ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​សង្ឃឹម​លើ​តុលាការ​កំពូល​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ស្រី​យ៉ោម បុប្ផា


yorm bopha 1
yorm bopha 1
តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​បណ្តឹង​សារទុក​របស់​លោក​ស្រី​ យ៉ោម បុប្ផា​ សកម្មជន​សិទ្ធិ​លំនៅដ្ឋាន​នៅ​ថ្ងៃ​សុក្រ​នេះ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​ដែល​បាន​ធ្វើ​ឱ្យ​កិត្តិយស​ប្រទេស​កម្ពុជាបាក់​មុខ​នៅ​លើ​ឆាក​អន្តរជាតិ​ដោយ​សារ​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹង​កក់​ហើយ​នាំ​ឱ្យ​ពលរដ្ឋ​រស់​នៅ​ទីនោះ​ចេញមុខ​មក​តវ៉ា​មិន​ឈប់​ឈរ​ហើយ​ត្រូវ​អាជ្ញា​ធរ​បង្រ្កាប​និង​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។​

លោកស្រី​ទេព​ វន្នី ​ជ័យ​លាភី​រង្វាន់​ភាព​ជាអ្នក​ដឹកនាំ ​របស់​អង្គការ​ Vital Voice បាន​សម្តែងអំពី​ក្តី សង្ឃឹម​ចុងក្រោយ​ខាងផ្លូវ​តុលាការ​ដើម្បី​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ជន​រងគ្រោះ។

«សម្រាប់​សហគមន៍​បឹង​កក់​គឺ​ពួកយើង​នៅ​តែ​មាន​សង្ឃឹម​ព្រោះ​អ្វី​ដែល​យើង​សង្ឃឹម​នោះ​គឺ​ដោយសារ​អ្នកស្រី​យ៉ោម បុប្ផា​គាត់​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ​ដូច​ការ​ចោទរបស់​តុលាការ​ដំបូង​និង​តុលាការ​ឧទ្ធរណ៍​នោះ​ទេ។ អញ្ចឹង​ខ្ញុំ​សង្ឃឹម​ជឿ​ជាក់​ថា​តុលាការ​គាត់​នឹង​កាត់​ក្តី​ដោយ​សុក្រិត​ហើយ​គោរព​នូវ​វិជ្ជាជីវៈ​ក្នុង​នាម​ជា​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ដែល​មិន​លម្អៀង​និង​មិន​រើសអើង»។​

លោកស្រី​ យ៉ោម បុប្ផា​ អាយុ៣០​ឆ្នាំ​ដែល​មាន​កូន​ម្នាក់ ​បាន​ត្រូវ​ជាប់​ពន្ធនាគារ​ចាប់តាំង​ពី​ការ​ចាប់ខ្លួន​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ២០១២​ ពី​បទចោទ​ប្រកាន់​ថា​បានវាយ​តប់​លើ​អ្នក​រត់​មូតូ​ឌុប​ពីរ​នាក់។​

អង្គការ​សិទ្ធិ​មនុស្ស​ Amnesty International ​បាន​ចាត់​ទុក​ថា​ អ្នក​ស្រីគឺ​ជា​អ្នក​ទោស​មនសិការ​ដោយ​សារ​តែ​សកម្ម​ភាព​តវ៉ា​ទាម​ទារ​សិទ្ធិ​លំនៅដ្ឋាន​សម្រាប់​សហគមន៍​របស់​គាត់​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ជួល​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​អភិវឌ្ឍ​ជា​អគារ​ទំនើប​ហើយ​បាន​អំពាវនាវ​ជាថ្មី​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នកស្រី​យ៉ោម​បុប្ផា ​ហើយ​បាន​ចាប់ផ្តើម​យុទ្ធនាការ​ទូទាំង​សាកលលោក​ដើម្បី​សុំ​ឲ្យមាន​អន្តរាគមន៍​ដោះលែង​អ្នកស្រី។

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​យក​ដីធ្លី​រាប់​រយ​នាក់​ដោយ​រួម​ទាំង​ព្រះសង្ឃ​ផង​នឹង​ចូល​រួម​ស្តាប់​សវនាការ​នៅ​ថ្ងៃ​សុក្រ​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី ទេព វន្នី។

«ថ្ងៃ​សុក្រ​ស្អែក​នេះ​គឺ​ជា​ថ្ងៃ​សំខាន់​បំផុត​ស្មើ​នឹង​អាយុ​ជីវិត​របស់​ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ដែល​ចូលរួម​គាំទ្រ​ទៅ​ដល់​អ្នក​ស្រី យ៉ោម​បុប្ផា​ដែល​ជាថ្ងៃ​បើក​សវនាការ​របស់​អ្នក​ស្រី​យ៉ោម​បុប្ផា»។

អ្នកស្រី​ទេព វន្នី​បាន​បញ្ជាក់​ថា​ សាលារាជធានី​ភ្នំពេញ​បាន​ព្យាយាម​សម្រប​សម្រួលដើម្បី​បញ្ចប់​បញ្ហា​នេះ​ដោយ​បង្ខំ​ឱ្យ​លោក លួស​ សាខន ​ស្វាមី​អ្នកស្រី​យ៉ោម បុប្ផា ​សុខចិត្ត​ចុះ​ហត្ថលេខា​ទទួល​ខុស​ហើយ​ព្រម​សង​បា្រក់​សំណង​ដល់​ក្រុម​អ្នក​រត់​មូតូ​ឌុប​ប៉ុន្តែ​សាលា​រាជ​ធានី​នឹង​ចេញ​ប្រាក់​ជំនួស​បើ​សិន​ជា​គាត់​ព្រម​ទទួល​កំហុស។ ប៉ុន្តែ​គាត់​មិន​បាន​ធ្វើ​តាម​ការ​សម្រប​សម្រួល​នេះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG