សង្គ្រាមវប្បធម៌នៅក្នុងប្រព័ន្ធអប់រំអាមេរិកគឺជាបញ្ហាមួយដែលផ្ដោតនៅក្នុងការបោះឆ្នោតនៅអាមេរិក
បេក្ខជនប្រធានាធិបតីអាមេរិកលោក Donald Trump ពីខាងគណបក្សសាធារណរដ្ឋ និងអ្នកស្រី Kamala Harris ពីខាងគណបក្សប្រជាធិបតេយ្យបានផ្ដោតយុទ្ធនាការឃោសនាបោះឆ្នោតរបស់ពួកគេជាសំខាន់ទៅលើបញ្ហាក្ដៅគគុកមួយចំនួនដូចជាអន្តោប្រវេសន៍ ការរំលូតកូន និងសេដ្ឋកិច្ចជាដើម។ ប៉ុន្តែវប្បធម៌ប៉ះទង្គិចគ្នាទៅលើចំណាត់ការអំពីវិធីដោះស្រាយបញ្ហាអត្តសញ្ញាណយេនឌ័រនៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សាក៏ជាបញ្ហានៃយុទ្ធនាការផងដែរ ដោយមានសំឡេងប្រឆាំងនិងគាំទ្រពីគ្រប់ភាគី។ អ្នកស្រី Laurel Bowman នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ប្រែសម្រួល៕