ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​បើក​ឆាក​ឃោសនា​នៅ​ទីតាំង​ឈរ​ជើង​របស់​លោក​ហ៊ុន សែន


លោក ​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ដឹកនាំ​ការធ្វើ​ឃោសនា​រក​សម្លេង​ឆ្នោត​នៅ​ក្នុង​ថ្ងៃ​ដំបូង ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ទីក្រុង​តាខ្មៅ ហើយ​ត្រឡប់​មក​ រាជធានី​ភ្នំពេញ​វិញ។
លោក ​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ដឹកនាំ​ការធ្វើ​ឃោសនា​រក​សម្លេង​ឆ្នោត​នៅ​ក្នុង​ថ្ងៃ​ដំបូង ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ទីក្រុង​តាខ្មៅ ហើយ​ត្រឡប់​មក​ រាជធានី​ភ្នំពេញ​វិញ។
​ភ្នំពេញ៖ លោក ​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ចាប់​យក​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​ជាទី​កន្លែង​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ឈរឈ្មោះ​បោះឆ្នោត​ដើម្បី​ធ្វើការ​រិះគន់​ទៅ​លើគោល​នយោ​បាយ​របស់​គណបក្ស​គ្រប់​គ្រង​អំណាច ​ដើម្បី​ទាក់ទាញ​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។

ក្បួន​រថយន្ត​របស់​លោក​កឹម សុខា​បានចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​ក្រុង​តាខ្មៅ​មុន​គេ​ដោយ​មាន​ក្រុម​អ្នកគាំទ្រ​ជាច្រើន​ពាន់នាក់​រង់ចាំ​ទទួល​លោក​រួចជាស្រេច​នៅ​ទីនោះ។

ក្បួន​ដង្ហែរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ថ្ងៃ​ឃោសនា​រក​សម្លេង​ឆ្នោត​នៅ​ថ្ងៃ​ដំបូង។
ក្បួន​ដង្ហែរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ថ្ងៃ​ឃោសនា​រក​សម្លេង​ឆ្នោត​នៅ​ថ្ងៃ​ដំបូង។
លោក​កឹម សុខា​ បាន​ថ្លែង​សារ​ចំនួន​៥​ចំណុច​ដែល​រួម​មាន​បញ្ហា​ជាតិ​ជា​បញ្ហា​ចម្បង​ ដើម្បី​វាយ​បកទៅ​លើ​គណបក្ស​គ្រប់គ្រង​អំណាច។​

លោក​បាន​និយាយ​ថា​ ​បញ្ហា​ធំៗ​របស់​ជាតិ ដែលមាន​ដូច​ជា​ លំហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍ខុស​ច្បាប់​ អំពើ​ពុក​រលួយ​ ការបំផ្លាញ​សម្បត្តិ​ជាតិ ​និង​ការ​ធ្លាក់​ចុះ​សីលធម៌​សង្គមជាដើម ​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ​ នៅ​ក្រោម​ការគ្រប់​គ្រង​របស់​គណបក្ស​ប្រជាជនកម្ពុជា។​

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​បាន​ស្បថ​ដើម្បី​លា​សម្បថ​នៅ​វត្ត​ភ្នំ ​លោក​កឹម សុខា​បាន​និយាយថា​សារ​របស់​លោក​សង្ឃឹម​ថា​នឹង​បាន​សំឡេង​គាំទ្រពី​ប្រជា​ពលរដ្ឋ​ដែល​ជាម្ចាស់​សន្លឹក​ឆ្នោត។​

«អ្វី​ដែល​យើង​កត់​សម្គាល់​ឃើញ​ថា​គោល​នយោបាយ​ដែល​គណបក្ស​សង្គ្រោះជាតិ​ដាក់​ទៅនេះ​ហាក់​ដូចជា​គ្មាន​នណា​ម្នាក់​ដែល​គិតថា​ប្រឆាំង​ឡើយ​គឺ​សុទ្ធតែ​ជា​ប្រយោជន៍​ជាតិ​ ប្រយោជន៍​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដូច្នេះ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​នេះជា​ការចាប់​ផ្តើម​យុទ្ធនាការ​ហើយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់ផ្តើម​ឃោស​នា​រក​សំឡេង​ឆ្នោត​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​ជាពិសេស​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​

