ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ គាំទ្រ​ការ​រឹត​បន្តឹង​ការ​ឆែកឆេរ​ប្រវត្តិ​របស់​អ្នក​ទិញ​កាំភ្លើង


លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ថ្លែង​អំពី​ការ​បាញ់​ប្រហារ​រង្គាល​នៅ​វិទ្យាល័យ Florida នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ថ្លែង​អំពី​ការ​បាញ់​ប្រហារ​រង្គាល​នៅ​វិទ្យាល័យ Florida នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កំពុង​តែ​គាំទ្រ​ដល់​កិច្ចខិតខំប្រឹងប្រែង​ក្នុង​ការពង្រឹង​ការ​ឆែកឆេរ​ប្រវត្តិ​របស់​អ្នកទិញ​ខាំភ្លើង​ ក្រោយ​ពី​មាន​ហេតុការណ៍​បាញ់​សម្លាប់​រង្គាល​កាល​ពី​សប្តាហ៍​មុន​នៅ​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ Florida ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១៧​នាក់​ស្លាប់។ នេះ​បើយោង​តាម​សេតវិមាន​ដែល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ។

លោកស្រី Sarah Huckabee Sanders អ្នក​នាំពាក្យ​សេតវិមាន​បាន​និយាយ​ថា លោក ត្រាំ បាន​និយាយ​កាល​ពី​សប្តាហ៍​ជាមួយ​នឹង​លោក John Cornyn ព្រឹទ្ធសភា​រដ្ឋ តិចសាស ខាង​គណបក្ស​សាធារណរដ្ឋ អំពី​ច្បាប់​ដែល​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​ ជាមួយ​នឹង​លោក Chris Murphy សមាជិក​ព្រឹទ្ធសភា​រដ្ឋ Connecticut ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​អ្នក​តស៊ូ​មតិ​លើ​ការ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​កាំភ្លើង​ជា​យូរ​យារ​មក​ហើយ ដើម្បី​បង្កើន​ការ​ឆែកឆេរ​ប្រវត្តិ​អ្នក​ទិញ​កាំភ្លើង។ ការ​កែប្រែ​ច្បាប់​នេះ​នៅ​កំពុង​ចរចា​គ្នា​នៅ​ឡើយ។

ប៉ូលិស​និយាយ​ថា ជន Nikolas Cruz វ័យ​១៩​ឆ្នាំ ដែល​បាន​សារភាព​ថា ខ្លួន​បាន​សម្លាប់​សិស្ស​១៤​នាក់​និង​មនុស្ស​វ័យ​កណ្តាល​បី​នាក់​នៅ​ឯ​វិទ្យាល័យ​មួយ​ក្នុង​ក្រុង Parkland រដ្ឋ Florida ដែល​រូប​គេ​ត្រូវ​បាន​សាលារៀន​នោះ​បណ្តេញ​ចេញ​កាល​ពី​ឆ្នាំ​មុន អាច​ទិញ​កាំភ្លើង​វែង​ប្រភេទ AR-15 ដើម្បី​ធ្វើ​បាញ់​ប្រហារ​បាន បន្ទាប់​ពី​ត្រូវ​បាន​គេ​ឆែកឆេរ​ប្រវត្តិ៕

XS
SM
MD
LG