វ៉ាស៊ីនតោន៖ ក្រោយពេលអង្គការ Freedom House បានវាយតម្លៃថា ប្រទេសកម្ពុជាគ្មានសេរីភាពពេញលេញ (Partly Free ) ផ្នែកប្រព័ន្ធអ៊ីនធឺណិត មន្ត្រីកម្ពុជាបាននិយាយ ថា នោះជាការវាយតម្លៃដោយយល់ច្រឡំ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីសេរីភាពអ៊ីនធឺណិតក្នុងពិភពលោកឆ្នាំ២០១៣ ដែលចេញផ្សាយឲ្យដឹងនៅដើមខែនេះ អង្គការFreedom House បានដាក់ចំណាត់ថ្នាក់កម្ពុជាក្នុងលំដាប់លេខរៀងទី៤៧ ឬមិនមានសេរីភាពពេញលេញ ឬ Partly Free ដោយសារអង្គការនេះយោងថា កាលពីឆ្នាំ២០១២ អាជ្ញាធរកម្ពុជាបានបិទប្លុករិះគន់រដ្ឋាភិបាលចំនួន៣ដែលមានប្រភពដើមនៅបរទេស ហើយគំរាមបិទអ្នកបើកអាជីវកម្មជាតូបផ្តល់សេវាកម្មអ៊ីនធឺណិតនៅក្នុងទីក្រុងភ្នំពេញ ក្រោមលេសថា ប៉ះពាល់ដល់សីលធម៌។ របាយការណ៍ដដែលបន្តថា អាជ្ញាធរក្រសួងមហាផ្ទៃបានបង្គាប់ឲ្យអ្នកបើកអាជីវកម្ម ជាតូបផ្តល់សេរវាអ៊ីនធឺណិតដាក់ម៉ាស៊ីនថតដើម្បីថតរូបអ្នកប្រើប្រាស់ផងដែរ។
ក៏ប៉ុន្តែលោកឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានអះអាងថា ប្រជាជនខ្មែរ និស្សិត មនុស្សគ្រប់ស្រទាប់វណ្ណៈ អាចប្រើប្រាស់អ៊ីនធឺណិតបានដោយសេរី និងគ្មានការរិតត្បិត។
«ពួកគេឈានចូលមើលអ៊ីនធឺណិតគ្រប់ពេលទាំងអស់ ទាំងនៅតាមហាង Internetcafe ស្ថាប័នសារធារណៈ ក្រុមហ៊ុនឯកជន ហើយនឹងតាមផ្ទះទៀតផង។ អញ្ចឹងសេរីភាពសារព័ត៌មាននិងការចូលប្រើប្រាស់ប្រព័ន្ធគឺវាពេញលេញ បរិបូរណ៍នៅប្រទេសកម្ពុជា»។
ឆ្លើយតបនឹងរបាយការណ៍របស់អង្គការ Freedom House ដែលបាននិយាយថា រដ្ឋាភិបាលក្នុងពិភពលោកបានពង្រឹងសមត្ថភាពឈ្លបយកការណ៍តាមប្រព័ន្ធអ៊ីនធឺណិត បង្កើតច្បាប់រិតត្បិតអត្ថបទលើប្រព័ន្ធអ៊ីនធឺណិត និងបង្កើនការចាប់ ខ្លួនអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនដែលធ្វើឲ្យសេរីភាពនៃប្រព័ន្ធអ៊ីនធឺណិតធ្លាក់ចុះខ្លាំងនោះ លោកឯក ថាបានអះអាងថា មកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាមិនមានគម្រោងបិទ ឬរិតត្បិត ឬមិនមានកង្វល់ចំពោះការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតទេ។ ពលរដ្ឋនៅប្រើប្រាស់ជាធម្មតា។
ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់ប្រទេសកម្ពុជាដែលគេបាន់ប្រមាណថា មានអ្នកប្រើប្រាស់ប្រមាណពី៧សែនទៅ២លាន៨សែននាក់នោះគឺមានចំណាត់ ថ្នាក់ផ្នែកសេរីភាពខ្ពស់ជាងប្រទេសចិន វៀតណាម ភូមា និងប៉ាគីស្ថានជាដើម ដែលត្រូវអង្គការ Freedom House រកឃើញថា ជាប្រទេសគ្មានសេរីភាព។ អង្គការនេះបានបង្ហាញថា ចំណាត់ថ្នាក់កម្ពុជាមិនមានសេរីភាពពេញលេញ នេះគឺរួមទាំងក្តីបារម្ភចំពោះការរិតត្បិតទៅលើអត្ថបទនិងការមិនអនុញ្ញាតឲ្យមានការបញ្ចេញមតិដោយសេរីនៅតាមប្រព័ន្ធអ៊ីនធឺណិត ការធ្វើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត និងការប្រើប្រាស់ច្បាប់បរិហាកេរ្តិ៍ ព្រហ្មទណ្ម ផ្សាយព័ត៌មានមិនពិតដើម្បីដាក់ទោសដល់ជនដែលរដ្ឋាភិបាលបានចោទប្រកាន់នោះ។
លោកស្រីម៉ាឌឺលីន អឺព (Madeline Earp) អ្នកវិភាគនៃអង្គការ Freedom House បានអះអាងថា កម្ពុជាស្ថិតក្នុងដំណាក់កាលអន្តរកាលបច្ចុប្បននេះ។ តែកម្ពុជា អាចធ្វើឲ្យប្រសើរឡើងបានផ្នែកសេរីភាពប្រព័ន្ធអ៊ីនធឺណិតនេះ។
«ប្រទេសកម្ពុជាពិតជាអាចបង្កើតសេរីភាពនៃការប្រើប្រាស់អ៊ីនធឺណិតបាន។ មានសញ្ញារំខានខ្លះៗ ដែលជាការដាក់កម្រិតលើការរិះគន់តាមប្រព័ន្ធអ៊ីនធឺណិតជាពិសេសប្លក (Blog) ដែលមានប្រភពដើមនៅបរទេស»។
លោកនី ចរិយា ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក បាន អះអាងថា ជាច្រើនឆ្នាំមកនេះ នៅកម្ពុជាចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមនិងប្រព័ន្ធអ៊ីនធឺណិតឈានឡើងពីការប្រើប្រាស់សម្រាប់ទទួលបានព័ត៌មានធម្មតានិងការស្រាវជ្រាវទៅជាការប្រើប្រាស់ក្នុងបំណងរឿងនយោបាយ។ ទោះជាដូច្នេះក្តី រដ្ឋាភិបាលមិនអាចបិទបានដែរ ដោយសាររដ្ឋាភិបាលធ្លាប់អនុញ្ញាតឲ្យមានការប្រើប្រាស់រួចមកហើយនោះ។
«អញ្ចឹងទេ បើសិនជានៅក្នុងផ្នែកអ៊ីនធឺណិតនេះមានការកំណត់តឹងរឹងថែមទៀត នោះកម្ពុជានឹងរិតតែធ្លាក់លេខក្នុងវិស័យសេរីភាពនៃការបញ្ចេញមតិថែមទៀត»។
បណ្តាញសង្គម Facebook បានឈានមុខគេក្នុងស្រទាប់ពលរដ្ឋនៅតាមទីក្រុង ជាពិសេស មុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០១៣ក្នុងប្រទេសកម្ពុជា ដែលអង្គការ Freedom House បានចាត់ទុកថា ជាប្រទេសគ្មានសេរីភាពផ្នែកការបញ្ចេញមតិសម្រាប់ឆ្នាំ២០១៣នេះ៕