ក្បួន​ដង្ហែរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំគ្នា​នៅទី​លាន​ប្រជាធិបតេយ្យ​រួច​ហើយ​បាន​ដើរ​ដង្ហែរ​តាម​មហាវិថី​សំខាន់ៗ​និង​ឆ្ពោះទៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​រួច​ហើយ​បាន​វិលមកជួប​ប្រជុំគ្នា​នៅ​ឯ​វត្តភ្នំ​វិញ។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​អ្នក​គាំទ្រ​ជាច្រើន​ម៉ឺន​នាក់​បានពាក់​អាវ​និង​មួក​ដែល​មាន​រូប​សញ្ញា​ព្រះ​អាទិត្យ​រះ​ អ្នក​ខ្លះទៀត​បាន​យក​ស្លាក​សញ្ញា​របស់​គណបក្ស​បិទ​នៅ​នឹង​ថ្ពាល់។​

អ្នកគាំទ្រ​បានធ្វើ​ដំណើរ​តាម​ម៉ូតូ​ តាម​រថ​យន្ត​និង​រ៉ឺម៉ក​កង់បី​ ហើយ​មាន​រថយន្ត​កាំមីញ៉ុង​ធំៗ​ដែលបានបំពាក់​ដោយ​ឧបករណ៍​ប្រគុំ​ដន្ត្រី​ផងនោះ បានស្រែក​ច្រៀង​ចម្រៀង​តាម​ផ្លូវ​ដោយ​អំពាវ​នាវ​ឱ្យ​ផ្លាស់ប្តូរ។​

«ដើម្បី​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​បច្ចុប្បន្ន​នេះ​ចោល។ ​ជយោ!គណបក្ស​សង្គ្រោះ​ជាតិ»។

នៅ​ថ្ងៃ​ឃោសនា​រក​សំឡេង​ឆ្នោត​ថ្ងៃ​ដំបូង​នេះ​បើ​តាម​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​និយាយ​ថា​ មានក្រុម​អ្នកគាំទ្រ​មកពី​គណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​អ្នក​គាំទ្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​បាន​ប៉ះទង្គិចគ្នា​នៅក្នុង​បរិវេណ​វត្តភ្នំ​ក្នុង​ខណៈ​ពេល​ដែល​ក្បួន​ដង្ហែរ​របស់​គណបក្សទាំងពីរ​បើក​ទន្ទឹម​គ្នា។​
ក្បួន​ដង្ហែរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជួប​ប្រទះ​គ្នា​នឹង​ក្បួន​ដង្ហែរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ត្រង់​ផ្លូវ​បែក​ជា​បួន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ពេល​ឃោសនា​រក​សម្លេង​ឆ្នោត​នៅ​ថ្ងៃ​ដំបូង។
ក្បួន​ដង្ហែរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជួប​ប្រទះ​គ្នា​នឹង​ក្បួន​ដង្ហែរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ត្រង់​ផ្លូវ​បែក​ជា​បួន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ពេល​ឃោសនា​រក​សម្លេង​ឆ្នោត​នៅ​ថ្ងៃ​ដំបូង។

បើតាម​សាក្សីដដែល​និយាយ​ថា​ហេតុការណ៍​នេះ​បាន​កើតឡើង​ដោយសារ​តែអ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានរិះគន់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​សុទ្ធតែ​ជាជន​ជាតិ​វៀតណាម​ និង​ជា​គណបក្ស​ពុករលួយ។​ ការ​រិះគន់នេះ​ត្រូវ​បាន​អ្នកគាំទ្រ​គណបក្ស​គ្រប់​គ្រង​អំណាច​ខឹង​សម្បា​និង​តបត​មក​វិញ​ដោយ​គប់​នឹង​ស្បែក​ជើង។​

«សិទ្ធិមនុស្ស​ជេរ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​យួន​។​ប្រជាជន​ខ្មែរ​ច្បាស់​ចែស​មិនមែន​យួន​ដូច​គេ​និយាយ​ទេ។ គេ​សន្យា​ខ្យល់»។​

មាន​គណបក្ស​នយោបាយ​ចំនួន​៨​បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ការបោះឆ្នោត​ប៉ុន្តែ​សម្រាប់​ការចេញ​ឃោសនា​នៅ​ថ្ងៃទីមួយ​នេះ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ ​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ហ៊្វុន ស៊ិនប៉ិច​និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ក្នុង​ទ្រង់​ទ្រាយ​ធំ។​

ការឃោសនា​បោះ​ឆ្នោត​នេះ​មាន​រយៈពេល​១ខែ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី​២៧​ខែ​មិថុនា​ហើយ​គ្រោង​នឹង​បិទ​បញ្ចប់​នៅថ្ងៃទី​២៦​ខែកក្កដា៕
XS
SM
MD
LG