វ៉ាស៊ីនតោន —
សកម្មជនមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិទទួលរងការប៉ះទង្គិចផ្នែកអារម្មណ៍នៅពេលដែលប្រធានគណបក្សរបស់ខ្លួនគឺលោកសម រង្ស៊ីមិនអាចចូលរួមការឃោសនាបោះឆ្នោតបាន។ ការឃោសនាដែលជាជំហានយ៉ាងសំខាន់បំផុតមុននឹងឈានដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣នេះ។
លោក សៀ ដែន អាយុ២៤ឆ្នាំជាយុវជនក្នុងគណបក្សសង្គ្រោះជាតិកំពុងឈរនៅមិនឆ្ងាយប៉ុន្មានពីស្ពានព្រះមុន្នីវង្ស សង្កាត់ច្បារអំពៅ។
លោកសៀ ដែន បានចូលរួមហែរគណបក្សជំទាស់នេះកាលពីថ្ងៃព្រហស្បតិ៍ដែលជាថ្ងៃទី១នៃការឃោសនាបោះឆ្នោតរយៈពេល៣០ថ្ងៃប៉ុន្តែក្បួនដង្ហែរនេះចាប់ផ្តើមដោយមិនមានវត្តមានរបស់លោក សម រង្ស៊ី ដែលជាក្បាលម៉ាស៊ីនគណបក្សនោះទេ។
លោកសៀ ដែន ហាក់ដូចជាមានអារម្មណ៍សោកស្តាយប្រកបដោយភាពច្របូកច្របល់។ លោកបានបញ្ជាក់ថា៖
«ជាក់ស្តែងលោក កឹម សុខាដែលបានធ្វើកន្លងមកហ្នឹងបានល្អច្រើន។ ក៏ប៉ុន្តែខ្ញុំត្រូវការលោក សម រង្សីមកបន្ថែមជួយផ្តល់ជាយោបល់ក្តីដើម្បីអភិវឌ្ឍប្រទេស»។
លោកសម រង្ស៊ី ត្រូវតុលាការខ្មែរផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងក្លែងបន្លំឯកសារសាធារណៈ។ ការកាត់ក្តីនោះបានរងការរិះគន់ពីអង្គការសង្គមស៊ីវិលនិងសហគមន៍អន្តរជាតិ។
លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្ននេះកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស។ ដូច្នេះការដឹកនាំគណបក្សត្រូវពឹងផ្អែកលើលោកកឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ។
លោក សាន សឿង អាយុ ៥៤ឆ្នាំ គឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លោកបានចូលរួមក្បួនដង្ហែរឃោសនាគណបក្សនៅក្នុងទីរួមខេត្តកាលពីព្រឹកមិញដែលដឹកនាំលោក កឹម សុខា។
អ្នកគាំទ្រដដែលនិយាយថាលោកមានការសោកស្តាយចំពោះអវត្តមានលោក សម រង្សីក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតព្រោះវត្តមានលោកប្រធានមានសារៈសំខាន់និងលើកទឹកចិត្តអ្នកគាំទ្រ។ ក៏ប៉ុន្តែលោកមិនបានបង្ហាញការបាក់ទឹកចិត្តនោះទេ។
«រឹតតែមានទឹកចិត្តពុះកញ្ជ្រោលព្រោះអី្វ? ព្រោះយើងយើងឃើញថាអ្នកសេ្នហាជាតិត្រូវបានតុលាការខ្មែរកាត់ទោសគាត់ឱ្យជាប់គុកដោយអយុត្តិធម៌»។
អ្នកស្រី នី រំដួល អាយុ ២៦ឆ្នាំគឺជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរស់នៅក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង។ អ្នកស្រីនិយាយថា បានទទួលរងការចំអកពីអ្នកគាំទ្រគណបក្សកាន់អំណាច។
«ធម្មតាអ្នកកាន់អំណាចសព្វថ្ងៃហ្នឹងគាត់ថា៖ យើងអត់មានម៉ែ ហើយថាអត់មានម្តាយរស់នៅក្នុងស្រុកផងរស់នៅកើតដែរ? តាមពិតពួកខ្ញុំអាចរស់នៅបានទោះបីជាគាត់អត់រស់នៅក្នុងស្រុកតែយើងនៅតែរួមដៃគ្នា»។
មានគណបក្សនយោបាយចំនួនប្រាំបីកំពុងធ្វើសកម្មភាពឃោសនាបោះឆ្នោតឈានចូលថ្ងៃទី២នៅថ្ងៃសុក្រនេះ។ គណបក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចាក់សាររបស់លោកសម រង្ស៊ី តាមឧឃ្ឃោសនស័ព្ទជំនួសវត្តមានរបស់លោក។
លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យនិយាយថាអវត្តមានមេដឹកនាំកំពូលគណបក្សសង្គ្រោះជាតិគឺ លោក សម រង្សីអាចមានផលប៉ះពាល់ទឹកចិត្តឬធ្វើឱ្យអ្នកគាំទ្រខ្លះបាត់បង់ទំនុកចិត្ត។
ដោយឡែក លោក អ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិយាយថាអវត្តមានលោក សម រង្ស៊ី មិនប៉ះពាល់ខ្លាំងទេដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិដោយហេតុថា គណបក្សជំទាស់មួយនេះក៏មានមេដឹកនាំដទៃទៀតដែលកំពុងចាប់ផ្តើមយុទ្ធនាការផងដែរ។
«គ្រាន់តែថាប្រសិនបើលោកសម រង្ស៊ីអាចចូលមកអីចឹងគាត់អាចបែងចែកជាមួយលោក កឹម សុខានៅកន្លែងហែរក្បួនខុសៗគ្នា។ ជាជម្រើសមួយល្អសម្រាប់គណបក្សនេះ។ ប៉ុន្តែដោយសារគាត់បាត់ម្នាក់អីចឹងទៅគាត់បានកម្លាំងខ្លាំងតែមួយកន្លែងទេ»។
ការឃោសនាបោះឆ្នោតនឹងត្រូវបញ្ចប់នៅថ្ងៃទី២៦ខែកក្កដាខាងមុខនេះ៕