ក្នុងពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីរដ្ឋាភិបាលវៀតណាមចេញផ្សាយរបាយការណ៍លម្អិតដំបូងបង្អស់របស់ខ្លួនអំពីគោលនយោបាយសាសនាក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ សកម្មជននានាបានចង្អុលបង្ហាញអំពីភាពស្រដៀងគ្នានៃគោលនយោបាយនេះទៅនឹងគោលនយោបាយសាសនារបស់ប្រទេសចិន។
លោក ឡេ វ៉ាន់ ហ្ស៊ុង (Le Van Dung) បានបង្ហោះវីដេអូ និងអត្ថបទក្នុងបណ្តាញសង្គមអំពីអំពើពុករលួយ និងការរឹបអូសដីធ្លី និងធ្វើអត្ថាធិប្បាយលើបញ្ហានយោបាយ និងសង្គម។
អនុក្រឹត្យថ្មីដែលដាក់ការផាកពិន័យនិងការព្យួរអាជ្ញាបណ្ណលើការចែករំលែកព័ត៌មានបង្ក«គ្រោះថ្នាក់»ត្រូវបានគេយល់ឃើញថាជាការបង្ក្រាបសំឡេងឯករាជ្យទ្រង់ទ្រាយធំជាងមុននៅវៀតណាម។
នាយកផ្នែកតស៊ូមតិប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក John Sifton បាននិយាយថា ការចាប់ខ្លួន និងការផ្អាកការផ្សាយនេះអាចជាសញ្ញាថា អាជ្ញាធរកំពុងត្រៀមខ្លួនរៀបចំសមាជគណបក្សថ្នាក់ជាតិលើកទី១៣ ដែលនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ។