ប្រធាននៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារបស់ប្រទេសរុស្ស៊ីហៅកាត់ថា GRU ដែលបានត្រូវចោទប្រកាន់ថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតជាតិក្នុងស.រ.អា.កាលពីឆ្នាំ២០១៦បានស្លាប់ហើយនៅក្នុងក្រុងមូស្គូ។
ក្រសួងការពារប្រទេសនៃប្រទេសរុស្ស៊ីបានិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Igor Korobov ដែលបានដឹកនាំទីភ្នាក់ងារ GRU ចាប់តាំងពីឆ្នាំ២០១៦ហើយដែលបានត្រូវយកធ្វើជាទីដៅនៃការដាក់ទណ្ឌកម្មដោយស.រ.អា. បានបាត់បង់ជីវិតកាលពីថ្ងៃពុធដោយសារអ្វីដែលក្រសួងនេះហៅថាជា«ជំងឺយូរនិងធ្ងន់ធ្ងរ»មួយដែលជាពាក្យសម្រាលក្នុងប្រទេសរុស្ស៊ីសម្រាប់សម្គាល់ជំងឺមហារីក។ លោកមានអាយុ៦២ឆ្នាំ។
ស.រ.អា.និងពួកសម្ព័ន្ធមិត្តរបស់ប្រទេសអាមេរិកបានចោទប្រកាន់ទីភ្នាក់ងារ GRU ថាបានលបលួចចូលមើលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រ ក្នុងការឃោសនាបោះឆ្នោតប្រធានាធិបតីស.រ.អា.កាលពីឆ្នាំ២០១៦ ចាត់ចែងការវាយប្រហារដោយសារធាតុគីមីលើប្រព័ន្ធប្រសាទ ប្រឆាំងនឹងអតីតចារបុរសរុស្ស៊ីម្នាក់នៅក្នុងប្រទេសអង់គ្លេស និងបង្អាក់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការប្រើថ្នាំលើកកម្លាំងក្នុងពិភពកីឡាផងដែរ។
អាជ្ញាធរបានច្រានចោលការចោទប្រកាន់ទាំងនេះហើយ ដោយហៅការចោទប្រកាន់ទាំងនេះថាជាយុទ្ធនាការបង្ខូចឈ្មោះរុស្ស៊ី៕