ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ដើរ​ទៅ​កាន់​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ក្រុង​ហុងកុង


បាតុករ​គ្រវី​ទង់ជាតិ​អាមេរិក និង​ស្រែក​ពាក្យ​ស្លោក នៅ​ពេល​ពួកគេ​ដើរ​ក្បួន​ទៅ​កាន់​ស្ថាន​កុងស៊ុល​អាមេរិក នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។
បាតុករ​គ្រវី​ទង់ជាតិ​អាមេរិក និង​ស្រែក​ពាក្យ​ស្លោក នៅ​ពេល​ពួកគេ​ដើរ​ក្បួន​ទៅ​កាន់​ស្ថាន​កុងស៊ុល​អាមេរិក នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។

បាតុករគាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​រាប់​ពាន់​នាក់​នៅ​ក្នុង​ទីក្រុង​ហុងកុង ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ ជួយ​រំដោះ «ទីក្រុង​ហុងកុង»។

ប៉ូលិស​ប្រ​ឆាំង​កុបកម្ម​បាន​តាម​មើល​ពួក​បាតុករ​ដើរ​ឆ្ពោះ​ទៅ​កាន់​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេ​រិក ​ដែល​បាតុករ​ជា​ច្រើន​បាន​គ្រវី​ទង់ជាតិ​អាមេរិក។

បាតុករ​បាន​ចេញ​មក​តាម​ផ្លូវ​នានា​កាល​ពី​ខែ​មិថុនា​ដើម្បី​ស្វះស្វែង​ដក​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន ​ដែលនឹង​អនុញ្ញាត​ឲ្យជន​សង្ស័យ​ជា​ឧក្រិដ្ឋជនបញ្ជូន​ទៅ​កាន់​ចិន​ដី​គោក​ដើម្បី​កាត់​ទោស​នៅ​តុលាការ​ដែល​ត្រួតត្រា​ដោយ​គណបក្ស​កុម្មុយនិស្ត​ចិន​ដែល​ជា​គណបក្ស​កាន់​អំណាច។

ការ​ទាមទារ​៤ចំណុច​សំខាន់​ទៀត​បាន​ក្លាយ​ជា​ចលនា​តវ៉ាប្រឆាំង ​រួម​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ពី​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស​ប្រឆាំង​នឹង​ពួក​បាតុករ ការ​ដោះ​លែង​អ្នក​ទោស​ដោយ​គ្មាន​លក្ខខណ្ឌ ការ​មិន​ចាត់​ទុក​ការ​តវ៉ា​ប្រឆាំង​ជា «កុបកម្ម» ហើយ​និង​អនុញ្ញាត​ឲ្យ​ទីក្រុង​ហុងកុង​ជ្រើសរើស​មេដឹកនាំ​ដោយ​ខ្លួនឯង។

កាលពី​សប្តាហ៍​មុន លោកស្រី Carrie Lam មេដឹកនាំ​ក្រុង​ហុងកុង ​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​របស់​លោកស្រី ​នឹង​ដក​ចោល​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន​នោះ។

​ពួក​បាតុករ ​បាន​និយាយថា ​ចំណាត់ការ​របស់​លោកស្រី Lam ​ដើម្បី​ដក​សេចក្តី​ព្រាងច្បាប់​បត្យាប័ន​នោះ ដូច​ជា​យឺត​ពេល​បន្តិច​ទៅ​ហើយ៕

XS
SM
MD
LG