ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ដីធ្លី​ងាក​មក​រក​បារមី​លោក​យាយ​ពេញ​ដើម្បី​ដោះលែង​អ្នក​ស្រី​យ៉ោម បុប្ផា


អ្នកស្រី យ៉ោម បុប្ជា​និង​ស្វាមី​ព្រមទាំង​បងប្អូន​អ្នក​ស្រី​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​។​
អ្នកស្រី យ៉ោម បុប្ជា​និង​ស្វាមី​ព្រមទាំង​បងប្អូន​អ្នក​ស្រី​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​។​
ភ្នំពេញ៖ សំឡេង​បួង​សួង​របស់​អ្នករងគ្រោះ​ដោយ​សារ​ការរំលោភ​ដីធ្លី​បាន​ស្រែក​បន្ទោរ​ព្រមៗគ្នា​នៅ​ក្នុង​បរិវេណ​រូប​សំណាក​យាយ​ពេញ​ជិត​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដើម្បី​ឱ្យ​បារមី​របស់​លោក​យាយ​ជួយ​រក​យុត្តិធម៌​និង​ដោះលែង​អ្នកស្រី​យ៉ោម បុប្ជា។​

«សូម​លោក​យាយ​ត្រូវតែ​ជួយ​កូន​ចៅទាំង​អស់​គ្នាផង។លោក​យាយ​ដូនពេញ​ខ្ញុំត្រូវការ​លោក​យាយ​ជួយ។​លោក​យាយ​ត្រូវ​តែ​ជួយ​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​វេទនា​ដូចជា​ពួកខ្ញុំ​ទាំង​អស់​គ្នានេះ​ឱ្យរួចផុត​ទុក្ខទោស»។​

អ្នកស្រី យ៉ោម បុប្ជា​និង​ស្វាមី​ព្រមទាំង​បងប្អូន​អ្នក​ស្រី​ចំនួន​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បីឆ្នាំ​និង​ពិន័យ​ជាប្រាក់​ចំនួន៦០​លាន​រៀល​គឺស្នើ​នឹង​ប្រមាណ​ជាង​១ម៉ឺន៦ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​ជន​រងគ្រោះ​ចំនួន​ពីរ​រូប។​

តុលាការ​បាន​រក​ឃើញ​ថា​អ្នក​ស្រី​យ៉ោម បុប្ជា​បាន​បញ្ជា​ឱ្យ​បង​ប្អូន​អ្នកស្រី​ពីរ​រូប​គឺលោក​យ៉ោម កន្លង់​និង​យ៉ោម សិត​ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១២។​

អ្នក​ស្រី​និង​ស្វាមី​ឈ្មោះ​លួស សាខន​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​ក៏​ប៉ុន្តែ​តុលាការ​បាន​សម្រេច​ព្យួរទោស​ស្វាមី​របស់​លោក​ស្រី​ដោយ​សំអាង​ថា​លោក​មិន​បាន​ចូល​រួម​ក្នុង​សកម្មភាព​ទាំង​នោះ​ទេ។​

ក្រុម​អ្នក​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​ដីធ្លី​នៅ​តំបន់​បឹងកក់​បានយក​ធូប​ទៀន​និង​គ្រឿង​ដង្វាយ​មួយ​ចំនួន​ដាក់​ក្នុង​ថាស​និង​មួយ​ចំនួន​ទៀត​បាន​លើក​បដា​ដោយមាន​សរសេរ​អក្សរ​ថា​យើង​ជា​ប្រជាពល​ រដ្ឋ​កម្ពុជា​ស្រែក​ឃ្លាន​យុត្តិធម៌។​

អ្នក​ខ្លះ​ទៀត​បាន​យក​ទង់ជាតិ​របស់​ប្រទេស​កម្ពុជា​បិទនៅ​លើថ្ពាល់​និង​កាន់​គ្រវី​ចុះ​ឡើងៗ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ដល់អ្នក​ស្រី​យ៉ោម បុប្ជា​ដែល​កំពុងជាប់​ឃុំ។​

អ្នកស្រី​ទេព​វន្នី​តំណាង​អ្នក​ភូមិបឹងកក់​បាន​និយាយ​ប្រាប់​អ្នក​កាសែតថា​អ្នកស្រី​យ៉ោម បុប្ជា​បាន​ជាប់​ឃុំ​ដោយ​អយុត្តិធម៌។​អ្នក​ស្រី​បាន​មាន​និយាយ​ថា​«វា​គឺ​ជា​អយុត្តិធម៌​បំផុត​សម្រាប់​សកម្មជន​ការ​ពារ​ដីធ្លី​ ការពារ​សិទ្ធិ​មនុស្ស​ ការពារសិទ្ធិរស់រាន​មាន​ជីវិត​ និង​ទាមទារ​ភាព​យុត្តិធម៌​និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​បែរជា​ខ្លួន​គាត់​ក្លាយ​ជា​អ្នក​ទោស​ដោយ​មិនដឹង​ខ្លួន​ហើយ​មិន​ត្រឹម​តែគាត់​ទេ​ប្រជា​ពលរដ្ឋ​នៅ​បឹងកក់​១៣នាក់​ស្រ្តីពីមុន​មក​ក៏​ក្លាយ​ជា​អ្នក​ទោស​ដោយមិន​ដឹង​ខ្លួន​ដែរ​ដោយ​សារ​តែ​ការពារ​ផ្ទះសម្បែង​ដូចគ្នា​និង​ទាមទារ​នូវ​ភាពយុត្តិធម៌»។​

លោក​លួស សាខន​ស្វាមី​លោក​ស្រី​យ៉ោម បុប្ជា​ដែល​បានចូល​រួម​មកបន់ស្រន់​ជាមួយ​អ្នក​ភូមិបឹងកក់​បាន​និយាយ​ថា​នៅពេល​ឆាប់ៗ​ដ៏ខ្លី​ខាងមុខ​នេះ​លោក​នឹង​ពិភាក្សា​ជាមួយ​មេធាវី​ដើម្បី​ប្តឹងទាស់​ទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ។​

លោក​បាន​បញ្ជាក់​ថា​សំណង​ជាង​មួយ​ម៉ឺន​ដុល្លារ​លោក​គ្មាន​លទ្ធភាព​នឹង​ផ្តល់​សំណង​នោះទេ​ពីព្រោះ​លោក​និង​ភរិយា​មិន​បាន​ធ្វើខុស។​

«ឱ្យ​តុលាការ​ពិចារណា​ឡើង​វិញ​តាម​ដែល​រឿង​រ៉ាវ​ឡើង​សវនាការ​តុលាការ​អាច​បញ្ជាក់​ថា​ប្រពន្ធ​របស់​ខ្ញុំ​អាច​មាន​កំហុស​ដែរឬអត់?​ហើយអ្នក​ដែល​បានចូល​រួម​ស្តាប់​និង​មមាជនដែល​បាន​ចូលរួម​ស្តាប់​ក្នុង​សវនាការ​គឺមិន​មាន​កំហុស​អ្វី​ដល់​ប្រពន្ធ​ខ្ញុំ​និង​រូប​ខ្ញុំទេ»។​
ការ​កាត់​ទោស​អ្នក​ស្រី​យ៉ោម បុប្ជា​សកម្មជន​តវ៉ា​រឿង​វិវាទ​ដីធ្លីនៅ​តំបន់​បឹងកក់​បានបង្ក​ឱ្យ​មាន​ប្រតិកម្ម​ជាច្រើន​ពី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ថា​បញ្ហា​នេះ​វាហាក់​បីដូចជា​ទំនង​ថា​តុលាការ​កម្ពុជា​បាន​បញ្ជាក់​ដោយ​គ្មាន​ការ​អៀនខ្មាស​ចំពោះ​ការ​ស្ថិត​នៅក្រោម​បង្គាប់​បញ្ជា​របស់​ស្ថាប័ន​នីតិ​ប្រតិបត្តិ​នៃ​រដ្ឋាភិបាល៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG