វ៉ាស៊ីនតោន —
ស្របពេលដែលប្រព័ន្ធអ៊ីនធឺណិតគម្រប់ខួប២៥ឆ្នាំរបស់ខ្លួន អ្នកឯកទេសមួយក្រុមកំពុងតែព្យាយាមទស្សន៍ទាយថាតើបច្ចេកវិទ្យានឹងមានឥទ្ធិពលលើជីវិតរបស់យើងក្នុងរយៈពេល១០ឆ្នាំទៀតយ៉ាងដូចម្ដេច។
របាយការណ៍ដែលរៀបរៀងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew និងមជ្ឈមណ្ឌលទស្សន៍ទាយពីប្រព័ន្ធអ៊ីនធឺណិត (Imagining the Internet Center) របស់សាកលវិទ្យាល័យ Elon បានចងក្រងការទស្សន៍ទាយរបស់អ្នកជំនាញប្រហែល១.៥០០នាក់។
លោកស្រី Janna Anderson សាស្ត្រាចារ្យសាកលវិទ្យាល័យ Elon និងជាអ្នកនិពន្ធឈានមុខម្នាក់ក្នុងរបាយការណ៍នេះ។
លោកស្រីថ្លែងថា៖ «យើងមានការភ្ជាក់ផ្អើលនិងចាប់អារម្មណ៍ចំពោះកម្រិតនៃការឯកភាពគ្នាយ៉ាងខ្លាំងរវាងអ្នកជំនាញអំពើថាតើអ្វីដែលនឹងប្រែប្រួល ហើយយើងក៏មានការចាប់អារម្មណ៍ខ្លាំងដូចគ្នាដែរចំពោះកម្រិតនៃការមិនឯកភាពរបស់ពួកគ នៅពេលត្រូវសួរថា តើការផ្លាស់ប្ដូរទាំងនោះនឹងប៉ះពាល់ហើយមានឥទ្ធិពលលើអ្នកប្រើប្រាស់ក្នុងផ្លូវល្អនិងក្នុងផ្លូវមិនល្អយ៉ាងណានោះ»។
ការទស្សន៍ទាយដែលលើកឡើងដូចគ្នាៗដោយអ្នកជំនាញគឺគំនិតដែលថាប្រព័ន្ធអ៊ីនធឺណិតអាចនឹងមានវត្តមានកាន់តែតិចជាងមុនក្នុងជីវិតប្រចាំថ្ងៃ ដោយក្លាយជាការវត្ថុសាមញ្ញដូចជា«អគ្គិសនី»ទៅវិញ។
របាយការណ៍នេះនិយាយថា ការផ្លាស់ប្ដូរនេះអាច«នាំឱ្យមនុស្សនិងគ្រឿងយន្តកាន់តែមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធ ដែលផ្លាស់ប្ដូរអ្វីៗទាំងអស់ចាប់ពីទំនាក់ទំនងបុគ្គលរហូតដល់ការសម្រេចរបស់រដ្ឋាភិបាលនានាជុំវិញពិភពលោក»។
បើតាមក្រុមអ្នកជំនាញនានា ការទស្សន៍ទាយជាច្រើនមើលឃើញពីសញ្ញាណនៃការអភិវឌ្ឍដោយវិជ្ជមាន ប៉ុន្តែក៏នៅមានការបារម្ភខ្លះៗដែរ។
មជ្ឈមណ្ឌល Pew និងសាកលវិទ្យាល័យ Elon បានធ្វើការស្ទង់មតិស្រដៀងគ្នានេះតាំងពីឆ្នាំ២០០៤មកម៉្លេះ ហើយលោកស្រី Anderson និយាយថា វាគួរឱ្យចាប់អារម្មណ៍នៅពេលឃើញការរំជួលចិត្តចំពោះប្រធានបទបច្ចេវិទ្យាបានថមថយក្នុងអំឡុងពេលតាំងពីពេលនោះមក។
លោកស្រីនិយាយថា កាលពីឆ្នាំ២០០៤ អ្នកឯកទេសពេលនោះភាគច្រើនបានជជែកគ្នាអំពីរបៀបដែលការរីកចម្រើននៃបច្ចេកវិទ្យានឹងមានអត្ថប្រយោជន៍ដ៏អស្ចារ្យ។
លោកស្រីបាននិយាយថា «ឥឡូវនេះ យើងឮពីការរីករាយនឹងបច្ចេកវិទ្យា ប៉ុន្តែក៏ឮច្រើនដែរពីចំណុចអវិជ្ជមាន (របស់អ៊ីនធឺណិត) ដែលមានច្រើនជាងពេលណាៗទាំងអស់។ មនុស្សម្នាកំពុងតែចាប់ផ្តើមដឹងហើយថា អ្នកណាក៏ដោយក៏អាចប្រើប្រាស់អំណាចនៃមធ្យោបាយទំនាក់ទំនងបានដែរ ទាំងក្នុងផ្លូវល្អឬអាក្រក់»។
បើនិយាយពីក្តីគុណសម្បត្តិវិញ ការកើនឡើងលទ្ធភាពប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនឹងពង្រឹងតំណភ្ជាប់ក្នុងពិភពលោក ដែលអាចជំរុញ «ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងសង្គមនានា»។ នេះបើយោងតាមរបាយការណ៍ដដែលនេះ។
របាយការណ៍នេះក៏បាននិយាយអំពីអ្វីដែលហៅថាប្រព័ន្ធអ៊ីនធឺណិតនៃវត្ថុប្រើប្រាស់ (Internet of Things) ផងដែរ។ នៅពេលដែលរាល់ឧបករណ៍ទាំងអស់ ចាប់តាំងពីម៉ាស៊ីនឆុងកាហ្វេរហូតដល់ច្រាស់ដុសធ្មេញនឹងមានទំនាក់ទំនងជាមួយអ៊ីនធឺណិត នោះទិន្នន័យទំហំធំ (big data) និងបញ្ញាសិប្បនិម្មិត (artificial intelligence) «នឹងធ្វើឱ្យមនុស្សកាន់តែដឹងពីពិភពលោកនិងអាកប្បកិរិយារបស់ពួកគេ»។
លោក David Clark អ្នកវិទ្យាសាស្ត្រស្រាវជ្រាវជាន់ខ្ពស់ម្នាក់នៅមន្ទីរពិសោធន៍វិទ្យាសាស្ត្រកុំព្យូទ័រនិងបញ្ញាសិប្បនិម្មិតនិយាយក្នុងសេចក្តីប្រកាសមួយ។
«ឧបករណ៍នានានឹងមានទម្រង់នៃទំនាក់ទំនងផ្ទាល់ខ្លួនរៀងៗខ្លួននិងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេកាន់តែច្រើនឡើង ដែលឧបករណ៍ទាំងនេះប្រើសម្រាប់ចែករំលែកនិងប្រមូលផ្តុំព័ត៌មាន និងមានដំណើរការគ្រប់គ្រងនិងការឆ្លើយតបដោយស្វ័យប្រវត្តិ។ បន្តិចម្តងៗ មនុស្សនឹងរស់នៅក្នុងពិភពលោកមួយ ដែលក្នុងនោះការសម្រេចចិត្តនានា(របស់មនុស្ស)ត្រូវធ្វើឡើងដោយបណ្ដុំនៃឧបករណ៍គ្រឿងយន្តសកម្មដែលសហការគ្នា។ ប្រព័ន្ធអ៊ីនធឺណិត (ក៏ដូចជាការទំនាក់ទំនងដែលសម្របសម្រួលដោយម៉ាស៊ីនកុំព្យូទ័រជាទូទៅ) នឹងមានការប្រើប្រាស់កាន់តែទូលំទូលាយ ប៉ុន្តែកាន់តែបាត់មុខបាត់មាត់ពីការរស់នៅប្រចាំថ្ងៃ។ ក្នុងកម្រិតមួយ ឧបករណ៍ទាំងនោះនឹងជ្រាបចូលទៅនៅពីក្រោយខ្នងគ្រប់សកម្មភាពដែលយើងធ្វើ»។
អ្នកជំនាញក៏មើលឃើញពីកំណើននៃការប្រើប្រាស់ឧបករណ៍ប្រឌិតការណ៍ពិតនិងអាចពាក់តាមខ្លួនបាន។ ឧបករណ៍ទាំងនេះអាចត្រួតពិនិត្យរាល់ផ្នែកនៃជីវិតប្រចាំថ្ងៃរបស់អ្នក និងអាចផ្ដល់មតិដល់អ្នកប្រើប្រាស់វិញ ឧទាហរណ៍ដើម្បីធ្វើឱ្យសុខភាពផ្ទាល់ខ្លួនពួកគេកាន់តែប្រសើរឡើង។
មជ្ឈមណ្ឌល Pew និង សាកលវិទ្យាល័យ Elon នឹងត្រូវបោះពុម្ពអត្ថបទមួយទៀតអំពីឧបករណ៍ដែលអាចពាក់តាមខ្លួនបានក្នុងពេលឆាប់ៗនេះ។
អ្នកជំនាញក៏បានមើលឃើញនិន្នាការចុងក្រោយនិងដែលមានលក្ខណៈល្អផងមិនល្អផង គឺសក្ដានុពលនៃការរើបម្រាស់ប្រហាក់ប្រហែលនឹងបដិវត្តន៍អារ៉ាប់ (Arab Spring) កាន់តែច្រើនឡើង ដែលខ្លះប្រកបដោយសន្តិភាព ហើយខ្លះទៀតដោយអំពើហិង្សា។
