ភ្នំពេញ —
អ្នកស្រី ទេព វន្នី ម្ចាស់ពានរង្វាន់ស្រ្តីជាអ្នកដឹកនាំ Vital Voices របស់លោក ស្រី ហ៊ុឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន៤នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួននៅព្រឹកថ្ងៃច័ន្ទនេះ។
ការចាប់ខ្លួនសកម្មជនដីធ្លីនៅតំបន់បឹងកក់ទាំង៥នាក់ត្រូវធ្វើឡើងក្រោយពីអ្នកភូមិបឹងកក់មួយក្រុមបានប៉ុនប៉ងដាក់ញាត្តិទៅកាន់ស្ថានទូតបារាំងដើម្បីឲ្យជួយអន្តរាគមន៍ដោះលែងមន្ត្រីសហជីពចំនួន១០នាក់ដែលកំពង់ជាប់ឃុំឃាំង។
កាលពីថ្ងៃទី៣ខែមករា កន្លងទៅនេះ លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមជាមួយនឹងកម្មករ ព្រមទាំងព្រះសង្ឃចំនួន១៦អង្គ ត្រូវបានចាប់ខ្លួន។ ក្នុងខណៈពេលដែលលោកដឹកនាំធ្វើបាតុករតវ៉ាដោយអហិង្សានៅរោងចក្រយ៉ាក ជីង។
លោក វន ពៅ ត្រូវបានទាហ៊ានកងឆ័ត្រយោង៩១១ វាយឲ្យសន្លប់មុនពេលចាប់ខ្លួន។ក្រោយមកព្រះសង្ឃចំនួន៥អង្គត្រូវអាជ្ញាធរសម្រេចដោះលែងវិញ។
លោក វន ពៅ និងក្រុមកម្មករព្រមទាំងមន្ត្រីសហជីពកម្មករចំនួន១០នាក់ ត្រូវបានតុលាការចេញដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ពីបទ «ញុះញង់ឲ្យមានអំពើហិង្សា»។ ក្រោយមក លោក វន ពៅ និងកម្មករដែលទើបនឹងត្រូវចាប់ខ្លួនក្រោយពីមានការប៉ះទង្គិចដោយអំពើហិង្សានៅសួនឧស្សាហកម្មកាណាឌីយ៉ាត្រូវបានយកទៅឃុំនៅពន្ធនាគារត្រពាំងថ្លុងខេត្តកំពង់ចាមវិញ។
អ្នកភូមិបឹងកក់នៅថ្ងៃច័ន្ទនេះ បានព្យាយាមដាក់ញាត្តិទៅកាន់ស្ថានទូតបារាំងដើម្បីឲ្យជួយអន្តរាគមន៍ដល់រដ្ឋាភិបាលឲ្យដោះលែងលោក វន ពៅ និងកម្មករដទៃផ្សេងទៀតតែតំណាងរបស់ពួកគេត្រូវអាជ្ញាធរចាប់ខ្លួន។
អ្នកភូមិបឹងកក់ទាំង៥នាក់ដែលអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនរួមមាន៖ អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ជា ដែលទើបត្រូវដោះលែងចេញពីពន្ធនាគារ អ្នកស្រី សុង ស្រីលាភ អ្នកស្រី ផាន់ ឈុនរ៉េត និង អ្នកស្រី បូ ឆវី។
សាក្សីឃើញផ្ទាល់ភ្នែកនិងមន្ត្រីសិទ្ធិមនុស្សបាននិយាយថា ក្រុមកម្លាំងសមត្ថកិច្ចដែលស្លៀកពាក់ឯកសណ្ឋានស៊ីវិលបានរត់ចេញពីរថយន្តប្រភេទ១២កៅអីពណ៌សមកចាប់ក្រុមអ្នកភូមិបឹងកក់ដាក់ក្នុងរថយន្តដោយគ្មានបានបង្ហាញដីកាចាប់ខ្លួនរបស់តុលាការទេ រួចហើយយកទៅឃុំខ្លួននៅស្នងការប៉ូលិសក្រុងភ្នំពេញ។
អ្នកស្រី ង៉ែត ឃុន អាយុ៧៤ឆ្នាំដែលបានរួមដំណើរជាមួយអ្នកស្រី ទេព វន្នី បាននិយាយរៀបរាប់ថា ការចាប់ខ្លួនរបស់អាជ្ញាធរគឺរំលោភសិទ្ធិមនុស្សនិងបង្ក្រាបទៅលើអ្នកដែលហ៊ានងើបតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
អ្នកស្រីនិយាយថា៖ «ត្រង់អ្នកប្រព្រឹត្តអំពើហិង្សាលើប្រជាពលរដ្ឋដេញវាយដេញចាប់ប្រជាពលរដ្ឋ ហេតុអ្វីបានជារដ្ឋាភិបាលស្រុកខ្មែរហ្នឹង នាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់មិនបើកភ្នែកមើលប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ។ ហេតុអ្វីគាត់កាន់ជើងពួកអ្នកមានលុយអ្នកមានអំណាចហើយផ្តាច់ការមកធ្វើបាបរាស្រ្តខ្លួនឯងអញ្ចឹង»។
អ្នកស្រី ទេព វន្នី និង អ្នកស្រី យ៉ោម បុប្ជា ព្រមទាំងអ្នកភូមិបឹងកក់បីនាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចសម្រេចដោះលែងវិញនៅល្ងាចថ្ងៃច័ន្ទដដែលនេះក្រោយពីបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរឲ្យផ្អាកសកម្មភាពតវ៉ាមួយរយះ។
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បានបញ្ជាក់ក្រោយពីបានដោះលែងវិញថាការចាប់ខ្លួនអ្នកស្រីមិនបានធ្វើឲ្យអ្នកស្រីបាក់ស្បាតទេ។ អ្នកស្រីនៅតែបន្តការទាមទាររកយុត្តិធម៌សម្រាប់អ្នកភូមិបឹងកក់ និងអ្នកជាប់ឃុំដទៃទៀតឲ្យទទួលបានយុត្តិធម៌។
អ្នកស្រីនិយាយថា៖ «បើចង់ឲ្យពួកខ្ញុំបញ្ឃប់សកម្មភាពមានតែពីរទេ។ ទីមួយគឺសម្លាប់ពួកខ្ញុំចោល និងទីពីរផ្តល់យុត្តិធម៌ដល់ពួកខ្ញុំទាំងអស់គ្នា។ ហ្នឹងអាចបញ្ឃប់សកម្មភាពខ្ញុំបាន»។
លោក អំ សំអាតប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា ការចាប់ខ្លួនអ្នកភូមិបឹងកក់ទាំង៥នាក់ជាការរំលោភច្បាប់ដោយសារពួកគេមិនបានប្រព្រឹត្តទង្វើផ្ទុយនឹងច្បាប់ទេ។
លោកបាននិយាយថា ការចាប់ខ្លួននិងការបង្ក្រាបរបស់កងកម្លាំងសមត្ថកិច្ចរដ្ឋាភិបាលក្នុងពេលថ្មីៗនេះ បានធ្វើឲ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជាបានធាក់ថយក្រោយនិងកំពង់ដើរឆ្ពោះទៅរករបបផ្តាច់ការសារជាថ្មី។
ការចាប់ខ្លួនអ្នកភូមិបឹងកក់ចុងក្រោយនេះបានកើតឡើងក្រោយពេលមួយថ្ងៃបុណ្ណោះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានបណ្តេញចេញក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ ដោយអំពើហិង្សាចេញពីទីលានប្រជាធិបតេយ្យ និងស្របពេលដែលគ្រូបង្រៀននៅទូទាំងប្រទេសបានដាក់គម្រោងធ្វើកូដកម្មមិនចូលបង្រៀនសិស្សដើម្បីទាមទារឲ្យតំឡើងប្រាក់បៀវត្សរហូតដល់១លានរៀលក្នុងមួយខែ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ ដែលកំពុងសម្ងំលាក់ខ្លួនពីការតាមចាប់របស់រដ្ឋាភិបាលបានបញ្ជាក់ថា មានតែវិទ្យាល័យចំនួន២ប៉ុណ្ណោះនៅទីក្រុងភ្នំពេញនិងខេត្តសៀមរាប មានក្រុមគ្រូបង្រៀនធ្វើកូដកម្មមិនចូលបង្រៀនសិស្ស។ចំណែកឯនៅតាមបណ្តាខេត្តផ្សេងៗមិនបានធ្វើទេដោយសារតែមានការគំរាមនិងដាក់ពង្រាយកម្លាំងសមត្ថកិច្ចនៅតាមវិទ្យាល័យដើម្បីគំរាមលោកគ្រូអ្នកគ្រូកុំឲ្យចូលបង្រៀនសិស្ស។
សមាគមគ្រូបង្រៀនឯករាជ្យបានកំណត់យកថ្ងៃទី៦ខែមករានេះតទៅដើម្បីធ្វើកូដកម្មនៅទូទាំងប្រទេសមិនចូលបង្រៀនសិស្ស ដើម្បីទាមទារឲ្យរដ្ឋាភិបាលតំឡើងប្រាក់បៀវត្សលោកគ្រូអ្នកគ្រូឲ្យបានសមរម្យ៕