វ៉ាស៊ីនតោន —
ក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិបានរិះគន់និងព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ ចំពោះការបង្ក្រាបផ្តាច់ផ្តិលជីវិតក្រុមបាតុករក្នុងរាជធានីភ្នំពេញ ដោយការប្រើកងកម្លាំងប្រដាប់អាវុធ ហើយនឹងការយារយីពីប្រព័ន្ធតុលាការចំពោះក្រុមមេដឹកនាំគណបក្សជំទាស់។ នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយរបស់អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) ក្នុងប្រទេសបារាំង និងអង្គការសិទ្ធិមនុស្សអាដហុក និងលីកាដូក្នុងប្រទេសកម្ពុជា នៅថ្ងៃច័ន្ទនេះ។
ការីម ឡាហ៊ីដជី (Karim Lahidji) ប្រធានអង្គការ FIDH បានថ្លែងថា ការសម្លាប់ក្រុមបាតុករគឺជារឿងមិនអាចទទួលយកបានទេ។ រដ្ឋាភិបាលត្រូវតែប្រើប្រាស់ការសន្ទនា មិនមែនអាវុធ និងដំបងដើម្បីដោះស្រាយការទាមទាររបស់កម្មករនិងដោះស្រាយជំទាស់ផ្នែកនយោបាយនោះទេ»។
កម្មករបួននាក់យ៉ាងតិចបានស្លាប់ ៤០នាក់ត្រូវរងរបួសនិងចាប់ខ្លួន១៦នាក់ទៀត ក្រោយពីពួកគេទាមទារការដំឡើងប្រាក់ខែពី៨០ដុល្លារដល់១៦០ដុល្លារ ហើយមេដឹកនាំក្រុមជំទាស់គឺលោកសម រង្ស៉ី និងលោកកឹម សុខាត្រូវតុលាការក្រុងភ្នំពេញកោះហៅចូលបំភ្លឺនៅថ្ងៃទី១៤មករាក្រោមបទចោទប្រកាន់ថា ញុះញង់ឲ្យមានអំពើឧក្រិដ្ឋ និងចលាចលក្នុងសង្គម។
លោកធន សារាយ នាយកអង្គការ«អាដហុក»បានអះអាងថា រដ្ឋាភិបាលត្រូវ ស៊ើបអង្កេតការបាញ់សម្លាប់ និងដោះលែងសកម្មជនសិទ្ធិមនុស្សនិងព្រះសង្ឃ។
ហើយលោកស្រី Naly Pilorge នៃអង្គការសិទ្ធិមនុស្ស«លីកាដូ»បានអះអាងថា ក្រុមអាជ្ញាធរពិតជាមានការឆ្លើយតប ដោយហិង្សាលើក្បួនបាតុករអហិង្សានិង ជាលេសក្នុងការបន្ថយសកម្មភាពប្រឆាំងខាងនយោបាយ៕