ចំណែកផ្នែកអវិជ្ជមានវិញ អ្នកជំនាញបានព្រមានថា ការកើនឡើងនៃគម្លាតរវាងអ្នកមាននិងអ្នកក្រអាចនាំឱ្យមានអំពើហិង្សា។
ក្នុងរយៈពេល១០ឆ្នាំទៀត អ្នកជំនាញនិយាយថា ប្រព័ន្ធអ៊ីនធឺណិតនឹងនៅតែត្រូវញាំញីដោយ«អ្នកដែលត្រូវបានគេរំលោភបំពាន និងអ្នកដែលរំលោភបំពានគេ» ដែលជាប់ទាក់ទងនឹងរឿងអាសអាភាស ឧក្រិដ្ឋកម្ម និងការគំរាមកំហែង ប៉ុន្តែមនុស្សទាំងនោះនឹង«វិវឌ្ឍទៅទ្រង់ទ្រាយធំ»ជាមួយ«សមត្ថភាពថ្មីក្នុងការធ្វើឱ្យជីវិតអ្នកដទៃកាន់តែលំបាក។»
របាយការណ៍នេះក៏បានព្រមានដែរថាសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតអាចប្រឈមមុខនឹងការបៀតបៀនពីរដ្ឋាភិបាលនិងសាជីវកម្ម«ដោយពួកគេយកលេសសំខាន់អំពើរឿងសន្តិសុខនិងបទដ្ឋានវប្បធម៌។»
លោក Marc Rotenberg ប្រធាននៃមជ្ឈមណ្ឌលព័ត៌មានសម្ងាត់ឯកជនអេឡិចត្រូនិក (Electronic Privacy Information Center) បាននិយាយថា «ខ្ញុំសង្ឃឹមថា នឹងមានការបើកទូលាយជាងនេះ មានការចូលរួមតាមបែបប្រជាធិបតេយ្យជាងនេះ មានការគ្រប់គ្រងមជ្ឈការតិចជាងនេះ។ ប៉ុន្តែគ្មានអ្វីអាចធានាពីលទ្ធផលនេះបានមុននោះទេ។ កម្លាំងផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងនយោបាយនៅសហរដ្ឋអាមេរិកកំពុងតែទាញក្នុងទិសដៅផ្ទុយពីនេះ។ ដូច្នេះយើងត្រូវប្រឈមនឹងឧបសគ្គចម្បងមួយគឺថា តើអ៊ីនធឺណិតនៅឆ្នាំ២០២៥នឹងក្លាយជាបណ្ដាញទំនាក់ទំនងនៃសេរីភាពនិងឱកាស ឬទៅជាហេដ្ឋារចនាសម្ពន្ធនៃអំណាចគ្រប់គ្រងសង្គម?»
ជាចុងក្រោយ របាយការណ៍នេះបាននិយាយថា ភាពឯកជននឹងបន្តបាត់បង់បន្តិចម្តងៗ ហើយវា«នឹងក្លាយជាអ្វីដែលមានតែអ្នកមានប៉ុណ្ណោះដែលនឹងលទ្ធភាពទទួលបាន។»
លោក Anderson បាននិយាយថា «ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ គឺអ្នកដែលមានអំណាចនិងការគ្រប់គ្រងប៉ុណ្ណោះដែលអាចការពារភាពឯកជនរបស់ពួកគេបាន។ អ្នកមានស្តុកស្តម្ភនឹងមានលទ្ធភាពស្វែងរកមធ្យោបាយដើម្បីរក្សាទិន្នន័យឯកជនរបស់ពួកគេឲ្យនៅ សម្ងាត់។»
ប៉ុន្តែជាការណ៍ពិត ការទស្សន៍ទាយនានាអំពីអនាគត ញាំញីទៅដោយគ្រោះថ្នាក់ ប៉ុន្តែលោក Anderson បានធ្វើការស្រាវជ្រាវអំពីការទស្សន៍ទាយជាច្រើនពាន់ដែលធ្វើឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយលោកនិយាយថាការទស្សន៍ទាយពីមុននោះជាច្រើនគឺបានក្លាយជា «ត្រឹមត្រូវដូចដឹងមុនមិនគួរឱ្យជឿ»៕
ប្រែសម្រួលដោយ ឃួន ធារ៉ា