មេដឹកនាំ​សហភាព​អឺរ៉ុប​ព្រមាន​មិន​អត់​ឱន​ការ​ឈ្លានពាន​​នានា​មិន​ថា​​តែ​ក្នុង​អ៊ុយក្រែន​និង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ទេ

ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. (ឆ្វេង) និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ស្រី Ursula von der Leyen ក្នុង​អំឡុង​​ជំនួប​មួយ​នៅ​វិមាន​ប្រធានាធិបតី​ Malacanang ក្នុង​រដ្ឋធានី​ម៉ានីល កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ស្រី Ursula von der Leyenបាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ អឺរ៉ុប​នឹង​មិន​អត់ឱន​ការឈ្លានពាន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឬ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិកទេ។ ការ​ថ្លែង​ដូច​នេះ​នៅពេល​ដែល​លោក​ស្រី​បាន​បញ្ជាក់​ឡើង​វិញ​ពីការទទួល​ស្គាល់​របស់​សហភាព​អឺរ៉ុប​ដល់​ការសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឆ្នាំ២០១៦ដែល​ចាត់ទុក​ជាមោឃៈ ភាព​ដល់​ការទាមទារ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​នោះ។

លោក​ស្រី Von der Leyenបាន​ថ្លែង​នៅឯ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. បន្ទាប់ពី​ធ្វើការ​ចរចា​នៅ​ក្នុង​រដ្ឋធានី​ម៉ានីល​ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​និង​សន្តិសុខ។ មេដឹកនាំ​ទាំង២​បាន​ប្រកាស​ថា​ប្លុក​ដែល​មាន​ប្រទេស​២៧​នឹង​បន្ត​ចរចា​ជាមួយ​ហ្វីលីពីន​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​បាន​ជាប់គាំង​នៅ​ឆ្នាំ២០១៧ ​នៅ​ក្រោម​ការដឹកនាំ​របស់​លោក Rodrigo Duterte។

លោក​ស្រី​បាន​បញ្ជាក់​ពី​តម្រូវការ​នៃ​កិច្ចសហប្រតិបត្តិការ​សន្តិសុខ ដោយ​សំដៅ​ដល់​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​លោក​ស្រី​បាន​និយាយ​ថា​ បាន​បង្ហាញ​ថា​ តើ​មេដឹកនាំ​ផ្តាច់ការ​«មាន​ចេតនា​ធ្វើការ​គំរាម​កំហែង​របស់​ពួកគេ​យ៉ាង​ដូច​ម្តេច»។

វោហាសាស្ត្រ​របស់​លោក​ស្រី​បាន​បន្ទរ​តាម​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ដែល​បាន​បង្កើន​ការ​ភ្ញាក់ផ្អើល​ដល់​សកម្មភាព​គឃ្លើន​កាន់តែ​កើន​ឡើង​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា ​សហភាព​អឺរ៉ុប​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ឱ្យ​ប្រសើ​ឡើង​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ហ្វីលីពីន​ដើម្បី​បង្កើន​សន្តិសុខ​នាវាចរណ៍​ក្នុង​តំបន់​ដោយ​ការចែក​រំលែក​ព័ត៌មាន ធ្វើការ​វាយ​តម្លៃ​ការគំរាម​កំហែង​និង​បង្កើន​ឆ្មាំ​ការពារ​ដែន​សមុទ្រ​ហ្វីលីពីន។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Von der Leyenទៅកាន់​ប្រទេស​ហ្វីលីពីន​ជា​សញ្ញា ​នៃ​ភាព​ប្រសើរ​ឡើង​នូវ​ចំណង​ទាក់ទង​បន្ទាប់ពី​មាន​ភាព​រកាំរកូស​មួយ​រយៈពេល​រវាង​សហភាព​អឺរ៉ុប​និង​អតីត​ប្រធានាធិបតី​ហ្វីលីពីន​លោកDuterte អំពី​សិទ្ធិ​មនុស្ស។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់​បែប​នេះ​លើក​ដំបូង​នៅ​ក្នុង​រយៈពេល​៦​ទសវត្សរ៍​ទៅ​កាន់​ហ្វីលីពីន៕