អ្នកគាំទ្រនិងអ្នកប្រឆាំងបញ្ចេញប្រតិកម្មក្រោយតុលាការកំពូលបញ្ចប់គោលនយោបាយអនុគ្រោះជនភាគតិច
តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ទី២៩ ខែមិថុនា ថាមហាវិទ្យាល័យ និង សាកលវិទ្យាល័យ លែងអាចប្រើប្រាស់ហេតុផលពូជសាសន៍នៅក្នុងការជ្រើសរើសនិស្សិតចូលមហាវិទ្យាល័យ ដូចដែលធ្លាប់បានធ្វើអស់ពេលរាប់សិបឆ្នាំមក ទៀតហើយ។ អ្នកស្រី Laurel Bowman នៃវីអូអេ បាននិយាយជាមួយមនុស្សមួយចំនួននៅខាងក្រៅអគារតុលាការកំពូល ភ្លាមៗក្រោយការប្រកាសនោះ។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួល៕