នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រកាសលាលែងពីតំណែងនៅពេលប្រឈមនឹងការប្រឆាំងកើនឡើងចំពោះការដឹកនាំរបស់លោកនិងបន្ទាប់ពីការ ចាកចេញពីតំណែងភ្លាមៗរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដាជាសញ្ញាបង្ហាញអំពីភាពចលាចលកើនឡើងក្នុងរង្វង់ជួររដ្ឋាភិបាលរបស់លោក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Trudeau បាននិយាយកាលពីថ្ងៃចន្ទថា«ទំនាស់ផ្ទៃក្នុង»មានន័យថា លោក«មិនអាចជាជម្រើសដ៏ល្អបំផុត»សម្រាប់ការបោះឆ្នោតបន្ទាប់នោះទេ។ លោក Trudeau គ្រោងនៅកាន់អំណាចជានាយករដ្ឋមន្ត្រីរហូតទាល់តែដល់ពេលដែលមេដឹកនាំថ្មីនៃគណបក្សសេរីភាព (Liberal Party) ត្រូវបានជ្រើសរើស។
មន្ត្រីម្នាក់ដែលដឹងអំពីរឿងនេះបាននិយាយថារដ្ឋសភាដែលគ្រោងនឹងបន្តសម័យប្រជុំឡើងវិញនៅថ្ងៃទី ២៧ ខែមករាខាងមុខនឹងផ្អាករហូតដល់ថ្ងៃទី ២៤ ខែមីនា។ ពេល វេលានេះនឹងអនុញ្ញាតឲ្យមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សសេរីភាព៕
ទីក្រុងតូរ៉ង់តូ —