សិង្ហបុរី​គឺ​ជា​ពន្លឺ​នៃ​ស្ថិរភាព​សម្រាប់​ក្រុមហ៊ុន​នានា​ដែល​ធុញទ្រាន់​នឹង​បាតុកម្ម​ហែក​ហួរ​ក្រុង​ហុងកុង

ក្រុម​អ្នក​គាំទ្រ​បាល់​ទាត់​ ហើយ​គាំទ្រ​​លទ្ធិ​ប្រជាធិបតេយ្យ ប្រមូល​ផ្ដុំ​គ្នា​និង​ច្រៀង​ចម្រៀង​នៅ​ឧទ្យាន Victoria កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា ២០១៩។

ទីក្រុង​ហុងកុង​និង​ប្រទេស​សិង្ហបុរី​តែង​តែ​ជា​គូប្រជែង​នឹង​គ្នា។ ​ស្ថិរភាព​រដ្ឋាភិបាល​និង​ប្រព័ន្ធ​ច្បាប់​ដែល​មាន​តម្លាភាព​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ជនជាតិ​ជាច្រើន​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៦០​មក​ ដោយ​បាន​ដាក់​ឈ្មោះ​តំបន់​ទាំង​ពីរ​នេះ​ថា​ជា​មជ្ឈមណ្ឌល​ហរិញ្ញ​វត្ថុ​ប្រចាំ​ទ្វីប​អាស៊ី។

បាតុកម្មប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ចាប់​ផ្តើម​ផ្ទុះ​ឡើង​ចាប់​តាំង​ពី​ខែ​មិថុនា​មក​ ឥឡូវ​នេះ​បាន​គម្រាម​ដល់​អនុភាព​របស់​ក្រុង​ហុងកុង។ មនុស្ស​រាប់​លាន​នាក់​បាន​ចេញ​ធ្វើ​មហា​បាតុកម្ម​នៅ​តាម​ដងផ្លូវ​នានា​ បណ្តាល​ឲ្យ​មាន​ការ​បិទ​ព្រលាន​យន្តហោះ។ ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ​តាម​ទី​កន្លែង​សាធារណៈ​កំពុង​ប៉ះ​ពាល់​ដល់​ស្ថិរភាព​នៅ​ក្នុង​ទីក្រុង ជា​កន្លែង​ដែល​ជនបរទេស​ជា​ច្រើន​ចង់​យក​ធ្វើ​ជា​ទីតាំង​ក្នុង​តំបន់​អាស៊ី។

ឥឡូវ​នេះ​ជំហរ​របស់​ប្រទេស​សិង្ហបុរី​គឺ​ទទួល​យក​ជនភៀស​ខ្លួន​ហុងកុង។

ក្រុង​ហុងកុង​នឹង​ច្បាប់​ផ្តើម​គិត​គូរ​អំពី​ប្រទេស​សិង្ហបុរី​ ប្រសិន​បើ​មាន​សញ្ញា​បង្ហាញ​ថា បាតុកម្ម​នឹង​បន្ត​ធ្វើ​ក្នុង​រយៈ​ពេល​យូរ​តទៅ​ទៀត​ ហើយ​ជា​ពិសេស​ប្រសិន​បើ​ពួក​គេ​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ច្បាប់​នោះ។

នេះ​មាន​ន័យ​ថា ​ជន​បរទេស​មក​ពី​ប្រទេស​នានា​នឹង​ប្តូរ​ទៅ​ប្រទេស​សិង្ហបុរី​ ឬ​យ៉ាង​ហោច​ណាស់​អាច​សម្រេច​សហការ​ដោយ​បន្ថែម​បុគ្គលិក​នៅ​សិង្ហបុរី​ ជា​ជាង​នៅ​ក្រុង​ហុងកុង​ នៅ​អំឡុង​ពេល​ពង្រីក​សាខា​របស់ខ្លួន​នៅក្នុង​ទ្វីប​អាស៊ី។

លោក ​Rajiv Biswas​ ប្រធាន​ក្រុម​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ IHS Markit​ បាន​និយាយ​ថា៖ «ឥឡូវ​នេះ​ វា​អាស្រ័យ​លើ​ថា​តើ​ស្ថានការណ៍​នេះ​នឹង​បន្ត​រហូត​ដល់​ពេល​ណា។ ប្រសិន​បើ​បាតុកម្ម​នៅ​តែ​អូស​បន្លាយ​ ហើយ​ការ​រំខាន​ផ្សេងៗ​នៅ​តែ​បន្ត​កើត​ឡើង​ដូច​នេះ​ នោះ​ខ្ញុំ​គិតថា​ វា​នឹង​ប៉ះ​ពាល់​ដល់​សេចក្តី​ទុក​ចិត្ត​ទៅ​លើ​មជ្ឈមណ្ឌល​ហរិញ្ញវត្ថុ​មួយ​នេះ។ វា​ពិត​ជា​អាច​ប៉ះ​ពាល់​ដល់​លទ្ធភាពរ​បស់​ក្រុង​ហុងកុង​ ក្នុង​ការ​ប្រកួតប្រជែង​នឹង​ប្រទេស​សិង្ហបុរី»៕