ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណបក្ស​ប្រឆាំង​សុទិដ្ឋិនិយម​ចំពោះ​តួនាទី​បណ្តាញ​សង្គម​ក្នុង​ការ​បោះឆ្នោត​


រូបថត​ទំព័រ Facebook របស់​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៣។
រូបថត​ទំព័រ Facebook របស់​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៣។
កំណត់​អ្នក​និពន្ធ៖ ទំព័រ Facebook របស់​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃសុក្រ​ទី​១៤ ខែ​មិថុនា​នេះ​ បាន​កើន​ចំនួនអ្នក​គាំទ្រ​រហូត​ដល់​ជាង៧០.០០០​នាក់។ ​លោក​អះអាង​ថា ចំនួននេះ​ធ្វើ​ឲ្យលោកក្លាយ​ជា​អ្នក​នយោបាយ​ខ្មែរដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​នៅ​លើ​ Facebook នៅ​ជិត​ពេល​ការ​បោះឆ្នោត​នេះ ហើយ​ឈ្នះ​ទាំងទំព័រ​ Facebook មួយ​ដែល​មាន​ឈ្មោះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ផង​ដែរ។ លោក សម រង្ស៊ី មាន​សុទិដ្ឋិនិយម​ថាវត្តមាន​របស់​លោក​តាម​ប្រព័ន្ធអ៊ីនធឺណិត​អាច​ជួយ​លោក​ទាក់ទាញ​អ្នក​បោះឆ្នោត​វ័យ​ក្មេង​និង​អ្នក​បោះឆ្នោត​ផ្សេង​ទៀត​ដោយ​កាត់​បន្ថយ​ការ​កាន់កាប់​ផ្តាច់​មុខ​របស់​គណបក្ស​កាន់​អំណាច​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក សឹង សុផាត នៃ​វីអូអេ​ បាន​សម្ភាស​លោក​សម​ រង្ស៊ី​កាល​ពីសប្តាហ៍​មុន​អំពី​សិទិដ្ឋិនិយម​របស់​លោក​ចំពោះ​ការ​ប្រើបណ្តាញសង្គម​ដើម្បី​ទាក់ទាញ​យុវជន​និង​ឃ្លាំ​មើល​ក្នុង​ការ​បោះឆ្នោត​ ដែន​កំណត់​របស់​បណ្តាញ​សង្គម និង​ការ​ដក​ពិសោធន៍​របស់​លោក​អំពី​ការ​បោះឆ្នោតប្រទេស​ម៉ាឡេស៊ី​កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​នេះ។

ប្រិយមិត្ត​អាច​ស្តាប់​បទសម្ភាសន៍​ទាំង​ស្រុង​នៅ​ទី​នេះ៖
ទាញ​យក​ពី​តំណភ្ជាប់​ដើម

តើ​អ្នក​យល់​ថា បណ្តាញ​សង្គម​ដូច​ជា​ Facebook នឹង​មាន​ឥទ្ធិពល​កម្រិត​ណា​ដែរ​នៅ​ក្នុង​ការ​ឃោសនាបោះឆ្នោត​ខាង​មុខ​នេះ?

វីដេអូថ្មីៗបំផុត

XS
SM
MD
LG