ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរមិនចូលប្រជុំសភាជាលើកដំបូងដដែល ថ្វីបើការចរចាថា្នក់កំពូលនៃគណបក្សជាប់ឆ្នោតទាំងពីរហាក់ដូចជា ទទួលបានផលវិជ្ជមានមួយចំនួននៅថ្ងៃច័ន្ទនេះក្តី។
កិច្ចប្រជុំសភាលើកដំបូង គឺជាគន្លឹះយ៉ាងសំខាន់ដែលនឹងបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជាដែលត្រូវគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសថាជាគណបក្សឈ្នះឆ្នោតជាផ្លូវការដើម្បីផ្តល់សុពលភាពដល់រដ្ឋសភាថ្មី និងដើម្បីបង្កើតរដ្ឋាភិបាលថ្មីស្របច្បាប់។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ក្រុមបាតុករជិតមួយម៉ឺននាក់នៅទីលានប្រជាធិបតេយ្យ នៅរសៀលថ្ងៃច័ន្ទនេះដោយដាក់លក្ខខណ្ឌដើម្បីចូលប្រជុំសភានោះ។
«ខ្ញុំសូមបញ្ជាក់ហើយបញ្ជាក់ទៀតជូនដល់បាតុករយើងថា យើងមិនដូរគោលជំហរយើងទេ។ បើគ្មានបានយុត្តិធម៌ទេ យើងនៅតែមិនចូលប្រជុំសភាថ្ងៃទី២៣ទេ»។
ក្នុងកិច្ចចរចារយៈពេលប្រាំម៉ោងនៅថ្ងៃច័ន្ទនេះ គណបក្សប្រជែងគ្នាទាំងពីរបានយល់ព្រមជាមួយគ្នាជាគោលការណ៍ថា បញ្ឈប់រាល់អំពើហិង្សាតាមគ្រប់រូបភាព បង្កើតយន្តការដើម្បីកែទំរង់ការបោះឆ្នោតនាពេលខាងមុខ។ ហើយគណបក្សទាំងពីរនឹងបន្តជួបចរចារគ្នាតាមគ្រប់កម្រិតដើម្បីដោះស្រាយបញ្ហា។
ទាំងលោកសម រង្ស៊ី ទាំងលោកកឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនថានេះគឺជា«ជោគជ័យ»មួយ ប៉ុន្តែអ្នកនយោបាយទាំងពីរបានប្រកាសថានឹងបន្តធ្វើបាតុកម្មតាមរូបភាពផ្សេងៗទៀត ដើម្បីទាមទារយុត្តិធម៌សម្រាប់ការបោះឆ្នោត។
ដំណាលគ្នានេះលោកកឹម សុខា ក៏បានអះអាងដែរថាមានចំណុចមួយចំនួនដែលគណបក្សទាំងពីរមិនបានព្រមព្រៀងគ្នានៅឡើយ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅតែចាត់ទុកថាគណបក្សសង្គ្រោះជាតិឈ្នះលើគណបក្សប្រជាជនកម្ពុជា។
«យើង បោះឆ្នោតឲ្យ(គណបក្ស)សង្គ្រោះជាតិ។ (គណបក្ស)សង្គ្រោះជាតិត្រូវតែឈ្នះរឿងអីសង្គ្រោះជាតិចាញ់យើងអត់សុខចិត្តទេ។ ដូច្នេះយើងត្រូវតែទាមទារយុត្តិធម៌ឲ្យទាល់តែបាន»។
លោកសម រង្ស៊ី ក៏បានគូសបញ្ជាក់ដែរថានឹងមិនចូលប្រជុំសភាបើកឆាកលើកដំបូងទេ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនអាចស្វែងរកយុត្តិធម៌សម្រាប់ការបោះឆ្នោតបាន។
គណបក្ស ជំទាស់បានប្រកាន់ថា មានភាពមិនប្រក្រតីជាច្រើនក្នុងការបោះឆ្នោតដែលធ្វើឲ្យប៉ះពាល់ដល់សម្លេងឆ្នោត ហើយនឹងអសនៈដែលខ្លួនត្រូវទទួលបាន។ ហើយចាត់ទុកថានេះគឺជាអំពើអយុត្តិធម៌សម្រាប់អ្នកបោះឆ្នោត។
លោក សម រង្ស៊ី បានបញ្ជាក់ជំហរឡើងវិញពីការទាមទារចង់ឲ្យមានការរាប់សន្លឹកឆ្នោត និងបោះឆ្នោតឡើងវិញដើម្បីជាការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត។
កាលពីថ្ងៃទី៨ខែកញ្ញានេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបោះឆ្នោតជ្រើស តាំងតំណាងរាស្ដ្រជាផ្លូវការថាគណបក្សប្រជាជនកម្ពុជាឈ្នះបាន៦៨ អសនៈនិងគណបក្សសង្គ្រោះជាតិទទួលបាន៥៥អសនៈ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នេះទេ ដោយសំអាងលើភាពមិនប្រក្រតីដែលមិនបានដោះស្រាយ។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថាការទាមទារឲ្យដោះស្រាយភាពមិនប្រក្រតីរបស់គណបក្សជំទាស់នេះ និងការមិនព្រមចូលប្រជុំសភាជាមួយគណបក្សប្រជាជនកម្ពុជាគឺជាចំណុចគន្លឹះ។
យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា កិច្ចប្រជុំសភាដំបូងត្រូវមានសមាជិកសភាយ៉ាងតិចបំផុតចំនួន១២០រូប។
លោក បណ្ឌិតឡៅ ម៉ុងហៃ យល់ឃើញថា គួរបង្កើតយន្តការដោះស្រាយភាពមិនប្រក្រតីនេះ ទើបអាចនាំឲ្យចៀសផុតពីភាពជាប់គាំងនយោបាយនាពេលខាងមុខបាន។
ភាពជាប់គាំងអាចនឹងកើតឡើងដោយសារការប្រជុំសភាដំបូងមិនអាចធ្វើទៅបាន និងដោយសារការមិនអាចបង្កើតរដ្ឋាភិបាលថ្មីស្របច្បាប់ពេញមុខពេញមាត់ បាន។
យ៉ាងណាក៏ដោយគណបក្សប្រជាជនកម្ពុជាបានទាត់ចោលជាថ្មី ម្តងទៀតក្នុងកិច្ចប្រជុំកំពូលកាលពីព្រឹកថ្ងៃចន្ទ័នេះនូវសំណើរ របស់គណបក្សសង្គ្រោះជាតិ ឲ្យបង្កើតគណកម្មការដោះស្រាយភាពមិនប្រក្រតីនោះ៕