ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ក្រុង​ហុងកុង ប៉ះទង្គិច​ជាមួយ​ប៉ូលិស កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ


បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ប្រតិបកម្ម​ នៅ​ពេល​ដែល​ប៉ូលិស​កុបកម្ម​បាញ់​ទឹក​ដាក់​ពួកគេ​ នៅ​ខាង​ក្រៅ​អគារ​រដ្ឋាភិបាល​ នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ប្រតិបកម្ម​ នៅ​ពេល​ដែល​ប៉ូលិស​កុបកម្ម​បាញ់​ទឹក​ដាក់​ពួកគេ​ នៅ​ខាង​ក្រៅ​អគារ​រដ្ឋាភិបាល​ នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ពួក​បាតុករ​ក្រុងហុងកុង ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​កាល​ពី​ថ្ងៃ​អាទិត្យ។ ពួក​បាតុករ​បាន​ចោលដប​ដែល​មានដាក់​ប្រេងឥន្ធនៈ​និង​ដុំ​ថ្ម​លើ​ប៉ូលិស​នៅ​ជិត​អាគារសភា។

ប៉ូលិស ​បាន​ធ្វើ​ការ​ឆ្លើយតប​ដោយ​ការ​បាញ់​កាណុងទឹក​ជាវិធី​ដែល​បាន​ប្រើទៅ​លើ​ពួក​បាតុករ​នៅពេល​ថ្មីៗ​នេះ។

ពួក​បាតុករ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​រាប់​ម៉ឺននាក់ ​បាន​ស្ថិត​នៅ​តាម​ផ្លូវនានា​ក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​អាទិត្យ។

បាតុកម្ម​នៅ​ចុង​សប្តាហ៍ ​បាន​បន្តអស់​រយៈ​ពេល​៣ខែ ​ថ្វីបើមាន​ការ​សន្យា​របស់​រដ្ឋា​ភិបាលក្រុង​ហុងកុង​ដើម្បី​ដក​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​តវ៉ាប្រឆាំង​នោះ​ក៏ដោយ។ ចាប់តាំង​ពីពេល​នោះ​មក ពួក​អ្នក​ប្រឆាំង បាន​ធ្វើ​ការទាម​ទារ​កាន់​តែ​ធំឡើងដូចជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ក្រុង​ហុងកុង​ដោយ​ផ្ទាល់​និង​ការ​ទទួល​ខុសត្រូវ​របស់​ប៉ូលិស។

ពួក​បាតុករ​យល់​ថា សេចក្តី​ព្រាងច្បាប់ដែល​នឹង​អនុញ្ញាត​ឲ្យ​ជន​សង្ស័យ​ជា​ឧក្រិដ្ឋជន​ខ្លះ​របស់​ក្រុង​ហុងកុង​ត្រូវ​បញ្ជូន​ទៅកាន់​ប្រទេស​ចិន​ដីគោក​ដើម្បីកាត់​ទោស ជា​ឧទាហរណ៍​មួយ​នៃ​ការចុះថយ​នៃ​ស្វ័យភាព​របស់​ក្រុង​ហុងកុង​ចាប់​តាំង​ពី​អតីត​អាណា​និគម​របស់​អង់គ្លេស​នេះ ​ត្រូវបាន​គេ​ប្រគល់​ទៅ​ឲ្យ​ចិន​ត្រួតត្រា​វិញ​នៅ​ឆ្នាំ១៩៩៧ មក។

មនុស្ស​ជាង​១ពាន់​៣រយនាក់ ​បាន​ត្រូវចាប់​ខ្លួន​ចាប់​តាំង​ពី​បាតុកម្ម​បាន​ចាប់​ផ្តើម​នៅ​ដើម​ខែ​មិថុនា​មក។

បាតុកម្ម​ហិង្សា​កើន​ឡើង ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ឡើង​ដល់​សេដ្ឋកិច្ច​របស់​ក្រុង​ហុងកុង ​ដែល​បាន​ចុះ​ខ្សោយ​រួច​ទៅ​ហើយ​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។

​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ ​ពួក​បាតុករ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​ចក្រភព​អង់គ្លេស​ដែល​នៅ​ទី​នោះ ពួកគេ ​បាន​ច្រៀង​ចម្រៀង «ព្រះ​ជាម្ចាស់​ជួយព្រះមហាក្សត្រ​យានី ​ឬ God Save the Queen»៕

XS
SM
MD
LG