ភ្នំពេញ —
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូនៅថ្ងៃពុធនេះបានស្វះស្វែងខាងផ្លូវច្បាប់ដើម្បីស្នើសុំឱ្យក្រុមបាតុករចំនួន២៣នាក់រួមទាំងលោក វន់ ពៅឱ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នដើម្បីទទួលការព្យាបាលមុខរបួស។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿនអ្នកសម្របសម្រួលសម្ព័ន្ធសមាគមកសិករកម្ពុជានិងលោក ច័ន្ទ ពុទ្ធិស័ក សកម្មជនដីធ្លីនៅតំបន់បឹងកក់ព្រមទាំងកម្មករចំនួន២០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនក្នុងការបង្ក្រាបដោយអំពើហិង្សាដាច់ដោយឡែកៗពីគ្នាកាលពីសប្តាហ៍មុន។
លោក វន់ ពៅ និងក្រុមកម្មករជាង១០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ក្រោយពីលោកបានចូលរួមធ្វើមហាបាតុកម្មដោយអហិង្សានៅរោងចក្រយ៉ាក ជីង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខបួន។
លោកត្រូវបានកងទ័ពឆ័ត្រយោងពិសេស៩១១វាយឱ្យរងរបួសរហូតដល់សន្លប់មុនពេលចាប់ខ្លួន។ចំណែកឯក្រុមកម្មករប្រមាណ១៦នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅសួនឧស្សាហកម្មកាណាឌីយ៉ាតាមបណ្តោយផ្លូវវ៉េងស្រេងក្រោយពីកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបានបង្ក្រាបដោយអំពើហិង្សាទៅលើការតវ៉ាទាមទារដំឡើងប្រាក់ខែចំនួន១៦០ដុល្លារដល់ក្រុមកម្មករ។
ក្រុមបាតុករទាំង២៣នាក់ដោយបូករួមទាំងលោក វន់ ពៅក្រោយពីបានរងការបាញ់ឱ្យរបួសត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ដូចៗគ្នាពីបទ «បង្កអំពើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងទ្រព្យសម្បត្តិឯកជន» រួចហើយបានយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារម៣នៅត្រពាំងថ្លុងខេត្តកំពង់ចាម។
ដំណឹងនៃការឃុំខ្លួនក្រុមកម្មករទាំង២៣នាក់មិនបានបង្ហាញឱ្យដឹងទូលំទូលាយទេដោយសារតែក្រោយពីតុលាការសម្រេចឱ្យឃុំខ្លួនលោកស្រីសែម សក្តិកូឡាចៅក្រមស៊ើបអង្កេតនៃតុលាការក្រុងភ្នំពេញគ្រាន់តែបានបញ្ជាក់ថាយកទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស។
ក្រោយពីការចាប់ខ្លួនមន្ត្រីអនុរក្សពន្ធនាគារមិនអនុញ្ញាតឱ្យក្រុមគ្រួសារនិងសាច់ញាត្តិព្រមទាំងក្រុមគ្រូពេទ្យទៅពិនិត្យសុខភាពទេបើទោះបីជាជនរងគ្រោះទាំង២៣នាក់បានរងរបួសយ៉ាងដំណំដោយសារការវាយដំនិងរងរបួសដោយសារគ្រាប់កាំភ្លើងក៏ដោយ។
ទើបតែថ្ងៃពុធនេះបុគ្គលិកពេទ្យមួយរូបរបស់អង្គការសិទ្ធិមនុស្សលីកាដូត្រូវបានអនុរក្សពន្ធនាគារអនុញ្ញាតឱ្យចូលពិនិត្យស្ថានភាពជំងឺជនរងគ្រោះទាំង២៣នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារម៣។
លោក អំ សំអាតប្រធានក្រុមស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថាតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យជនរងគ្រោះទាំង២៣នាក់បានធូរស្រាលជាងពីពេលមុនបន្តិច។ ក៏ប៉ុន្តែលោកនៅតែមានការព្រួយបារម្ភចំពោះសុខភាពលោក វន់ ពៅ។
លោកបានឱ្យដឹងថាដោយសារស្ថានភាពជនរងគ្រោះនៅមានសភាពធ្ងន់ធ្ងរនៅឡើយអង្គការលីកាដូកំពុងស្វះស្វែងខាងផ្លូវច្បាប់ដើម្បីស្នើសុំឱ្យពួកគេបាននៅក្រៅឃុំជាបណ្តោះអាសន្នដើម្បីសម្រាកព្យាបាលជំងឺ។
លោកនិយាយថា៖ «ពីព្រោះតាមនីតិវិធីពេលដែលចាប់ហ្នឹងគឺមេធាវីនិងក្រុមគ្រួសារមានសិទ្ធិក្នុងការដាក់ធានាសុំនៅក្រៅឃុំជាបណ្តោះអាសន្នរង់ចាំដល់ពេលដែលចៅក្រមស៊ើបអង្កេតបញ្ចប់»។
លោកស្រី ប្រាក់ សុវណ្ណារី ភរិយាលោកវន់ ពៅមិនអាចទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេដោយសារតែទូរស័ព្ទរបស់អ្នកស្រីគ្មានអ្នកទទួល។
ក្នុងការបង្ក្រាបដោយអំពើហិង្សាកាលពីថ្ងៃទី២និងទី៣ខែមករាកន្លងទៅនេះយ៉ាងតិចមានកម្មករចំនួន៥នាក់បានស្លាប់បាត់បង់ជីវិតហើយនិងរងរបួសចំនួន៤០នាក់ផ្សេងទៀតដោយសារកងកម្លាំងមានសមត្ថកិច្ចបាញ់ឱ្យរងរបួសដោយកាំភ្លើងAK៤៧ដែលជាអាវុធស្វ័យប្រវត្តិ។
គណបក្សសង្គ្រោះជាតិបានកំពុងរៀបចំមេធាវីអន្តជាតិដើម្បីប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិពាក់ព័ន្ធនឹងបទឧក្រិដ្ឋធំៗដែលបានកើតមានឡើងតាំងពីឆ្នាំ១៩៩៧និងការបាញ់បង្ក្រាបថ្មីៗទៅលើក្រុមកម្មករនៅសួនកាណាឌីយ៉ានិងតាមបណ្តោយផ្លូវជាតិលេខបួន៕