ភ្នំពេញ —
នៅទីបញ្ចប់លោកសម រង្ស៊ីមិនមានឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ដ្រទេខណៈដែលគណបក្សសង្គ្រោះជាតិរបស់លោកដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាបានចុះបញ្ជីគណបក្សនិងបេក្ខជនតំណាងរាស្ត្រ កាលពីរសៀលថ្ងៃសុក្រនេះដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣នេះ។
លោកសម រង្ស៊ី ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដោយសារការចោទប្រកាន់របស់រដ្ឋាភិបាលទាក់ទងទៅនឹងការដកតម្រុយបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនិងការប្រើប្រាស់ឯកសារផែនទី។
ការលុបឈ្មោះនេះរារាំងសិទ្ធិរបស់លោកក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដើម្បីបង្កើតរដ្ឋាភិបាលថ្មីអាណត្តិទី៥។
ការចុះបញ្ជីនៃគណបក្សសង្គ្រោះជាតិនេះធ្វើឡើងបីថ្ងៃប៉ុណ្ណោះមុនការបិទបញ្ចប់ទទួលពាក្យចុះបញ្ជីគណបក្សនិងបញ្ជីឈ្មោះបេក្ខជន។
លោក យ៉ែម បុញ្ញរិទ្ធតំណាងមន្ត្រីមកពីគណបក្សសង្រ្គោះជាតិបានពន្យល់ពីការដកឈ្មោះលោកសម រង្ស៊ីក្នុងការចុះបញ្ជីឈ្មោះគណបក្សនយោបាយនិងបញ្ជីបេក្ខជននេះ។
«យើងមិនដាក់បេក្ខជនគាត់ទេពីព្រោះថាយើងរកឯកសារបញ្ជាក់មិនបាន។ លិខិតបញ្ជាក់ពីសាលាឃុំ-សង្កាត់បញ្ជាក់ថាពិតជាមានឈ្នោះបោះឆ្នោត។ ហ្នឹងជាកត្តាមួយដែលយើងមិនអាចដាក់បាន។គេលួចលុបចោលបាត់ហើយ។ ក៏ប៉ុន្តែគាត់នៅតែជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សយើងដដែល»។
លោកសម រង្ស៊ី អ្នកតំណាងរាស្ត្រប្រចាំខេត្តកំពង់ចាមកំពុងនិរទេសខ្លួននៅក្រៅប្រទេសក្រោយពេលដែលតុលាការកាត់ទោសកំបាំងមុខឲ្យ រូបលោកជាប់ពន្ធនាគារចំនួន១០ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនកម្ពុជា វៀតណាម ក្នុងខេត្តស្វាយរៀងកាលពីឆ្នាំ២០០៩។
លោកសម រង្ស៊ី គឺជាក្បាលម៉ាស៊ីនប្រជាប្រិយមួយរូបរបស់គណបក្សសង្គ្រោះជាតិដែលជាគណបក្សបង្កើតឡើងដោយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស របស់លោកកឹម សុខា។
គណបក្សសង្គ្រោះជាតិបានដាក់បេក្ខជនសរុបចំនួន៣៨៧ សម្រាប់មណ្ឌលឈរឈ្មោះទាំង២៤ខេត្តក្រុងនៅទាំងប្រទេសក្នុងនោះបេក្ខជនពេញសិទ្ធិមានចំនួន១២៣នាក់។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់ឱ្យដឹងថា ឈ្មោះលោក សម រង្ស៊ី ត្រូវបានលុបចេញបន្ទាប់ពីតុលាការបានចេញសាលក្រមបញ្ជាក់លោក សម រង្ស៊ីមានទោសហើយការលុបឈ្មោះនេះគឺធ្វើឡើងស្របតាមគោលការណ៍ច្បាប់។
«បើគ.ជ.ប.មិនលុបឈ្មោះហ្នឹងចេញទេវាខុសច្បាប់។ចឹងការខុសច្បាប់នឹងត្រូវទទួលការរិះគន់»។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបញ្ជាក់ថាការដែលមិនដាក់ឈ្មោះលោក សម រង្ស៊ីក្នុងបញ្ជីឈ្មោះបេក្ខភាពតំណាងរាស្ត្រមិនមែនជារឿងចម្លែកទេ។
«រឿងនយោបាយនៅកម្ពុជាអត់មានប្រជាធិបតេយ្យពិតប្រាកដទេដោយសារតែមិនមែនតែរឿងលោក សម រង្សីដែលមិនអាចចូលរួមឈរឈ្មោះបានទេ [នៅមាន] បញ្ហាគ.ជ.ប.មិនឯករាជ្យ បញ្ហាបញ្ជីឈ្មោះ បញ្ហាបណ្តាញប្រព័ន្ធសារព័ត៌មាន ដូចទូរទស្សន៍នានាហ្នឹង[ជាដើម]»។
គិតមកត្រឹមថ្ងៃសុក្រនេះមានគណបក្សចំនួន៦ ហើយដែលបានចុះបញ្ជីនិងដាក់បេក្ខជនតំណាងរាស្ដ្រទៅកាន់ គ.ជ.ប.។ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសង្គ្រោះជាតិចុងក្រោយគេ។ គណបក្សបួនក្នុងចំណោមនេះត្រូវបានទទួលស្គាល់៕