ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បាន​ស្តី​បន្ទោស​អាល្លឺម៉ង់​អំពី​ការ​ជួប​ជាមួយ​សកម្មជន​ក្រុង​ហុងកុង


German Foreign Minister Heiko Maas, right, and Hong Kong activist Joshua Wong shake hands during a reception for German newspaper Bild, in Berlin, Germany, Sept. 9, 2019.
German Foreign Minister Heiko Maas, right, and Hong Kong activist Joshua Wong shake hands during a reception for German newspaper Bild, in Berlin, Germany, Sept. 9, 2019.

ឯកអគ្គរដ្ឋ​ទូត​ចិនបាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ក្នុង​រដ្ឋ​ធានី​ប៊ែរឡាំង​ថា ​ជំនួប​នេះ​នឹង​មាន​ផល​វិបាកអវិជ្ជមាន​ដល់​ទំនាក់​ទំនង​ទ្វេភាគី​ ហើយ​ភាគី​ចិន​ត្រូវ​តែ​មាន​ប្រតិកម្ម។

ចិនបាន​កោះ​ហៅឯកអគ្គរដ្ឋ​ទូត​របស់​ប្រទេសអាល្លឺម៉ង់​នៅ​ក្នុង​ទីក្រុង​ប៉េកាំងបន្ទាប់​ពី​ជំនួប​កាល​ពីពេល​ថ្មី​ៗ​នេះ​រវាង​លោក Joshua Wong សកម្មជន​ក្រុង​ហុង​កុង​និង​រដ្ឋ​មន្រ្តី​ការបរទេស​អាល្លឺម៉ង់ ​ដោយ​បាន​ប្រកាស​ថា ជំនួប​នោះនឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់​ទំនង​ទ្វេភាគី។

លោក Ken Wu ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​អាល្លឺម៉ង់បាន​ស្តីបន្ទោស​ជា​សាធារណៈ​ដល់​បេសកកជន​អាល្លឺម៉ង់​នៅ​ក្នុងការ​ជំទាស់​ប្រឆាំង​ជំនួប​កាល​ពី​ថ្ងៃ​ពុធ​ម្ស៉ិលមិញ ២​ថ្ងៃ​ បន្ទាប់​ពី​លោក Heiko Maas រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ ​បាន​ជួប​ជាមួយ​លោក Wong នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

ឯកអគ្គរដ្ឋ​ទូត​ចិនបាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ក្នុង​រដ្ឋ​ធានី​ប៊ែរឡាំង​ថា ​ជំនួប​នេះ​នឹង​មាន​ផល​វិបាកអវិជ្ជមាន​ដល់​ទំនាក់​ទំនង​ទ្វេភាគី​ ហើយ​ភាគី​ចិន​ត្រូវ​តែ​មាន​ប្រតិកម្ម។

លោក Wong សកម្មជន​ក្រុង​ហុងកុង​បាន​ទៅ​ដល់​ទីក្រុង​ប៊ែរឡាំង​កាល​ពីយប់​ថ្ងៃ​ចន្ទ​ហើយ​ត្រូវបាន​ស្វាគមន៍​ដោយ​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​លោក Maas។ ឯកអគ្គរដ្ឋ​ទូត​ចិនលោក Wu បាន​និយាយ​ថា ​សមាជិក​សភា​អាល្លឺម៉ង់​ក៏​បាន​ជួប​ជាមួយ​លោក Wong ដែរ។

ឯកអគ្គរដ្ឋ​ទូត​ចិនលោក Wu បាន​និយាយ​ទៀត​ថា «យើង​មិន​បាន​ដឹងពី​គោល​ដៅ​របស់​អ្នក​នយោបាយ​ទាំងអស់​នោះ​ទេ។ តើ​ពួកគេ​ប្រាកដ​ជាមានការ​ព្រួយ​កង្វល់​អំពី​សេរីភាព ​ប្រជា​ធិបតេយ្យ​ និង​នីតិរដ្ឋ​របស់​ក្រុង​ហុងកុង​មែនឬ?​ ឬ​មួយ​ពួកគេ​គ្រាន់​តែ​ចង់​បញ្ឆេះភ្លើង​ហើយ​ធ្វើ​ឲ្យ​រឿង​នេះក្លាយ​ជា​បញ្ហា​នយោបាយឬ?។​ មិនមានការ​ឆ្លើយតប​ភ្លាម​ៗ​មក​ពី​អាល្លឺម៉ង់​ទេ ​ក៏ប៉ុន្តែ​ជម្លោះ​នោះ​បាន​កើត​មាន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក ស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​វិល​ត្រឡប់​មក​ពី​បំពេញ​ទស្សន​កិច្ច​ប្រទេសចិន​វិញ។ លោកស្រី Merkel បានមាន​ប្រសាសន៍​កាល​ពីមុន​ថា លោកស្រី​បាន​ប្រាប់​ពួកមេដឹកនាំ​ចិនថា ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ជា​ការចាំបាច់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG