ចូហាណេស្បឺក៖ លោក នែលសុន ម៉ានឌែឡា គឺជាអ្នកនយោបាយម្នាក់ដែលទទួលបានការស្រឡាញ់និងគោរពបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋអាហ្វ្រិកខាងត្បូងវិញ លោកគឺជាបិតានៃប្រទេសដែលបានចាប់កំណើតឡើងវិញនិងថែមទាំងទទួលបានការស្រឡាញ់ពីសំណាក់ក្មេងៗអាហ្រ្វិកខាងត្បូងដែលបានកើតក្រោយពេលលោកបញ្ចប់ជីវិតនយោបាយរបស់លោក។
សម្រាប់ប្រជាពលរដ្ឋអាហ្វ្រិកខាងត្បូងជាច្រើន ការចាប់ផ្តើមនៃលទ្ធិ ប្រជាធិបតេយ្យក្នុងឆ្នាំ ១៩៩៤ បានផ្តល់ពន្លឺនៃក្តីសង្ឃឹម អនាគតមួយដែលមនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការទទួលបានសេវាសុខាភាព អប់រំ និងការងារ។ ប៉ុន្តែភាពពិតជាក់ស្តែងខុសពីនេះ។ ការអប់រំ និងសេវាសុខភាពសាធារណៈមានភាពរញ៉េរញ៉ៃ គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែធំឡើង ភាពអត់ការងារធ្វើកាន់តែកើនឡើង ហើយរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់មានបញ្ហាដោយសារអំពើពុករលួយនិងភាពអន់ខ្សោយនៃរដ្ឋបាល។
ប៉ុន្តែរហូតមកដល់ទីបញ្ចប់នៃជីវិតរបស់លោកអតីតប្រធានាធិបតី នែលសុន ម៉ានឌែឡា នៅតែជាបុព្វហេតុនៃក្តីសង្ឃឹមនិងជាប្រភពនៃមោទនភាពសម្រាប់ប្រជាពលរដ្ឋអាហ្វ្រិកខាងត្បូងទាំងអស់ ដែលអំពើនេះនៅតែបន្តជំរុញទឹកចិត្តប្រជាពលរដ្ឋរបស់លោកនិងមនុស្សរាប់លាននាក់នៅជុំវិញសកលលោកជារៀងរាល់ថ្ងៃ។ អ្នកទាំងនោះរួមមានក្មេងៗនៃជំនាន់មួយដែលត្រូវបានហៅថា «ជំនាន់ម៉ាន់ឌែលឡា»។ អ្នកទាំងនោះកើតនិងធំដឹងក្តីនៅក្នុងរបបប្រជាធិបតេយ្យអាហ្វ្រិកខាងត្បូង ។
កុមារា ចូណាថាន ស៊ីបានឌី (Jonathan Sibandi) ដែលមានអាយុ១២ឆ្នាំ ស្ថិតក្នុងចំណោមក្មេងៗដែលបានឃើញលោកម៉ាន់ឌែលឡា ជានិមិត្តរូបបិតាជាតិ។
«លោក ម៉ាន់ឌែលឡា ដូចបិតាជាតិរបស់យើងអញ្ចឹង។ បើនៅក្នុងប្រទេសនេះ ហើយនិយាយថា អ្នកមិនស្គាល់លោក ម៉ាន់ឌែលឡា គឺជាការអាម៉ាស់មុខមួយ។ ប្រសិនបើគ្មានគាត់ទេ ប្រហែលជាយើងនៅតែនៅទីនោះ ហើយខ្ញុំប្រហែលជាដុសលាងឥដ្ឋ។ ដូច្នេះ លោក ម៉ាន់ឌែលឡា គឺជាមេដឹកនាំប្រកបដោយការជំរុញទឹកចិត្ត»។
នាង ភូមែលែល ម៉ូថាឌី (Phumelele Mothadi) ដែលមានអាយុ១២ឆ្នាំ មិនមើលស្រាលការណ៍ដែលថា នាងមានសិទ្ធិពិសេសដែលបានធំដឹងក្តីនៅក្នុងប្រទេសប្រជាធិបតេយ្យនោះទេ។
«ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានការទទួលខុសត្រូវធំណាស់ ពីព្រោះខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវអ្វីៗដើម្បីអាហ្រ្វិកខាងត្បូងដើម្បីកុំឲ្យប្រទេសនេះត្រឡប់ទៅជំនាន់មុនឆ្នាំ ១៩៩៤»។
កុមារា ឌែញែល ស៊ីង្ហ (Daniel Singh) អាយុ១៣ឆ្នាំ និយាយថា ក្រោយពីប្រវត្តិសាស្ត្រប្រកបដោយការឈឺចាប់ លោក ម៉ាន់ឌែលឡា អាចធ្វើឲ្យប្រជាពលរដ្ឋអាហ្រ្វិកខាងត្បូងមានមោទនភាពចំពោះកេរដំណែលរបស់ខ្លួនឡើងវិញ។
«ខ្ញុំចង់និយាយថា វាបានបង្ហាញថា យើងជាប្រជាពលរដ្ឋអាហ្រ្វិកខាងត្បូងមានសមត្ថភាពធ្វើអ្វីមួយ។ អ្នកមិនគួរវាយតម្លៃយើងដោយសារតែរូបរាងយើង ការនិយាយស្តីរបស់យើង និងរបៀបយើងធ្វើការនោះទេ។ យើងមានសមត្ថភាពផ្លាស់ប្តូរពិភពលោក ហើយយើងបានធ្វើរួចហើយតាមរយៈលោក ម៉ាន់ឌែលឡា ហើយលោកបានបង្ហាញពិភពលោកនូវចំណុចមួយដែលថា យើងអាចធ្វើអ្វីក៏បាន»។
ហើយ កុមារា ចូណាថាន ស៊ីបានឌី យល់ស្រប។
«ធ្វើឲ្យខ្ញុំមានមោទនភាពពីព្រោះយ៉ាងហោចណាស់មនុស្សម្នាក់មកពីប្រទេសតូចមួយមនុស្សតូចម្នាក់ មនុស្សម្នាក់ដែលប្រហែលជាមិនសំខាន់អាចធ្វើឲ្យមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងពិភពលោក។ ហើយលោក ម៉ាន់ឌែលឡា អាចមកពី អឺ… ខ្ញុំមិនដឹងថា លោក ម៉ាន់ឌែលឡាយ៉ាងម៉េចទេ ពីព្រោះខ្ញុំមិនបាននៅទីនោះផង ប៉ុន្តែ ឃើញស្នាដៃធំដុំ និងមានប្រជាប្រិយភាពបែបនោះ វាជារឿងអស្ចារ្យដែលបានឃើញអ្វីដែលគាត់បានធ្វើ»។
កុមារា ចូណាថាន ស៊ីបានឌី និយាយថា រឿងសំខាន់បំផុតដែលគេបានរៀនពីលោក ម៉ាន់ឌែលឡា ដែលជាសកម្មជនប្រឆាំងនឹងរបបអាប៉ាថេត ដែលបានជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំនោះគឺ ការអភ័យទោស។
«សមត្ថភាពចេញពីពន្ធនាគារ ហើយនៅតែមានចិត្តសន្តិភាពជាមួយមនុស្សគ្រប់រូបនៅជុំវិញលោក។ ខ្ញុំចង់និយាយថា ប្រសិនបើមនុស្សផ្សេងៗចេញពីពន្ធនាគារគេអាចមានចិត្តហិង្សា ប៉ុន្តែឃើញគាត់ចេញពីពន្ធនាគារ ហើយនៅតែស្រឡាញ់អ្នកដែលចាប់លោកដាក់ពន្ធនាគារ គឺជារឿងដ៏អស្ចារ្យណាស់»។
សម្រាប់ ភូមែលែល ម៉ូថាឌី មេរៀនដែលត្រូវរៀនពីអតីតប្រធានាធិបតីដ៏មានប្រជាប្រិយភាពនោះគឺភាពមិនអាត្មានិយម។
«ខ្ញុំស្រឡាញ់លោកដោយសារតែលោកប្រយុទ្ធដើម្បីសេរីភាពខ្ញុំ ហើយលោកមិនទាំងស្គាល់ខ្ញុំផង។ អំពើនេះពិសេសណាស់»។
កុមារា ឌែញែល ស៊ី និយាយថា គេមិនអាចរកបានជនគំរូល្អជាងលោក ម៉ាន់ឌែលឡាទេ។
«ខ្ញុំស្រឡាញ់លោក នែលសុន ម៉ាន់ឌែលឡា ពីព្រោះលោកគឺជាជនគំរូដ៏អស្ចារ្យ។ លោកមិនដែលបោះបង់ចោលទេ។ លោកព្យាយាមធ្វើអ្វីដែលលោកត្រូវធ្វើ។ បើលោកមានគំនិតផ្តោតលើអ្វីមួយ លោកព្យាយាមធ្វើកិច្ចការនោះ។ ដោយសារតែលោក ទើបពេលនេះខ្ញុំមានអនាគតប្រសើរជាងមុន ពោលគឺខ្ញុំមានហេតុផលនឹងបន្តជីវិតខ្ញុំពេលនេះ»។
ប្រហែលជានាង ភូមែលែល ម៉ូថាឌី អាចសង្ខេបអារម្មណ៍បានល្អបំផុតក្នុងចំណោមមនុស្សក្នុងជំនាន់ ម៉ាន់ឌែលឡា គឺក្នុងប្រទសអាហ្វ្រិកខាងត្បូងក្នុងសម័យទំនើប។
«ខ្ញុំមានអារម្មណ៍ធូរក្នុងចិត្តដែលខ្ញុំមិនចាំបាច់ប្រយុទ្ធប្រឆាំងនឹងអាប៉ាថេត។ ខ្ញុំមានអារម្មណ៍ថាមានសេរីភាព»។
ក្មេងៗទូទាំងអាហ្វ្រិកខាងត្បូងនឹងត្រូវបានផ្តល់ឱកាសសម្តែងអារម្មណ៍របស់ខ្លួននិងការគោរពចំពោះបុរសម្នាក់ដែលត្រូវបានស្គាល់ជាទូទៅថា ម៉ាឌីបា (Madiba) ដែលជាឈ្មោះក្នុងកុលសម្ព័ន្ធ ហ្សុកហ្សា ឬ«តាតា» ដែលមានន័យថា ឪពុកនៅតាមសាលានិងព្រឹត្តិការណ៍បូជនីកិច្ចសហគមន៍នានា។
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