ហាណូយ —
ក្រុមអាជ្ញាធរវៀតណាមបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់បន្ទាប់ពីមានកម្មករ រោងចក្ររាប់ពាន់នាក់នៅភាគខាងត្បូងប្រទេសវៀតណាមបានវាយប្រហាររោង ចក្រដែលពួកគេជឿថាជាកម្មសិទ្ធិរបស់ជនជាតិចិន។
ការប៉ះបោរបានផ្ទុះឡើងក្នុងខេត្ត ប៊ិញ ឌួងដែលជាមជ្ឈមណ្ឌលរោងចក្រសំខាន់បំផុតមួយក្នុងប្រទេសវៀតណាម។
សប្តាហ៍នេះ មានផ្លាកមួយត្រូវគេបិទនៅក្លោងទ្វាររោងចក្រដើម្បីព្យាយាម បញ្ជៀសការវាយប្រហារ ដោយសរសេថា «យើងជាពលរដ្ឋកូរ៉េខាងត្បូង មិនមានមន្ត្រីចិនធ្វើការក្នុងក្រុមហ៊ុនរបស់យើងទេ»។
ផ្លាកផ្សេងទៀតបង្ហាញទង់ជាតិជប៉ុន ហើយនឹងសរសេរពាក្យថា «យើងគាំទ្រវៀតណាមជាដរាប»។
រូបភាពសញ្ញាទាំងនោះត្រូវគេចែកផ្សាយយ៉ាងទូលំទូលាយលើប្រព័ន្ធ Facebook ខណៈពេលដែលរោងចក្របរទេសជាច្រើនព្យាយាមធ្វើអ្វីៗកុំឲ្យពួកបាតុករច្រឡំថាជាក្រុមហ៊ុនចិននោះ។
សេចក្តីរាយការណ៍នានានិយាយថាមានក្រុមកម្មកររហូតដល់២ម៉ឺននាក់បាន ចេញមកធ្វើបាតុកម្មនៅតាមដងផ្លូវប្រឆាំងនឹងការដាក់ឧបករណ៍ខួងយកប្រេងរបស់រដ្ឋាភិបាលចិនលើដែនទឹកប្រទេសវៀតណាម។ ក្រុមបាតុករទាំងនោះបានតម្រង់គោលដៅលើរោងចក្រចិនតៃវ៉ាន់និងចិនហុងកុង ដោយជឿថារោងចក្រទាំងនោះជាកម្មសិទ្ធិរបស់ចិនដីគោក។
កាសែត Tuoi Tre គ្រប់គ្រងដោយរដ្ឋបានបោះពុម្ភផ្សាយលើគេហទំព័រជាភាសាអង់គ្លេសរបស់ខ្លួនកាលពីថ្ងៃពុធ បញ្ជាក់ថា មានក្រុមបាតុករខ្លះបានសម្រុក ចូលទៅក្នុងអគារការិយាល័យ បំបែកកញ្ចក់និងវាយកម្ទេចសម្ភារៈមានតម្លៃជា ច្រើន»។
នៅក្នុងសេចក្តីរាយការណ៍របស់កាសែត ថាញ់ នៀន (Thanh Nien) បានផ្សាយថា មនុស្សខ្លះបានឆក់ឱកាសពីភាពចលាចលនោះ លួចប្លន់ និងប្រព្រឹត្តការដុត បំផ្លាញ ហើយនឹងវាយធ្វើបាបសន្តិសុខរោងចក្រផងដែរ។
ស្ត្រីម្នាក់ដែលជាសាក្សីនៅឯបាតុកម្ម តែមិនចង់ប្រាប់ឈ្មោះ បានថ្លែងថា ស្ថានការណ៍មួយថ្ងៃ ពីរថ្ងៃកន្លងមកនេះមានភាពច្របូកច្របល់ណាស់។
អ្នកស្រីថ្លែងថាអ្នកស្រីព្រួយបារម្ភអំពីក្រុមកម្មករក្នុងរោងចក្រចិនជាច្រើនដែល វាយសម្រុកចូលហើយអ្វីផ្សេងទៀតអំពីរឿងនេះអាចនាំឲ្យកើតឡើងបាន។
ក្រសួងការបរទេសចិនតៃវ៉ាន់បានជំរុញឲ្យអ្នកវិនិយោគចិនតៃវ៉ាន់ក្នុងប្រទេស វៀតណាមដាក់ផ្លាកសញ្ញាថា «តៃវ៉ាន់» ខាងក្រៅរោងចក្រពួកគេ ដើម្បីបញ្ជៀស ការភ័នច្រឡំថាជាជនជាតិចិនដីគោក។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានរដ្ឋ។
ក្នុងទីក្រុងប៉េកាំងវិញ រដ្ឋាភិបាលចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង។ អ្នកនាំពាក្យក្រសួងការបរទេសចិន ហ៊ូ ឈុននីង បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថ្ងៃកាលពីថ្ងៃពុធថា៖
«ចិនបានទទូចឲ្យអាជ្ញាធរវៀតណាមធ្វើអ្វីៗទាំងអស់ដែលអាចធ្វើទៅបានដើម្បីបញ្ឈប់សកម្មភាពកើតមានដូច្នោះ ដាក់ទោសទណ្ឌដល់អ្នកទទួលខុសត្រូវ ធានា សន្តិសុខដល់ក្រុមហ៊ុនចិននិងបុគ្គលិក»។
អាជ្ញាធរវៀតណាមបានទទូចភ្លាមៗឲ្យមានភាពស្ងប់ស្ងាត់ ហើយបានបញ្ជូនក្រុម ប៉ូលិសអន្តរាគមន៍ផងដែរ។ បណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពី រសៀលថ្ងៃពុធថា មានមនុស្សចំនួន១៩១នាក់ត្រូវចាប់ខ្លួន ចោទប្រកាន់ពីបទធ្វើ ឲ្យបាត់សណ្តាប់ធ្នាប់សារធារណៈ និងញុះញង់កម្មករឲ្យមានការបំផ្លិចបំផ្លាញ ទ្រពសម្បត្តិ។
តែការធ្វើឲ្យមានភាពស្ងប់ស្ថាត់ចំពោះការបះបោរប្រឆាំងនឹងចិន វាមិនគ្រាន់តែ ជាផលប្រយោជន៍សម្រាប់វៀតណាម តែក៏ក្នុងន័យថាសម្រាប់ភាពស្ងប់ចិត្តរបស់ ក្រុមអ្នកវិនិយោគបរទេសផងដែរ។
បើទោះបីជាជម្លោះលើបញ្ហាឧបករណ៍ខួងប្រេងគឺជាបញ្ហាអធិបតេយ្យភាពមែន តែនៅមានបញ្ហាធំជាងនេះផងដែរ ដែលស្ថិតនៅជាការប្រឈមផងនោះ។
ប្រទេសចិនជាដៃគួរពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ដោយផ្តល់ប្រយោជន៍ មកវិញដល់ទៅ៥០ពាន់លានដុល្លារសរអាក្នុងឆ្នាំ២០១៣ ដោយកើនឡើងដល់ ទៅ២២ ភាគរយ ក្នុងដើមឆ្នាំនេះ។ នេះបើយោងទៅលើការិយាល័យស្ថិតិរដ្ឋ។
អ្នកសេដ្ឋកិច្ច Le Dang Doanh ថ្លែងថាប្រសិនបើ ចិនដាក់កម្រិតការនាំចេញ ទៅកាន់ប្រទេសវៀតណាម វាជារឿងធ្វើឲ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច វៀតណាម។ អាក់
«លោកថ្លែងថា បើយោងទៅលើសកម្មភាពគគ្លើនរបស់ចិនកន្លងមកលោកបញ្ជាក់ថាលោក មិនបោះបង់ចោលលទ្ធភាពដែលថាចិនអាចប្រើប្រាស់កម្លាំងសេដ្ឋកិច្ចខ្លួន ដើម្បីដាក់សម្ពាធលើប្រទេសវៀតណាម។ ហើយរដ្ឋាភិបាលគួរចាត់វិធានការសកម្ម នានាដើម្បីបង្រួមការខាតបង់នោះ»។
បើទោះជាក្រុមអាជ្ញាធរនិយាយថាភាពស្ងប់ស្ងាត់ត្រូវគេធ្វើឲ្យប្រសើរវិញមែនក្នុង ខេត្ត ប៊ិញ ឌួង តែសេចក្តីរាយការណ៍នានា ដែលគេផ្សព្វផ្សាយតាមប្រព័ន្ធ បណ្តាញសង្គមនៅតែបញ្ជាក់ថាក្រុមកម្មករកំពុងធ្វើការតវ៉ាក្នុងខេត្ត វុង តាវទៀត ដែលជាខេត្តតំបន់ឆ្នេរសមុទ្រស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ហើយ នឹងខេត្ត ថៃ ប៊ិញភាគខាងជើងប្រទេសវៀតណាម៕
ប្រែសម្រួលដោយ សុខ ខេមរា