ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Walmart បង្កើន​អាយុ​អ្នកទិញ​កាំភ្លើង​ដល់ ២១ឆ្នាំ


ក្រុម​ហ៊ុន​លក់​ទំនិញ​រាយ Walmart ក្នុង​ទីក្រុង​ Pittsburgh។
ក្រុម​ហ៊ុន​លក់​ទំនិញ​រាយ Walmart ក្នុង​ទីក្រុង​ Pittsburgh។

កាល​ពី​ថ្ងៃ​ពុធ ក្រុម​ហ៊ុន​លក់​រាយ​របស់​សហរដ្ឋ​អាមេរិកធំៗពីរ​បាន​ផ្លាស់​ប្តូរ​គោលនយោបាយ​ពួក​គេស្តី​ពី​ការ​លក់កាំ​ភ្លើង​នៅ​ក្រោយ​មានការ​បាញ់កាំ​ភ្លើង​សម្លាប់​រង្គាល​នៅ​ក្នុង​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ​ Florida មក។

ក្រុម​ហ៊ុន Walmart ដែល​ជា​ក្រុម​ហ៊ុន​លក់រាយ​ធំបំផុត​ក្នុង​ប្រទេស​អាមេរិក​បាន​ប្រកាស​ថា​ខ្លួន​បង្កើន​ការ​រឹតត្បិត​អាយុ​មនុស្ស​ដែល​អាច​ទិញ​កាំ​ភ្លើង​និង​គ្រាប់រំសេវ​ដល់អាយុ២១ឆ្នាំ។

ក្រុម​ហ៊ុន Walmart បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «យើង​ប្រកាន់​យក​ដោយ​ហ្មត់ចត់​កាតព្វកិច្ច​របស់​យើង​ជា​អ្នកលក់​ទំនិញ​មានការ​ទទួល​ខុស​ត្រូវ»។

ក្រុម​ហ៊ុន Walmart ក៏​បានលប់ចោល​ល្បែង​ក្មេងលេងនិង​ប្រដាប់ប្រដាឯទៀតៗ​ដែល​មាន​ភិនភាគ​ដូច​អាវុធ​សម្រាប់វាយ​លុក​ពី​គេហទំព័ររបស់​ខ្លួន។ ក្រុម​ហ៊ុន​លក់រាយដ៏ធំ​នេះ​បានឈប់​លក់​កាំ​ភ្លើងបែបវាយ​លុកកាល​ពី​ឆ្នាំ២០១៥ហើយ​មិន​បានលក់កាំ​ភ្លើង​ខ្លី​ទេ​លើកលែង​តែ​នៅ​ក្នុង​ហាង​របស់​ខ្លួន​ក្នុង​រដ្ឋ​ Alaska។​

កាល​ពី​ពេលមុន​នេះ​ក្នុង​ថ្ងៃ​ពុធ ក្រុម​ហ៊ុន Dick's ដែល​លក់ប្រដាប់ប្រដា​កីឡា​បានប្រកា​សថា​ខ្លួនឈប់លក់កាំ​ភ្លើងវែង​ឬកាំ​ភ្លើង​បែប​ណា​ក៏​ដោយ​ឱ្យ​ដល់ជន​ទាំង​ឡាយ​ណាមានអាយុតិច​ជាង២១ឆ្នាំ។​

ក្រុម​ហ៊ុន​នេះ​បានចាត់វិធានការ​មួយជំហាន​ថែម​ទៀត​ដោយ​បានស្នើសុំដល់​សភា​ស.រ.អា.ឱ្យហាមប្រាមមិន​ឱ្យ​ប្រើអាវុធ​បែ​បវាយ​លុកនិងឱ្យ​បង្កើនអាយុតិច​បំផុត​សម្រាប់មនុស្សដែល​ទិញ​កាំ​ភ្លើង។​

អ្នកបាញ់កាំ​ភ្លើង​នៅ​ក្នុង​វិទ្យាល័យ Parkland ឈ្មោះ​ Nikolas Cruz បាន​ប្រើកាំភ្លើងធុន AR-15៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG