ពោធិសាត់ —
មេដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្ងៃច័ន្ទបានសន្យានឹងបញ្ចុះតម្លៃភ្លើងអគ្គិសនីពី១២០០រៀល មកនៅត្រឹម៦០០រៀលវិញនៅក្នុងខេត្តពោធិសាត់។ នេះបើតាមការបញ្ជាក់របស់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
ការសន្យានេះបានកើតមានឡើងក្រោយពីគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកកឹម សុខានិងលោកសម រង្ស៊ីបានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅក្នុងខេត្តប៉ែកពាយ្យនៃប្រទេសកម្ពុជាដោយចាប់ផ្តើមចេញពីខេត្តកំពង់ឆ្នាំ និងខេត្តពោធិសាត់។
លោកកឹម សុខាបានបញ្ជាក់ប្រាប់អ្នកគាំទ្រនៅផ្សារសាមគ្គី ស្រុគគរថា នៅពេលដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត គណបក្សនឹងបញ្ចុះតម្លៃភ្លើងអគ្គិសនីឲ្យបាន៥០ភាគរយនៅក្នុងខេត្តពោធិសាត់។ លោកបាននិយាយថា តម្លៃភ្លើងអគ្គិសនីបច្ចុប្បន្ននេះឡើងថ្លៃ ដោយសារតែអាជ្ញាធរនៅក្នុងខេត្តពោធិសាត់ជាប់ពាក់ព័ន្ធយ៉ាងធ្ងន់ធ្ងរនឹងអំពើពុករលួយ។
លោកនិយាយថា៖ «អ្នកណាដែលពុកលួយជាងគេគឺមេនៅក្នុងខេត្តពោធិសាត់ហ្នឹងហើយ។ យើងសន្យាថា នឹងបញ្ចុះតម្លៃភ្លើងអគ្គិសនីឲ្យនៅត្រឹមតែ៦០០រៀលទេ»។
ក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សសង្គោះជាតិនៅសប្តាហ៍នេះបានចាប់ផ្តើមឃោសនានៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ដែលរួមមានខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។
មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរគឺលោកកឹម សុខា និងលោកសម រង្ស៊ីបានថ្លែងសារនយោបាយម្នាក់ម្តងៗ នៅលើរថយន្តដ៏សាមញ្ញមួយដែលបានរៀបចំឧគ្ឃោសនស័ព្ទបំពងសម្លេងរួចជាសម្រេច។
នៅក្នុងខេត្តកំពង់ឆ្នាំង លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើការរិះគន់ទៅលើការហូរចូលនៃជនអន្តោប្រវេសន៍វៀតណាម ដែលបានមកនេសាទត្រីខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានធ្វើឲ្យប៉ះពាល់ ហិនហោច បាត់បង់ពូជត្រី។
លោកសម រង្ស៊ីបានស្តីបន្ទោសថា ការបំផ្លិចបំផ្លាញធម្មជាតិទាំងនេះគឺបានធ្វើឡើងដោយគណបក្សគ្រប់គ្រងអំណាច ហើយលោកបានសន្យាថា គណបក្សសង្គ្រោះជាតិនឹងសងមកវិញនៅពេលដែលគណបក្សនេះកាន់កាប់រដ្ឋាភិបាល។
លោកនិយាយថា៖ «ខ្ញុំសូមសន្យាចំពោះបងប្អូនថា រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្គ្រោះជាតិនឹងប្រគល់សងទឹកដីរបស់កម្ពុជាប្រគល់សងប្រទេសកម្ពុជាវិញ»។
គណបក្សសង្គ្រោះជាតិបានចាប់យកទីប្រជុំជនមួយចំនួន ដូចជាទីប្រជុំជននៅតាមផ្សាដើម្បីបង្ហាញសារនយោបាយរបស់ខ្លួន។
លោកសម រង្ស៊ីបានដើរចូលផ្សារសាមគ្គី ខេត្តពោធិសាត់ ដើម្បីទាក់ទាញសំឡេងគាំទ្រពីក្រុមអាជីវករ។
កំពុងអង្គុយលក់ស្ករត្នោតនៅក្នុងផ្សារសាមគ្គី ស្រុកគគរ ស្ត្រីចំណាស់ម្នាក់បានសើច នៅ ពេលដែលលោកសម រង្ស៊ីបានទិញស្ករត្នោតពីអ្នកស្រី។ អ្នកស្រីបាននិយាយថា អ្នក ស្រីរីករាយ នៅពេលដែលឃើញលោកសម រង្ស៊ីចូលឃោសនានៅក្នុងផ្សារ។ អ្នកស្រីបាននិយាយថា អ្នកស្រីនឹងគាំទ្រគណបក្សសង្គ្រោះជាតិ។
អ្នកស្រីនិយាយថា៖ «ខ្ញុំនឹងបោះឆ្នោតជូនគាត់ ព្រោះអីគាត់ជាអ្នកដឹកនាំល្អ»។
មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោកសម រង្ស៊ីមានពេលវេលាតែមួយសប្តាហ៍ប៉ុណ្ណោះដើម្បីឃោសនារកសម្លេងឆ្នោតនៅតាមបណ្តាខេត្តក្រុង ក្រោយពេលដែលលោកបានវិញមកកាន់ប្រទេសកម្ពុជាវិញកាលពីថ្ងៃសុក្រសប្តាហ៍មុន៕