ជំងឺថប់បារម្ភនិងជំងឺបាក់ទឹកចិត្តកំពុងកើនឡើងក្នុងពេលការរាតត្បាតនៃជំងឺកូវីដ១៩
ចំនួនមនុស្សដែលរងគ្រោះពីជំងឺបាក់ទឹកចិត្តនៅទូទាំងពិភពលោកបានកើនឡើង ២៨% នៅក្នុងឆ្នាំ២០២០ ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ ដោយកើនដល់ចំនួនប៉ាន់ស្មានប្រមាណ ២៤៦ លានករណី។ អ្នកដែលរងគ្រោះពីជំងឺថប់បារម្ភកើនឡើង ២៦%។ ការរកឃើញទាំងនេះកើតចេញពីការស្ទង់មតិរបស់ទស្សនាវដ្តីសុខភាព Lancet ដែលប្រើប្រាស់ទិន្នន័យពីការសិក្សាស្រាវជ្រាវដែលប្រមូលទិន្នន័យនៅទ្វីបអាមេរិកខាងជើង អឺរ៉ុប និងអាស៊ីបូព៌ា។ ការសិក្សានេះរកឃើញថា ស្ត្រីរងគ្រោះខ្លាំងជាងបុរស។ អ្នកស្រី Laurel Bowman នៃ VOA រាយការណ៍ពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
០៣ កញ្ញា ២០២៤
រ៉ូបតស្វយ័តប្រើ AI ត្រួតពិនិត្យដំណើរការសាងសង់
-
០២ កញ្ញា ២០២៤
លោក វន់ ពៅ សង្ឃឹមតុលាការកំពូលផ្តល់យុត្តិធម៌ដល់រូបលោក