វ៉ាស៊ីនតោន —
កងកម្លាំងប្រដាប់អាវុធបានប្រើអំពើហិង្សាបំបែកក្រុមបាតុកររោងចក្រកាត់ដេរកាណាឌីយ៉ាជាង៥០០នាក់នៅរំលងអាធ្រាតចូលដល់ព្រឹកថ្ងៃសុក្រនេះ ក្រោយពីមានការប៉ះទង្គិចគ្នាជាច្រើនម៉ោងតាំងពីរសៀលថ្ងៃ ព្រហស្បតិ៍មក។ នេះបើតាមការអះអាងរបស់លោកចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាដហុកដែលបានចុះសង្កេតការណ៍ផ្ទាល់នៅកន្លែងកើតហេតុ។
«បែកអស់ហើយ។ ខ្ញុំនៅឈរទីនេះគ្រាន់តែឃើញថា មានការវ៉ៃដុំខ្លះដែរ តែ មិនជាធ្ងន់ធ្ងរពេកទេ គ្រាន់តែគម្រាម កំញើញទៅ។ ហើយបានចាប់ខ្លួនយុវជនម្នាក់អត់ស្គាល់ឈ្មោះ វ័យជាង២០ឆ្នាំដាក់ម៉ូតូយកទៅ»។
លោកអះអាងថា ក្រុមបាតុករបានដុតកង់ឡាន ដុតរទេះតាមផ្លូវហើយចំណែកកងកម្លាំងប្រដាប់អាវុធកំពុងតាមរកចាប់ខ្លួនមេដឹកនាំបាតុករ ហើយបានបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកចូលផ្ទះប្រជាជនផងដែរ។
ក្រុមកម្មករប្រដាប់ដោយដុំថ្ម ព្រនង់ ដំបងបានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ ប្រដាប់អាវុធ ប៉េអឹមចាប់តាំងពីម៉ោងប្រហែល៣រសៀលដល់ម៉ោងជិត១យប់រលងអាធ្រាត ហើយបានបិទផ្លូវវ៉េងស្រេងក្នុងរាជធានីភ្នំពេញមិនឲ្យមានចរាចរណ៍។
សេចក្តីរាយការណ៍ដំបូងៗបានអះអាងថា មានកម្មករជាង១០នាក់ដែលរងរបួសនៅរោងចក្រកាណាឌីយ៉ានេះ បន្ថែមពីលើរបួសនិងការចាប់ខ្លួននៅកន្លែងតវ៉ាពីរទៀតគឺផ្សារដីហុយ រាជធានីភ្នំពេញ និងនៅក្នុងរោងចក្រយ៉ាកជីង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។
លោកចាន់ សុវ៉េតបានអះអាងថា អាជ្ញាធរមិនគួរធ្វើការបង្រ្កាបទៅលើកម្មករ ដោយអំពើហិង្សាដែលគ្រាន់តែប្រើសិទ្ធិទាមទារដើម្បីការរស់រានរបស់ខ្លួននោះទេ។
«ហើយបើទង្វើបែបហ្នឹងថា ជាការប្រឆាំង ហើយបង្ក្រាបដោយកងកម្លាំងប្រដាប់អាវុធ ដោយអត់ដោះស្រាយតាមគោលការណ៍ច្បាប់ លទ្ធិប្រជាធិបតេយ្យការ គោរព សិទ្ធិមនុស្សធ្វើជាមូលដ្ឋានដើម្បីអនុវត្ត ខ្ញុំគិតថា វាជាការរំលោភមួយយ៉ាងធ្ងន់ធ្ងរ»។
គណបក្សជំទាស់បានលុបចោលគម្រោងចរចាជាមួយគណបក្សកាន់អំណាចដោយសារការបង្ក្រាបដោយអំពើឃោរឃៅមកលើកម្មករ ពលរដ្ឋនិងព្រះសង្ឃ ហើយមិនបានកំណត់ថ្ងៃថា ជួបចរចាពេលណាទេ៕