ភ្នំពេញ —
នៅពេលដែលព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនីយាងពីទីក្រុងប៉េកាំងមកដល់រាជធានីភ្នំពេញនៅរសៀលថ្ងៃពុធនេះ កែវភ្នែករបស់អ្នកនយោបាយកម្ពុជា និងមន្ត្រីសង្គមស៊ីវិលបានសម្លឹងទៅរកព្រះអង្គ។
ពួកគេហាក់ដូចជាបានទម្លាក់បាល់នៅពីមុខព្រះបាទព្រះមហាក្សត្រដើម្បីទម្លាយសំណាញ់វិបត្តិនយោបាយដែលហាក់ដូចជាកំពុងរំកិលទៅរកភាពជាប់គាំងនយោបាយ ប្រសិនបើមិនមានដំណោះស្រាយនៅមុនកាលកំណត់នៃកិច្ចប្រជុំសភាដំបូងទេនោះ។ ព្រះមហាក្សត្របានកំណត់ថ្ងៃប្រជុំសភាដំបូងនៅថ្ងៃទី២៣ខែកញ្ញានេះដើម្បីផ្តល់សុពលភាពដល់សភានិតិកាលទី៥កើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។
ក៏ប៉ុន្តែរហូតមកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជិតបីទសវត្សមកហើយ ហើយនិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ដែលបើកទូលាយរកគោលការណ៍ប្រជាធិបតេយ្យ មិនទាន់ចុះសម្រុងគ្នាដើម្បីចូលអង្គុយបើកកិច្ចប្រជុំសភានោះទេ។
គណបក្សជំទាស់រក្សាជំហរទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតឲ្យបានជាដាច់ខាត ជាពិសេសការបង្កើតគណៈកម្មការឯករាជ្យដើម្បីដោះស្រាយបញ្ហានេះ។ បើពុំនោះទេខ្លួននឹងមិនចូលប្រជុំសភានោះទេ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរដាច់ខាតរបស់ខ្លួនដែរថា បើទោះជាពុំមានសមាជិកសភាខាងគណបក្សសង្គ្រោះជាតិ ក៏ខ្លួនអាចប្រជុំសភាជាឯកបក្សក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្របានដែរ។ មួយវិញទៀតការដោះស្រាយភាពមិនប្រក្រតី និងការបង្កើតគណៈកម្មការឯករាជ្យដើម្បីដោះស្រាយបញ្ហានេះ សម្រាប់គណបក្សកាន់អំណាចជាការហួសពេលទៅហើយ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការកាលពីថ្ងៃអាទិត្យ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ មានបន្ទូលថា ការយាងនិវត្តន៍ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាវិញនឹងជួយដោះស្រាយវិបត្តិនយោបាយនៅក្នុងពេលនេះ។
«យើងមានសេចក្តីសង្ឃឹមថា សេ្តចយាងមកវិញនេះ ព្រះអង្គនឹងអាចជួយរកដំណោះស្រាយក្នុងការកោះប្រជុំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្រោមព្រះរាជអធិបតីភាពរបស់លោកដើម្បីដោះស្រាយបញ្ហាជុំវិញការបោះឆ្នោត»។
កាលពីដើមសប្តាហ៍នេះ គណបក្សសង្គ្រោះជាតិបានផ្ញើលិខិតមួយថ្វាយព្រះមហាក្សត្រដើម្បីទូលថ្វាយព្រះអង្គឲ្យកោះប្រជុំគណបក្សទាំងពីរ។ ក៏ប៉ុន្តែគេនៅមិនទាន់ដឹង ថាតើព្រះមហាក្សត្រមានព្រះរាជតម្រិះយ៉ាងណានៅឡើយទេ។
យ៉ាងណាក៏ដោយ ព្រះមហាក្សត្រទំនងជានឹងអាចកោះប្រជុំគណបក្សទាំងពីរមុនកិច្ចប្រជុំសភានិតិកាលថ្មីនៅថ្ងៃទី២៣ខែកញ្ញានេះ បើពុំនោះទេ ភាពជាប់គាំងនយោបាយអាចនឹងកើតឡើង។ បើទោះជាសមាជិកសភាគណបក្សប្រជាជនកម្ពុជាទាំង៦៨រូបសម្រេចចិត្តអង្គុយបើកកិច្ចប្រជុំសភាដំបូងនោះ ឬបើទោះជាព្រះមហាក្សត្រសព្វព្រះរាជហឫទ័យយាងជាព្រះរាជអធិបតីក្នុងពិធីនេះក៏ដោយ ប៉ុន្តែចំណោទនឹងកើតឡើង ថាតើសភាថ្មីនេះអាចនឹងមានមុខមាត់ពេញលេញលើឆាកអន្តរជាតិ និងស្របតាមគតិច្បាប់ដែរឬទេ? ហើយថា តើសហគមន៍អន្តរជាតិនឹងទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលដែលមិនពេញមុខមាត់នេះដែរឬយ៉ាងណា?
បន្ថែមពីនោះទៀត ចំណោទដែលសំខាន់បំផុត ប្រសិនបើពុំមានជំនួបកំពូលរវាងគណបក្សជាប់ឆ្នោតទាំងពីរមុនកិច្ចប្រជុំសភាថ្មីលើកដំបូងនោះទេ តើព្រះរាជកិត្តិយសរបស់ព្រះមហាក្សត្រនឹងអាចប្រឡាក់ប្រឡូសដែរ ឬទេ ប្រសិនបើព្រះអង្គយាងបើកកិច្ចប្រជុំសភាដែលមានតែការចូលរួមជាឯកបក្សរបស់គណបក្សកាន់អំណាចនោះ?
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោហាក់ដូចជាមានបន្ទូលឆ្លើយទៅនឹងសំណួរទាំងនេះ។
«បើសិនជាព្រះមហាក្សត្រសព្វព្រះរាជហឫទ័យដោះស្រាយគឺមានតែមុនប្រជុំសភា ដើម្បីទុកលទ្ធភាពឲ្យគណបក្សទាំងពីររកដំណោះស្រាយ។ ហើយដល់ពេលរកដំណោះស្រាយបានហើយ ពេលនោះគឺកោះប្រជុំសភាដោយមានការឯកភាពរបស់គណបក្សទាំងពីរដែលមានអាសនៈក្នុងសភា»។
យោងតាមច្បាប់របស់ប្រទេសកម្ពុជា កិច្ចប្រជុំសភាដំបូងត្រូវធ្វើឡើងយ៉ាងយូរបំផុត៦០ថ្ងៃក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។
មួយវិញទៀត រដ្ឋធម្មនុញ្ញកម្ពុជាចែងថា ព្រះមហាក្សត្រទ្រង់មានព្រះរាជតួនាទីធានាដល់ស្ថិរភាព និងការឯកភាពជាតិ។
ដោយឈរលើមូលដ្ឋាននេះ លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអធិប្បាយថា វាដល់ពេលវេលាដែលព្រះមហាក្សត្រត្រូវកោះប្រជុំកំពូលគណបក្សទាំងពីរដែលកំពុងស្ថិតក្នុងអរិភាពនឹងគ្នានេះជាលក្ខណៈបន្ទាន់បំផុត។
«ខ្ញុំមើលទៅព្រះករុណាគួរតែកោះហៅមេដឹកនាំកំពូលនៃគណបក្សទាំងពីរដើម្បីជួបជុំគ្នាហើយ។ បញ្ហាទាំងអស់នេះមិនអាចដោះស្រាយបានក្រៅពីដំណោះស្រាយនយោបាយទេ។ ហើយដំណោះស្រាយនយោបាយធ្វើទៅកើតគឺមានតែគណបក្សទាំងពីរជួបជុំគ្នា និងជជែកគ្នាយកផលប្រយោជន៍ជាតិជាធំ»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រនៅពេលនេះជាសញ្ញាវិជ្ជមានសម្រាប់នយោបាយនៅកម្ពុជា។
លោករំពឹងថា ព្រះអង្គនឹងមានព្រះរាជអន្តរាគមន៍ក្នុងវិបត្តិនៅពេលនេះ។
«វាជាវិជ្ជមាននៃព្រះវត្តមានរបស់ព្រះមហាក្សត្រ។ ទាំងអស់គ្នាដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។ ទាំងខាងគណបក្សប្រជាជនកម្ពុជាក៏ដូចជាគណបក្សសង្គ្រោះជាតិ។ ដូច្នេះយើងទាំងអស់គ្នាចាត់ទុកព្រះមហាក្សត្រជាម្លប់ដ៏ត្រជាក់មួយសម្រាប់ប្រទេសជាតិរបស់យើងតាមរយៈសន្តិភាព ឯកភាពជាតិ»។
គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើមហាបាតុកម្មបីថ្ងៃជាប់គ្នា ទាំងយប់ទាំងថ្ងៃនៅទីលានប្រជាធិបតេយ្យចាប់ពីថ្ងៃអាទិត្យទី១៥ ថ្ងៃច័ន្ទទី១៦ និងថ្ងៃអង្គារទី១៧ខែកញ្ញានេះ ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោត ខណៈដែលមិនទាន់មានដំណោះស្រាយនយោបាយណាមួយដោយគណបក្សទាំងពីរនោះ។ បាតុកម្មនេះអាចជាកង្វល់មួយដែលអាចរុញច្រានវិបត្តិនយោបាយឲ្យអូសបន្លាយទៅរកភាពជាប់គាំងបាន។
ប៉ុន្តែលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិហាក់ដូចជាបង្ហាញជំហរទន់ភ្លន់ហើយរង់ចាំមើលបាល់ចេញពីព្រះបាទរបស់ព្រះមហាក្សត្រ។
«យើងគោរពព្រះមហាក្សត្រទាំងអស់គ្នា។ ដូច្នេះយើងរង់ចាំព្រះរាជបន្ទូលយ៉ាងណា យើងយកទៅគិតពិចារណា។ ចាំទទួលព្រះរាជតម្រិះសិន សឹមយើងអត្ថាធិប្បាយ មិនអាចនិយាយមុនបានទេ»។
នៅក្នុងពេលនេះ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិហាក់ដូចជានៅទ្រឹង មិនមានការចរចាគ្នាណាមួយទៅរួចដើម្បីស្រាយចំណងនយោបាយនោះទេ។
ដូច្នេះការវិវត្តនយោបាយបែបណានោះគេនឹងអាចមើលឃើញតាមរយៈការធ្វើមហាបាតុកម្មជាលើកទី២របស់គណបក្សសង្គ្រោះជាតិនៅចុងសប្តាហ៍នេះ និងតាមរយៈការសម្រេចព្រះទ័យកោះអញ្ជើញឲ្យមានជំនួបកំពូលរវាងមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរតាមសំណើរបស់គណបក្សជំទាស់៕
ពួកគេហាក់ដូចជាបានទម្លាក់បាល់នៅពីមុខព្រះបាទព្រះមហាក្សត្រដើម្បីទម្លាយសំណាញ់វិបត្តិនយោបាយដែលហាក់ដូចជាកំពុងរំកិលទៅរកភាពជាប់គាំងនយោបាយ ប្រសិនបើមិនមានដំណោះស្រាយនៅមុនកាលកំណត់នៃកិច្ចប្រជុំសភាដំបូងទេនោះ។ ព្រះមហាក្សត្របានកំណត់ថ្ងៃប្រជុំសភាដំបូងនៅថ្ងៃទី២៣ខែកញ្ញានេះដើម្បីផ្តល់សុពលភាពដល់សភានិតិកាលទី៥កើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។
ក៏ប៉ុន្តែរហូតមកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជិតបីទសវត្សមកហើយ ហើយនិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ដែលបើកទូលាយរកគោលការណ៍ប្រជាធិបតេយ្យ មិនទាន់ចុះសម្រុងគ្នាដើម្បីចូលអង្គុយបើកកិច្ចប្រជុំសភានោះទេ។
គណបក្សជំទាស់រក្សាជំហរទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតឲ្យបានជាដាច់ខាត ជាពិសេសការបង្កើតគណៈកម្មការឯករាជ្យដើម្បីដោះស្រាយបញ្ហានេះ។ បើពុំនោះទេខ្លួននឹងមិនចូលប្រជុំសភានោះទេ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរដាច់ខាតរបស់ខ្លួនដែរថា បើទោះជាពុំមានសមាជិកសភាខាងគណបក្សសង្គ្រោះជាតិ ក៏ខ្លួនអាចប្រជុំសភាជាឯកបក្សក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្របានដែរ។ មួយវិញទៀតការដោះស្រាយភាពមិនប្រក្រតី និងការបង្កើតគណៈកម្មការឯករាជ្យដើម្បីដោះស្រាយបញ្ហានេះ សម្រាប់គណបក្សកាន់អំណាចជាការហួសពេលទៅហើយ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការកាលពីថ្ងៃអាទិត្យ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ មានបន្ទូលថា ការយាងនិវត្តន៍ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជាវិញនឹងជួយដោះស្រាយវិបត្តិនយោបាយនៅក្នុងពេលនេះ។
«យើងមានសេចក្តីសង្ឃឹមថា សេ្តចយាងមកវិញនេះ ព្រះអង្គនឹងអាចជួយរកដំណោះស្រាយក្នុងការកោះប្រជុំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក្រោមព្រះរាជអធិបតីភាពរបស់លោកដើម្បីដោះស្រាយបញ្ហាជុំវិញការបោះឆ្នោត»។
កាលពីដើមសប្តាហ៍នេះ គណបក្សសង្គ្រោះជាតិបានផ្ញើលិខិតមួយថ្វាយព្រះមហាក្សត្រដើម្បីទូលថ្វាយព្រះអង្គឲ្យកោះប្រជុំគណបក្សទាំងពីរ។ ក៏ប៉ុន្តែគេនៅមិនទាន់ដឹង ថាតើព្រះមហាក្សត្រមានព្រះរាជតម្រិះយ៉ាងណានៅឡើយទេ។
Your browser doesn’t support HTML5