចជាលទ្ធភាពក្នុងការទទួលបានសេវារំលូតកូននៅតាមរដ្ឋជាច្រើនទូទាំងសហរដ្ឋអាមេរិក កំពុងរងការគំរាមកំហែង។