សកម្មជនដីធ្លីនៅបឹងកក់ត្រូវចាប់ខ្លួននិងដោះលែងវិញ
អ្នកស្រីទេព វន្នី ជ័យលាភីរង្វាន់ស្រ្តីជាអ្នកដឹកនាំរបស់លោកស្រីហ៊ីល ឡារីគ្លីនតុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាអ្នកសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន៤នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួននៅព្រឹកថ្ងៃច័ន្ទនេះ។ ការចាប់ខ្លួនសកម្មជនដីធ្លីនៅតំបន់បឹងកក់ទាំង៥នាក់បានធ្វើឡើងក្រោយពីអ្នកភូមិបឹងកក់មួយក្រុមប៉ុនប៉ងដាក់ញត្តិទៅកាន់ស្ថានទូតបារាំងដើម្បីឲ្យជួយអន្តរាគមន៍ដោះលែងមន្ត្រីសហជីព និងកម្មករចំនួន១០នាក់ដែលកំពុងជាប់ឃុំឃាំង។ លោកហេង រស្មីរាយការណ៍ពីរាជធានីភ្នំពេញ៕