ភ្នំពេញ —
នៅមុនពេលមួយថ្ងៃនៃក្រុមការងារបច្ចេកទេសមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិគ្រោងនឹងជួបចរចាគ្នានៅថ្ងៃអង្គារស្អែកនេះ។ គណបក្សសង្គ្រោះជាតិបានទាមទារឲ្យមានតុល្យភាពនៃការបែងចែកអំណាចនៅក្នុងថ្នាក់មូលដ្ឋានវិញ។ ក៏ប៉ុន្តែរបៀបវារៈនៃការចរចាគ្នាមិនបានដាក់បញ្ចូលនៅក្នុងតុចរចាទេ។
ក្រុមការងារបច្ចេកទេសមកពីគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាដែលមានភាគីម្ខាងៗចំនួន៥នាក់នៅថ្ងៃអង្គារស្អែកនេះគ្រោងនឹងជួបចរចាគ្នាសារជាថ្មី នៅឯមន្ទីររដ្ឋសភាជាតិដើម្បីទម្លុះទម្លាយភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត។
ភាគីគណបក្សសង្គ្រោះជាតិ រួមមានលោកយឹម សុវណ្ណ លោកសុន ឆៃ លោកយ៉ែម បុញ្ញាឫទ្ធិ លោកអេង ឆៃអ៊ាង និងលោកកួយ ប៊ុនរឿន។ ចំណែកឯភាគីខាងគណបក្សប្រជាជនកម្ពុជាវិញដឹកនាំដោយលោកព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
មុនពេលការចរចាឈានចូលមកដល់ គណបក្សសង្គ្រោះជាតិបានបង្ហាញពីការទាមទារថ្មីមួយទៀត នោះគឺការបែងចែកតុល្យភាពអំណាចនៅក្នុងថ្នាក់មូលដ្ឋាន។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលត្រូវចូលរួមតុចរចានៅថ្ងៃស្អែកនេះ បានបញ្ជាក់ថា ខេត្ត ស្រុក ខណ្ឌ មួយចំនួន ដូចជា នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺដែលគណបក្សសង្គ្រោះជាតិបានឈ្នះឆ្នោតនោះ គណបក្សសង្គ្រោះជាតិគួរតែត្រូវបានតួនាទីជាអភិបាលខេត្ត និងកាន់កាប់មុខតំណែងស្រុក ខណ្ឌនៃបណ្តាខេត្តទាំងនោះដើម្បីឲ្យមានតុល្យភាពនៃអំណាច។
លោកបានបញ្ជាក់ថា ការបែងចែកតុល្យភាពនៃអំណាចនេះមិនមែនមានន័យថាគណបក្សសង្គ្រោះជាតិចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សប្រជាជនកម្ពុជាទេ។
លោកនិយាយថា៖ «គឺអត់និយាយរឿងចូលរដ្ឋាភិបាលជាដាច់ខាតនៅក្នុងខណៈនេះ។ ហើយក្នុងអាណត្តិផ្សេងៗទៀតប្រហែលជាមិនអាចទេគឺថា សុំឲ្យចែកគ្នាដឹកនាំដាច់តែម្តង។ គណបក្សណាឈ្នះគឺគណបក្សហ្នឹងដឹកនាំ។ ប៉ុន្តែចំពោះអាជ្ញាធរមូលដ្ឋាន ដែលមានការបោះឆ្នោត សុំបញ្ជាក់ថា មិនមែនការបែងចែកអំណាចទេគឺជាអំណាចប្រជារាស្រ្តប្រគល់ឲ្យ»។
លោក យឹម សុវណ្ណ បានបញ្ជាក់ទៀតថា ការស្នើឲ្យមានការបែងចែកអំណាចនៅក្នុងថ្នាក់មូលដ្ឋាននេះគឺជាជំហ៊ានចរចានៅលើកក្រោយៗទៀត មិនមែនលើកយកមកនិយាយនៅថ្ងៃអង្គារស្អែកនេះទេ។
គណបក្សសង្គ្រោះជាតិបានលើកយកនូវរបៀបវារៈនៃការចរចាចំនួនបីចំណុចធំៗគឺទាមទាររកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត ស្នើសុំឲ្យកែទម្រង់គ.ជ.ប.ឲ្យច្បាស់លាស់ ក្នុងនោះថ្នាក់ដឹកនាំគ.ជ.ប.ទាំង៩រូបត្រូវលាឈប់ពីមុខតំណែង និងពិនិត្យមើលនូវអនុសាសន៍របស់អង្គការសង្គមស៊ីវិល អង្គការសហប្រជាជាតិទាក់ទិននឹងការកែទម្រង់ប្រព័ន្ធបោះឆ្នោត។
វីអូអេបានព្យាយាមសុំសេចក្តីអត្ថាធិប្បាយបំភ្លឺពីលោកព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកដឹកនាំក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជាដែលមកចូលរួមតុចរចានៅថ្ងៃស្អែកនេះ តែមិនអាចស្នើបានទេ។
លោកឈាង វ៉ុន សមាជិកសភាតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជា បានចំអកថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិឲ្យមានការបែងចែកអំណាចក្នុងមូលដ្ឋានគឺវាផ្ទុយនឹងច្បាប់។
លោកបានបញ្ជាក់ថា បើគណបក្សសង្គ្រោះជាតិចង់បានតំណែងជាអភិបាលក្រុងគួរតែធ្វើកៅអីខ្លួនឯងរួចយកទៅអង្គុយធ្វើការនៅទីលានប្រជាធិបតេយ្យវិញទៅ។
លោកនិយាយថា៖ «ជាការយល់សប្តិមួយដែលមិនអាចទៅដល់ទេ។ បើចង់ផ្លាស់ប្តូរអ្វីអញ្ចឹងៗទាល់តែចូលនៅក្នុងសភាទៅ។ យើងធ្វើយ៉ាងណាក្នុងរដ្ឋសភា ក្នុងការរៀបចំប្រទេសជាតិឡើងវិញ ចាំគិតគ្នាទៀត ពីព្រោះនេះត្រូវដូររដ្ឋធម្មនុញ្ញច្រើនទៀត»។
លោកហង្ស ពុទ្ធានាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយឈ្មោះនីចហ្វិក បានបញ្ជាក់ថា ការទារឲ្យមានការបែងចែកអំណាចក្នុងមូលដ្ឋានបើទោះបីមិនមានគោលការណ៍ច្បាស់លាស់ទៅលើចំណុចទាមទារនោះក៏ដោយក៏ប៉ុន្តែបើមានការចរចានយោបាយប្រហែលជានឹងអាចទៅរួច។
លោកនិយាយថា៖ «ខ្ញុំយល់ថា ប្រសិនបើមានតុល្យភាពអំណាចនោះគឺជារឿងសមហេតុសមផល បើសិនជាអ្នកនយោបាយចង់ឲ្យប្រទេសជាតិមានការរីកចម្រើន ត្រូវតែមានតុល្យភាពដើម្បីឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក»។
គណបក្សសង្គ្រោះជាតិធ្លាប់បានទាមទារមុខតំណែងប្រធានរដ្ឋសភា និងការបែងចែកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាទាំង១២ឲ្យបានស្មើគ្នាដើម្បីតុល្យភាពនៃអំណាច។ តែការទាមទារនេះត្រូវបានគណបក្សប្រជាជនកម្ពុជាជំទាស់៕