បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងផ្សេងៗទៀតរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ដើម្បីខិតខំធ្វើឲ្យច្បាប់ត្រួតពិនិត្យកាំភ្លើងដ៏តឹងរ៉ឹងបន្ទាប់ពីការបាញ់សម្លាប់រង្គាលកាលពីពេលថ្មីៗនេះដែលបានបណ្តាលឲ្យផ្ទុះកំហឹងនិងមានសកម្មភាពខាងនយោបាយក្នុងចំណោមយុវជនក្មេងៗនៅទូទាំងប្រទេស។
Cameron Kaskyជាសិស្សម្នាក់នៅរស់រានមានជីវិតពីការសម្លាប់រង្គាលសិស្សនិងបុគ្គលិកចំនួន១៧នាក់នៅវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុង Parkland រដ្ឋ Florida កាលពីថ្ងៃទី១៤ ខែកុម្ភៈ។ សិស្សរូបនោះក៏បានប្រាប់ហ្វូងមនុស្សនៅរដ្ឋធានីវ៉ាស៊ីនតោនថា «ពលរដ្ឋទាមទារឲ្យមានច្បាប់ហាមឃាត់ការ លក់អាវុធ។ពលរដ្ឋទាមទារឲ្យហាមឃាត់ការលក់អាវុធដែលមានកម្លាំងខ្លាំង។ពលរដ្ឋទាមទារឲ្យមានការពិនិត្យប្រវត្តិជាសាកល។ក្រោកឈរឡើងនៅពេលខាងមុខ បើពុំដូច្នេះប្រុងប្រយ័តការបោះឆ្នោតពេលខាងមុខ»។
យោងតាមសិស្សម្នាក់ដែលរៀបចំចាត់ចែងក្រុមត្រួតត្រាកាំភ្លើងដែលមានឈ្មោះថា «គ្រប់ទីក្រុងទាំងអស់មានកាំភ្លើងសុវត្ថិភាពបាន»និយាយថា បាតុកម្មដែលមានឈ្មោះ « March for Our Lives»ដែលដឹកនាំដោយពួកអ្នកនៅរស់រានមានជីវិតនៃការបាញ់សម្លាប់រង្គាលនៅក្រុង Parkland ត្រូវគេរំពឹងនឹងទាក់ទាញមនុស្សរាប់សែននាក់។ បាតុកម្មសំខាន់នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិកនឹងទាក់ទាញមនុស្សយ៉ាងច្រើនរហូតដល់៥សែននាក់។
បាតុកម្មរបស់ស្រីៗជាង៨រយបានត្រូវគ្រោងធ្វើឡើងនៅក្នុងរដ្ឋចំនួន៥០របស់សហរដ្ឋងាមេរិកនិងទូទាំងពិភពលោក៕