ភ្នំពេញ —
តុលាកាកំពូលនៅថ្ងៃសុក្រនេះបានសម្រេចដោះលែងអ្នកស្រីយ៉ោម បុប្ផា ឱ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នក្រោយពីអ្នកស្រីបានជាប់ឃុំឃាំងក្នុងពន្ធនាគារអស់រយៈពេលជាង១៤ខែក្នុងសំណុំរឿងបង្ករបួសស្នាមទៅលើអ្នករត់ម៉ូតូឌុបចំនួនពីរនាក់កាលពីឆ្នាំ២០១២។
ក្រោយពីបានបើកសវនាការប្រមាណជិត៣ម៉ោងលោក ឃឹម ប៉ុន ប្រធានចៅក្រមជំនុំជម្រះនៃតុលាការកំពូលបានសម្រេចដោះលែងអ្នកស្រីយ៉ោម បុប្ផា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នក៏ប៉ុន្តែលោកចៅក្រមបានបង្វិលសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ដើម្បីពិនិត្យសំណុំរឿងនេះឡើងវិញ។
ការសម្រេចនេះបានបង្កឱ្យមានការរិះគន់ពីមន្ត្រីអង្គការសង្គមស៊ីវិលថាអ្នកស្រីយ៉ោម បុប្ផាមិនទាន់បានទទួលសិទ្ធិសេរីភាពពេញលេញទេ ដោយរង់ចាំលទ្ធផលពីសាលាឧទ្ធរណ៍បន្តទៀត។
អ្នកស្រីយ៉ោម បុប្ផា សកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់អាយុ៣០ឆ្នាំបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតក្រោយពីបានស្តាប់ការប្រកាសសាលក្រមថាអ្នកស្រីមិនពេញចិត្តនឹងការសម្រេចនេះទេ។
អ្នកស្រីនិយាយថា អ្នកស្រីនៅតែមិនទាន់ទទួលបានយុត្តិធម៌ទេដោយសារតែអ្នកស្រីមិនបានប្រព្រឹត្ត។
អ្នកស្រីនិយាយថា៖ «ទោះបីជាមានការដោះលែងខ្ញុំមែនតែខ្ញុំនៅតែមិនពេញចិត្តនិងសាលដីកានេះពីព្រោះខ្ញុំមិនបានប្រព្រឹត្តទេ។ ខ្ញុំនៅតែអះអាងថាខ្ញុំមិនបានប្រព្រឹត្ត។ ហេតុអ្វីបានជាត្រូវដោះលែងបណ្តោះអាសន្ន? អញ្ចឹងខ្ញុំខ្លាចដូចរឿងប៊ន សំណាងនិងសុខ សំអឿន អញ្ចឹងដោះលែងហើយអាចចាប់មកវិញទៀត»។
អ្នកស្រីយ៉ោម បុប្ផា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំជាមួយនិងស្វាមីរបស់អ្នកស្រីពីបទបង្កហិង្សាដោយចេតនាទៅលើអ្នករត់ម៉ូតូឌុបចំនួនពីរនាក់និងបង្គាប់ឱ្យសងសំណងជាប្រាក់ប្រមាណ៦០លានរៀល។
លោក លួស សាខនស្វាមីអ្នកស្រីយ៉ោម បុប្ផាត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំដូចគ្នាផងដែរតែទោសទាំងប៉ុន្មានត្រូវព្យួរ។
សាលាឧទ្ធរណ៍កាលពីពាក់កណ្តាលខែមិថុនាបានប្តូរបទចោទអ្នកស្រីយ៉ោម បុប្ផាពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនាមកបទផ្តើមគំនិតឱ្យប្រព្រឹត្តអំពើហិង្សាវិញនិងបានកែប្រែទោសជាប់ពន្ធនាគារពីបីឆ្នាំមកនៅត្រឹម២ឆ្នាំវិញ។
នៅខាងក្រៅបរិវេណតុលាការកំពូលក្រុមអ្នករងគ្រោះដោយសារការចាប់យករំលោភដីធ្លីពីតំបន់បឹងកក់ បូរីកីឡា និងសហគមន៍ថ្មគោលជាច្រើនរាប់រយនាក់ ព្រមទាំងព្រះសង្ឃខ្មែរកម្ពុជាក្រោមជាច្រើនអង្គបាននិមន្តមកតវ៉ាឱ្យដោះលែងអ្នកស្រីយ៉ោម បុប្ផា។
ក្រុមអ្នកតវ៉ាបានកាន់ផ្កាឈូក បានលាបមុខម្ខាងពណ៌សនិងមួយចំហៀងទៀតលាប ពណ៌ខ្មៅ ព្រមទាំងមានបូរណ៌ចងនៅលើក្បាលទាមទារឱ្យដោះលែងអ្នកស្រីយ៉ោម បុប្ផា។
ក្រុមអ្នកតវ៉ាបានស្រែកអបអរសារទរនៅពេលដែលសកម្មជនដីធ្លីរបស់ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ត។
«ជយោ! យុត្តិធម៌...!»
