ភ្នំពេញ៖ មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ីបានក្រាបសំពះនិងថើបដី នៅពេលដែលលោកបានជាន់ទឹកដីប្រទេសកម្ពុជាសារជាថ្មីទៀត បន្ទាប់ពីបាននិទ្ទេសដោយខ្លួនឯងអស់រយៈពេលជាង៤ឆ្នាំ។
លោកសម រង្ស៊ីត្រូវបានព្រះមហាក្សត្រនៃប្រទេសកម្ពុជាប្រទានការលើកលែងទោសកាលពីសប្តាហ៍មុនដើម្បីបើកផ្លូវឲ្យលោកបានវិលមកកាន់ប្រទេសកម្ពុជាវិញក្នុងការចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអាណត្តិទី៥ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។
លោកសម រង្ស៊ីត្រូវបានតុលាការខ្មែរកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលជាង១០ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្លែងឯងសារសារធារណៈ និងផ្សព្វផ្សាយព័ត៌មានមិនពិត។
លោកសម រង្ស៊ីមិនបានធ្វើសន្និសីទកាសែត និងជួបប្រជាពលរដ្ឋនៅឯផ្សារសែនជូរីផ្លាសាដូចមានការគ្រោងទុកទេ ដោយសារតែមានមនុស្សច្រើនពេក លើសពីការគ្រោងទុក បានមកទទួលលោក។
មានក្រុមអ្នកគាំទ្រប្រមាណជិតមួយលាននាក់កាន់ទង់ជាតិគណបក្ស ទង់ជាតិព្រះរាជាណាចក្រកម្ពុជា និងកាន់លេខ៧ និងមានសញ្ញាព្រះអាទិត្យរះបិទនៅលើថ្ពាល់។ អ្នកខ្លះទេបានស្រែកយ៉ាងកងរំពងចាប់ពីព្រលានយន្តហោះឆ្ពោះមកកាន់សួនប្រជាធិបតេយ្យ។
អ្នកស្វាគមន៍បានស្រែកថា៖ «សម រង្ស៊ី នាយករដ្ឋមន្ត្រី។ សម រង្ស៊ី នាយករដ្ឋមន្ត្រី។ សម រង្ស៊ី នាយករដ្ឋមន្ត្រី»។
ប្រជាពលរដ្ឋបានឈរអបសងខាងផ្លូវចាប់ពីព្រលានយន្តហោះភ្នំពេញអន្តរជាតិឆ្ពោះទីលានប្រជាធិបតេយ្យដែលធ្វើឲ្យរថយន្តរាប់ពាន់គ្រឿងបានកកស្ទះនៅលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីចម្ងាយប្រមាណជិត១០គីឡូម៉ែត្រ។
លោកសម រង្ស៊ីមិនបាននិយាយអ្វីច្រើនទេក្នុងពេល ដែលលោកទើបមកដល់ព្រលានយន្តហោះ។ លោកបាននិយាយទៅកាន់អ្នកគាំទ្រតាមរយៈឧឃ្ឃោសនស័ព្ទបំពងសម្លេងថា លោករំភើបណាស់ដែលបានមកជួបប្រជាពលរដ្ឋខ្មែរ។
លោកបាននិយាយថា៖ «អរគុណបងប្អូនយើងធ្វើដំណើរទៅជាមួយគ្នា។ ខ្ញុំមកនេះដើម្បីសង្គ្រោះជាតិជាមួយបងប្អូន កូនក្មួយទាំងអស់គ្នា»។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានឡើងជិតរថយន្តប្រភេទមួយបាំងកន្លះជាមួយលោកកឹម សុខា អនុប្រធានគណបក្ស ដោយអបជាមួយនឹងអ្នកតំណាងរាស្ត្រ និងកងអង្គរក្សជាច្រើននាក់ ហើយបានធ្វើដំណើរល្បឿនយឺតៗដោយសារមនុស្សច្រើនកកកុញពេក។
ឈរនៅក្បែរលោកសម រង្ស៊ីលើរថយន្តតែមួយ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានលើកដៃដែលមានសញ្ញាលេខ៧ និងចាប់ដៃជាមួយលោកសម រង្ស៊ី ដែលជាញឹកញាប់ មេដឹកនាំទាំងពីរបានលើកដៃសំពះទៅកាន់អ្នកគាំទ្រដែលឈរអបអរសារទរនៅតាមសងខាងផ្លូវ។
លោកកឹម សុខាបានឆ្លៀតប្រាប់ VOA នៅលើរថយន្តថា វត្តមានរបស់លោកសម រង្ស៊ី និងធ្វើឲ្យកម្ពុជាមានការផ្លាស់ប្តូរ។ លោកនិយាយថាគណបក្សសង្គ្រោះជាតិនឹងអាចផ្តួលរំលំគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាននៅក្នុងអាណត្តិនេះ។
លោកបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមិនដែលមានទេនៅប្រទេសកម្ពុជាយើង ហើយគឺជាការរួបរួមដើម្បីផ្លាស់ប្តូរគឺជាការលះបង់ដើម្បីសង្គ្រោះជាតិ»។ លោកនិយាយថា៖ «វត្តមានរបស់លោកប្រធានសម រង្ស៊ីគឺជាការពង្រឹងនូវការរួបរួមគ្នាដើម្បីប្តូរគឺជាការលះបង់ទាំងអស់គ្នាដើម្បីសង្គ្រោះជាតិយើងឲ្យបាន»។
ប្រជាពលរដ្ឋដែលបានមកស្វាគមន៍លោកសម រង្ស៊ីមានចម្រុះ ដោយរាប់ទាំងមន្ត្រីរាជការ និសិ្សត អ្នករត់ម៉ូតូឌុប អ្នករងគ្រោះដោយសារការចាប់យករំលោភដីធ្លី និងព្រះសង្ឃជាដើម។
ព្រះតេជព្រះគុណមួយអង្គព្រះជន្ម៣០ព្រះវស្សា និមន្តមកពីវត្តស្ទឹងមានជ័យ បាននិមន្តកាន់ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិនៅកណ្តាលក្បួន។
ព្រះតេជព្រះគុណមានសង្ឃដិការថា គណបក្សសង្គ្រោះជាតិនិងអាចយកទឹកដីខ្មែរមកវិញបាន។
ព្រះតេជព្រះគុណបញ្ជាក់ថា៖ «មានសេចក្តីសប្បាយរីករាយ ដោយគាត់បានអញ្ជើញមកជួបជុំជាមួយប្រជាពលរដ្ឋខ្មែរដើម្បីឲ្យពលរដ្ឋខ្មែរយើងក្រោកឈរឡើងដើម្បីស្តារទឹកដីមកវិញ»។
នៅសល់តែជាងមួយសប្តាហ៍ទៀតតែប៉ុណ្ណោះថ្ងៃបោះឆ្នោតនឹងមកដល់។ លោកសម រង្ស៊ីត្រូវបានមន្ត្រីគ.ជ.ប.ថា លោកមិនអាចឈរឈ្មោះជាអ្នកតំណាងរាស្ត្រឲ្យគេបោះឆ្នោតបានទេ បើទោះបីជា លោកវិលមកកាន់កម្ពុជានៅក្នុងពេលនេះក៏ដោយ៕