វ៉ាស៊ីនតោន —
ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិមួយចំនួនបានរួមគ្នាថ្កោលទោសចំពោះការចាប់ឃុំខ្លួនក្រុមអ្នកការពារសិទ្ធិមនុស្ស១១នាក់មួយរយៈពេលខ្លីកាលពីថ្ងៃអង្គារទី២១ខែមករាដោយអាជ្ញាធរកម្ពុជា ហើយចាត់ទុកថា ជារឿងរំលោភច្បាប់ កាតព្វកិច្ចជាតិ និងអន្តរជាតិ។ នេះជាសេចក្តីប្រកាសព័ត៌មានរួមរបស់អង្គការបួនដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ និងរាជធានីភ្នំពេញដែលវីអូអេទទួលបាននៅថ្ងៃនេះ។
អាជ្ញាធររដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនមនុស្ស១១នាក់អស់ជាង៤ម៉ោងកាលពី ថ្ងៃទី២១ខែមករារួមមានក្រុមអ្នកភូមិបឹងកក់ ដឹកនាំដោយអ្នកស្រីទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រីបូ ឆវី អ្នកស្រីសុង ស្រីលាភ អ្នកស្រីផាន ឈុនរ៉េតនិង លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យជាដើម។ ការចាប់ខ្លួននេះកើតឡើងនៅពេលពួកគេបានព្យាយាមដាក់ញត្តិទៅស្ថានទូតបរទេសមួយចំនួន រួមទាំងស្ថានទូតស.រ.អា.ក្នុងរាជធានីភ្នំពេញដើម្បីសុំឲ្យមានអន្តរាគមន៍ដោះលែងកម្មករ និងមេដឹកនាំសហជីព២៣នាក់ដែលត្រូវចាប់ឃុំខ្លួនក្នុងការបង្ក្រាបរបស់អាជ្ញាធរកាលពីថ្ងៃទី៣ខែមករា នៅពេលពួកកម្មកររោងចក្រទាមទារដំឡើងប្រាក់ខែ១៦០ដុល្លារស.រ.អា.នោះ។
លោក ការីម ឡាហ៊ីតជី (Karim Lahidji) ប្រធានអង្គការសហព័ន្ធសិទ្ធិមនុស្ស អន្តរជាតិ FIDH បានអះអាងថា៖ «រដ្ឋាភិបាលកម្ពុជាត្រូវតែអនុវត្តតាមកាតព្វកិច្ចខ្លួន តាមច្បាប់អន្តរជាតិ ហើយ ធានាថា ក្រុមអ្នកការពារសិទ្ធិមនុស្សអាចដំណើរការសកម្មភាពពួកគេដោយសន្តិវិធី គ្មានការភ័យខ្លាច គ្មានការយារយី និងចាប់ខ្លួនតាមអំពើចិត្ត។ រឿងនេះ គឺរួមទាំងការធានាឲ្យមានការលើកចេញបម្រាមទាំងស្រុងចំពោះការធ្វើបាតុកម្មជាសាធារណៈ ដែលបម្រាមនោះផ្ទុយនឹងមាត្រាទី២១នៃកតិកាសញ្ញាស្តីពីសិទ្ធិ ពលរដ្ឋ និងសិទ្ធិចូលរួមក្នុងនយោបាយ»។
លោកជឺរ៉ាល់ ស្តាប៊ឺរ៉ក (Gerald Staberock) អគ្គលេខាធិការអង្គការសិទ្ធិមនុស្សមួយទៀតគឺអង្គការ OMCT ថ្លែងថា៖ «សិទ្ធិជួបប្រជុំអាចនឹងធ្វើឲ្យអាជ្ញាធរមិនសប្បាយចិត្ត តែវាមិនមែនជាសកម្មភាពខុសច្បាប់ទេ។ វានៅតែជាសិទ្ធិដែលគ្មាននរណាម្នាក់អាចបង្ខំឲ្យបោះបង់ចោលឡើយ ទោះបីជាស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស»។
អង្គការសិទ្ធិមនុស្សអាដហុក អង្គការលីកាដូ និងអង្គការសិទ្ធិមនុស្ស Observatory បានអំពាវនាវឲ្យលុបចោលបម្រាមនៃការជួបប្រជុំគ្នាចាប់ពី១០នាក់ បញ្ឈប់ការប្រើកម្លាំងបង្ក្រាបដល់សកម្មភាពអហិង្សា និងស្របច្បាប់របស់ក្រុមអ្នកការពារសិទ្ធិមនុស្ស ជាពិសេសបានថ្កោលទោសដល់ការប្រើកម្លាំងគាំទ្ររដ្ឋាភិបាល កម្លាំងសន្តិសុខក្រៅផ្លូវការដើម្បីចាប់ខ្លួន និងឃុំខ្លួនសកម្មជននិងអ្នកការពារសិទ្ធិមនុស្ស។
សេចក្តីប្រកាសព័ត៌មានរួមនេះទៀតសោតក៏បានរៀបរាប់ពីការចាប់ឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនការពារសិទ្ធិដីធ្លី លំនៅដ្ឋាន និងសហជីព ជាបន្តបន្ទាប់ជាច្រើនលើក ក្នុងខែមករានេះ ហើយក៏បាននិយាយយោងដល់ការថ្កោលទោសដោយអ្នករាយការណ៍ពិសេសអ.ស.ប. (Surya Subedi) ចំពោះការចាប់ឃុំខ្លួនកម្មករ និងមន្ត្រីសហជីពសរុបចំនួន២៣នាក់នៅទីឆ្ងាយដែលមិនអាចទាក់ទងបានផងដែរ។ សេចក្តីប្រកាសដដែលក៏បាននិយាយយោងទៅដល់ការជំរុញពីស.រ.អា. និងបារាំងឲ្យមានការដោះលែងជនទាំង២៣នាក់នោះផងដែរ៕