អ្នកស្រីទេព វន្នី ជ័យលាភីស្រ្តីជាអ្នកក្លាហាននិងជាតំណាងអ្នកភូមិបឹងកក់និងបានលាបមុខមួយចំហៀងពណ៌សនិងមួយចំហៀងទៀតពណ៌ខ្មៅបានបញ្ជាក់ប្រាប់អ្នកសារព័តមានថាអ្នកស្រីគ្មានទំនុកចិត្តទេនៅពេលដែលតុលាការកំពូលបានបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍។
អ្នកស្រីនៅតែបារម្ភថាអ្នកស្រីយ៉ោម បុប្ផានឹងមិនត្រូវដោះលែងទេនៅពេលជំនុំជម្រះសារជាថ្មីនៅសាលាឧទ្ធរណ៍។
អ្នកស្រីនិយាយថា៖«អ្វីដែលខ្ញុំចង់បានពេលនេះខ្ញុំចង់ឱ្យកាត់ជំនុំជម្រះក្តីអ្នកស្រីយ៉ោម បុប្ផាថ្ងៃនេះឱ្យចប់តែម្តងដោយមិនបាច់ឱ្យមានកាត់បន្តនៅតុលាការឧទ្ធរណ៍ឬមួយក៏នៅក្រៅឃុំ។ សូមឱ្យគាត់មានសេរីភាព១០០%និងទទួលបានយុត្តិធម៌ពិតប្រាកដ»។
មានជនរងគ្រោះពីរនាក់គឺវ៉ាត់ ថៃសេងនិង ង៉ែត ចិត្តបានរងរបួសក្នុងអំពើហិង្សាមួយកាលពីទី៧ខែសីហាឆ្នាំ២០១២នៅតំបន់បឹងកក់។
ង៉ែត ចិត្តអាយុ៣១ឆ្នាំជនរងគ្រោះមួយរូបក្នុងចំណោមជនរងគ្រោះទាំងពីររូបបានបញ្ជាក់ថា លោកមិនជំទាស់និងសេចក្តីសម្រេចរបស់តុលាការកំពូលទេតែលោកនៅតែទាមទារឱ្យមានសំណងជំងឺចិត្តខ្លះដើម្បីទៅព្យាបាលមុខរបួស។
លោកនិយាយថា៖ «ចង់ទាមទារសំណងបន្តិចបន្តួចសម្រាប់មើលខ្លួន ចិញ្ចឹមជីវិត។ ខ្ញុំស្រេចតែខាងតុលាការគាត់សម្រេចចិត្ត»។
លោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានបញ្ជាក់ថានេះជាលទ្ធផលមួយដែលយើងអាចទទួលយកបានបើទោះបីជាមិនបានយុត្តិធម៌ដាច់ខាតក៏ដោយ។
លោកនិយាយថា៖ «លទ្ធផលនេះវាជាលទ្ធផលល្អបំផុតសម្រាប់កូនរបស់បុប្ផា សម្រាប់បុប្ផាខ្លួនឯង សម្រាប់គ្រួសារគេ សម្រាប់សហគមន៍គាត់ហើយនឹងពួកយើងដែលចូលរួមឈឺឆ្អាលទៅលើអំពើអយុត្តិធម៌ដែលកើតមានចំពោះគាត់»។
អ្នកស្រីយ៉ោម បុប្ផានៅរសៀលថ្ងៃសុក្រដដែលនេះត្រូវបានអនុរក្សពន្ធនាគារ PJ ដោះលែងចេញពីពន្ធនាគារយើងក្រោមការស្វាគមន៍ពីក្រុមគ្រួសារនិងសហគមន៍រងគ្រោះដីធ្លីជាច្រើនរយនាក់៕