ភ្នំពេញ៖ កិច្ចប្រជុំឈានដល់ថ្ងៃទីពីររវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា ដោយភាគីនយោបាយទាំងពីរ បានបង្ហាញនូវសុទិដ្ឋិនិយមថា គណបក្សទាំងពីរនឹងអាចឈានទៅរកចំណុចត្រូវរ៉ូវគ្នានាពេលអនាគតឆាប់ៗនេះ ដើម្បីទំលុះទំលាយវិបត្តិក្រោយការបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអ្នកនាំពាក្យនៃគណបក្សទាំងពីរក្រោយពីកិច្ចប្រជុំ។
គណបក្សប្រឆាំងនិងគណបក្សគ្រប់គ្រងអំណាច បានបើកកិច្ចប្រជុំនៅឯមន្ទីររដ្ឋសភាជាតិរយៈពេលពីរថ្ងៃមកហើយ ដើម្បីអ្វីមួយដែលគណបក្សទាំងពីរបានអត្ថាធិប្បាយថា ដើម្បីដោះស្រាយបញ្ហាជាតិ។
កិច្ចប្រជុំថ្ងៃអង្គារនេះបានធ្វើឡើងដោយបិទទ្វារដដែល។ ក្រុមអ្នកកាសែតត្រូវបានអនុញ្ញាតឱ្យចូលថតយករូបភាពនៃមេដឹកនាំកំពូលៗរបស់គណបក្សទាំងពីរ រយៈពេល៥នាទី។
ក្រោយពីកិច្ចប្រជុំរយៈពេលជាងបីម៉ោងមន្ត្រីអ្នកនាំពាក្យនៃកិច្ចប្រជុំទាំងពីរ គឺលោក ប្រាក់ សុខុនខាងគណបក្សប្រជាជនកម្ពុជានិងលោក យឹម សុវណ្ណខាងគណបក្សសង្គ្រោះជាតិបាននិយាយប្រាប់ក្នុងអង្គសន្និសីទកាសែតថា គណបក្សទាំងពីរបានយល់គ្នាជាច្រើននិងអាចឈានទៅរកចំណុចបញ្ចប់វិបត្តិនយោបាយ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ភាគីទាំងពីរកំពុងប្រឹងប្រែងកាត់បន្ថយជម្លោះឱ្យកាន់តែតូចទៅៗ ហើយឥឡូវកាន់តែខិតជិតរកគ្នាហើយក៏ប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀត ដោយសារតែវាមានស្ថាប័នច្រើនក្នុងការកែទម្រង់របស់ប្រទេសជាតិ។
ថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីសន្និសីទកាសែតលោកយឹម សុវណ្ណបានបញ្ជាក់ថា៖
«ការជជែកគ្នាដើម្បីរកដំណោះស្រាយបញ្ហាជាតិសំខាន់ៗ ហើយនឹងជជែកគ្នារកគន្លឹះណាមួយដែលគណបក្សទាំងពីរ អាចទទួលយកបានក្នុងការកែទម្រង់ស្ថាប័នជាតិ»។
កិច្ចប្រជុំថ្ងៃទីពីរនេះ មិនមានចេញសេចក្តីថ្លែងការណ៍រួមគ្នាដូចកាលពីថ្ងៃច័ន្ទទេ ហើយកិច្ចប្រជុំថ្នាក់កំពូលនៃមេដឹកនាំទាំងពីរ មិនទាន់កំណត់ជួបគ្នាសារជាថ្មីនៅពេលណាទេ។
លោកប្រាក់ សុខុន រដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្ត្រីខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា បើទោះបីជាគណបក្សទាំងពីរមិនទាន់បានឯកភាពគ្នា១០០%ក៏ដោយក៏គណបក្សទាំងពីរបានត្រូវគ្នាលើចំណុចមួយចំនួន។ លោកមិនបានបញ្ជាក់ថា ចំណុចមួយចំនួននោះមានអ្វីខ្លះទេ ដោយលោកគ្រាន់តែ បានបញ្ជាក់ថា គណបក្សទាំងពីរសុំដកឃ្លាសិនដើម្បីសុំទៅពិភាក្សាគ្នាផ្ទៃក្នុងហើយនឹងវិលត្រឡប់មកជួបគ្នាវិញនៅពេលណាមានការឯកភាពស្រុះស្រួលគ្នា ឬ ក៏រកឃើញរូបមន្តណាមួយក្នុងការកាត់បន្ថយគម្លាតទាំងឡាយទាក់ទឹនបញ្ហាដែលនៅសេសសល់។
ការមិនចុះសម្រុងគ្នារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនៅត្រង់ចំណុចដែលគណបក្សសង្គ្រោះជាតិបានស្នើឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការចម្រុះ ដើម្បីស្វែងរកយុត្តិធម៌ក្រោយពេលបោះឆ្នោតដោយមានការចូលរួមពីអង្គការសហប្រជាជាតិនិងអង្គការសង្គមស៊ីវិលតែសំណើនេះ ត្រូវបានគណបក្សប្រជាជនបដិសេធ។
កិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរបើទោះបីក្នុងរយៈពេលពីរថ្ងៃនេះ មិនបានលទ្ធផលក៏ដោយក៏គណបក្សទាំងពីរបានព្រមព្រៀងគ្នាមិនឱ្យមានអំពើហិង្សាគ្រប់រូបភាពតាមព្រះតម្រិះរបស់ព្រះមហាក្សត្រនិងកែទម្រង់គ.ជ.ប។
លោក យឹម សុវណ្ណមានប្រសាសន៍ថា កំណែទម្រង់គ.ជ.ប គឺកែទម្រង់ប្រព័ន្ធបោះឆ្នោតតែម្តង។ លោកនិយាយថា៖
«អញ្ចឹងវាមានតាំងពីសមាភាពគជប វាមានតាំងពីច្បាប់មួយចំនួន វាមានតាំងពីបញ្ជីឈ្មោះបោះឆ្នោតថ្មីនិងបញ្ចូលបច្ចេកវិទ្យាទំនើបដែលធ្វើយ៉ាងណាកុំឱ្យការបោះឆ្នោតហ្នឹងមានបញ្ហាដូចកន្លងមកទៀត»។
នៅសល់តែមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ ការបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៥ក្រោយពីការបោះឆ្នោតក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ នឹងចាប់ផ្តើម។
គណបក្សសង្គ្រោះជាតិនៅបញ្ជាក់ជំហរថា មិនចូលរួមប្រជុំជាលើកដំបូងតាមការកោះអញ្ជើញពីព្រះមហាក្សត្រទេ ដរាបណាការទាមទាររកយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោតមិនទាន់បានដោះស្រាយ៕

Your browser doesn’t support HTML5