ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​ដំបូងៗ​បង្ហាញ​ថា​គណបក្ស​ប្រជាជន​បាត់​កៅអី​ច្រើន​តែ​នៅ​ឈ្នះ​ឆ្នោត


មន្ត្រី​ការិយាល័យ​បោះឆ្នោត​មួយ​រូប​បង្ហាញ​សន្លឹក​ឆ្នោត​ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត​​នៅ​ក្នុង​ការិយាល័យ​មួយ​​នៅ​ក្នុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
មន្ត្រី​ការិយាល័យ​បោះឆ្នោត​មួយ​រូប​បង្ហាញ​សន្លឹក​ឆ្នោត​ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត​​នៅ​ក្នុង​ការិយាល័យ​មួយ​​នៅ​ក្នុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​គណបក្ស​នេះ​ឈ្នះ​បាន​អាសនៈ​ចំនួន​៦៨ ​ដែលលើស​ពី​សំឡេង​ត្រូវ​ការ​ចាំបាច់​ដើម្បី​បង្កើត​រដ្ឋាភិបាល​តែម្នាក់​ឯង​បាន​តែ​គណបក្យ​នៅ​ត្រូវការ​សំឡេង​ពី​គណបក្ស​ដទៃ​ទៀត​ដើម្បី​បង្រ្គប់​កូរ៉ុម។​ គណបក្ស​ជំទាស់​របស់​លោក​ សម រង្ស៉ី​ គឺ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​គេ​គិតថា​ឈ្នះ​អាសនៈ​ចំនួន​៥៥។​ មន្ត្រី​គណបក្ស​ជំទាស់​មិនទទួល​យក​តួលេខ​នោះ​នៅឡើយ​ទេ​ដែល​ចេញ​ពី​ការរាប់​សន្លឹក​ឆ្នោត​ជា​បឋមៗ។

លោក​អេង ឆៃអ៊ាង​ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​បេក្ខជន​ឈរ ឈ្មោះ​នៅ​ខេត្ត​កណ្តាល​បាន​អះអាង​ថា៖

«យើង​មិនទាន់​អាច​ទទួល​យក​បានទេ។ ចាំ​មើល​លទ្ធផល​ព្រឹក​ដែល​យើង​ទទួល​បាន​ព្រោះ​ទិន្ន័យ​ខ្លះ​នៅ​សមាជិក​ដែល​មិន​ទាន់​បាន​បញ្ជូន​មក»។

លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បោះ​សន្លឹក​ឆ្នោត​នៅ​ឯ​ការិយាល័យ​មួយ​ក្នុង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បោះ​សន្លឹក​ឆ្នោត​នៅ​ឯ​ការិយាល័យ​មួយ​ក្នុង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
លោក​អេង ឆៃអ៊ាង​ មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​បេក្ខជន​ឈរ ឈ្មោះ​នៅ​ខេត្ត​កណ្តាល​បាន​អះអាង​ថា​ការ​រាប់​សន្លឹក​ឆ្នោត​ដំបូងៗ​បាន​ឲ្យ​ដឹង​ថា មាន​ការិយាល័យ​ក្នុង​ខេត្តក្រុង​ជា​ច្រើន​គណបក្ស​លោក​នាំ​មុខដាច់​និង​នាំមុខ​ដែល​លោក​អះអាង​ថា​ជា​លទ្ធផល​ល្អ។

លោក​គួយ ប៊ុន រឿន​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្ត​កំពង់ចាម​បាន​អះអាង​ថា​មាន​ឃុំ​ជាច្រើន​គណបក្ស​លោក​នាំមុខ​ពេលរាប់​សន្លឹកឆ្នោត​ដំបូងៗ​មុន​លទ្ធផល​ជា​ផ្លូវការ។

តែលោក​ ងួល ញិល​អនុប្រធាន​រដ្ឋសភា​ និង​ជា​មន្ត្រីជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​សន្លឹកឆ្នោត​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា នៅ​ឡើយ។

«ប្រដំ​ប្រសង​គ្នា​បាទ។​ ឥឡូវ​នេះ​គឺ​ថា​មិន​ទាន់​បាន​បូក​សរុប​ចប់ផង»។

លោក​ទេព នីថា ​អគ្គលេខាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(គជប)​បាន​អះអាង​ថា លទ្ធផល​មិន​អាច​វាយ​តម្លៃ​បាន​ទេ​ដោយ​សារ​គ.ជ.ប​មិនទាន់​ទទួល​លទ្ធផល​អស់​ពី​បណ្តា​ខេត្ត។

«តាម​ព័ត៌មាន​ដែល​បញ្ជូន​មកហ្នឹង​ អត់​ទាន់​ច្បាស់លាស់​ទេបាទ​ព្រោះ​ថា​ យើង​បាន​តាមឃុំៗ។​ ឧបមា​ថា​យើង​បាន​ប្រមូល​តាម​ខេត្តៗ​ទាំងអស់ ​អាហ្នឹង យើង​អាច​ដឹង​ខ្លះ។​ ឥឡូវ​គ្រាន់តែ​ឃើញ​លេខ​ប្រដំប្រសង​គ្នា​ជាច្រើន»។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​បោះឆ្នោត​ទេ​ ប៉ុន្តែ​លោក​បាន​ទៅ​ទស្សនា​ការិយាល័យ​បោះឆ្នោត​ឯ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​បោះឆ្នោត​ទេ​ ប៉ុន្តែ​លោក​បាន​ទៅ​ទស្សនា​ការិយាល័យ​បោះឆ្នោត​ឯ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ដោយឡែក​លោក ​បណ្ឌិត ​ហង្ស​ ពុទ្ធា​ នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក ​ឃ្លាំមើល ការ​បោះឆ្នោត​បាន​អះអាង​ថា​មាន​ខេត្ត​មួយ​ចំនួន​ដែល​លទ្ធផល​ដំបូងៗ​បាន បង្ហាញ​ថា​គណបក្ស​សង្គ្រោះជាតិ​នាំមុខ។

«នៅ​ភ្នំពេញ​យើង​ឃើញ​ថា​គណបក្ស​សង្គ្រោះជាតិ​នាំមុខ។​ នៅ​ព្រៃវែង​ក៏​នាំមុខ​ ហើយ​ស្វាយរៀង​ក៏​នាំមុខ​បន្តិច​ដែរ។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​មែន​ជា​ការ​បូក​សរុប​ចុងក្រោយ​ដែរ»។

មន្ត្រី​គណបក្ស​ទាំង​ពីរ​ត្រូវ​គេ​រាយការណ៍​មក​ថា​កំពុង​ជួប​ប្រជុំរៀងៗ​ខ្លួន​ដើម្បី​ សម្រេច​ពិភាក្សា​អំពី​លទ្ធផល​នេះ​ និង​បញ្ហា​ទាក់ទង​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី៕
XS
SM
MD
LG